ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា ហួសចិត្ត​ពេក​រហូត​ស្រក់​ទឹកភ្នែក​ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ ​៖​ តារា​សម្តែង​ប្រុស​រូប​សង្ហារ ​និង​ លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌ ​ជួយ​សង្គម​ គឺលោក អ៊ឹម ជីវ៉ា បានបង្ហាញ​ពី​អារម្មណ៍​សោកស្តាយ និង ហួស​ចិត្តជា​ពន់ពេក​ ខណៈដែល​រថយន្ត​របស់លោក​ត្រូវបាន​ក្មេងស្ទាវ​ម្នាក់​បើក​បុក​បង្ក​ការខូចខាត​យ៉ាងដំណំ ​ហើយ​មិន​ត្រឹមតែ​មិន​សុំទោស​នោះទេ​ ថែមទាំង​ហៅ​បក្ខពួក​មក​គំរាម​ទៀតផង​។


​បើតាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​សំណាក់​តារា​សម្តែង​ប្រុស​ចិត្តធម៌​លោក អ៊ឹម ជីវ៉ា បាន​និយាយ​ទាំង​ទឹកភ្នែក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ ១២​ រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ រថយន្ត​របស់លោក​ត្រូវបាន​ម៉ូតូ​របស់​ក្មេងស្ទាវ​ជិះ​ក្នុងស្ថានភាព​ស្រវឹង​មាន​ល្បឿន​លឿន​មក​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ដាច់​ក្រឡេក​ង់​មុខ​។ ​មិន​ត្រឹមតែប៉ុណ្ណោះ​ ក្រោយ​បង្ក​គ្រោះថ្នាក់ ​យុវជន​រូបនេះ ​មិន​ត្រឹម​តែ មិនទទួលស្គាល់​កំហុស​នោះទេ ​ថែមទាំង​ទូរស័ព្ទ​ហៅ​គ្នីគ្នា​មក​ព្រួត​រករឿង​លោក​ទៀតផង​។​


​លោក អ៊ឹម ជីវ៉ា បាន​បន្តទៀតថា​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ លោក​ពុំបាន​ទទួល​សំណង​ណាមួយ​ពី​ភាគី​បង្ក​នោះឡើយ​ ពោល គឺ​បានត្រឹមតែ​មាន​អារម្មណ៍​ថា​ហួសចិត្ត​ចំពោះ​ឥរិយាបថ​ និង​ទង្វើរ​ខ្វះ​សី​ល​ធម៌​របស់​ក្រុមយុវជន​ខាងលើ​ ដែល​បាន​បង្ក​គ្រោះថ្នាក់​ហើយ​ថែមទាំង​បង្កបញ្ហា​ស្មុគស្មាញ​ដល់​លោក​ទៀតផង​។​ ម្យ៉ាងទៀត​ដោយមាន​កា​រស​ម្រ​ប​សម្រួល ​និង​ មាន​ភស្តុតាង​ឃើញ​ផ្ទាល់​ភ្នែក​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​ ទើប​ជនបង្ក​ព្រម​ទទួលកំហុស​ និង ​សុំទោស​។

​សូមបញ្ជាក់ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​ម៉ាក​កា​មរី​ឆ្លាម​ ពណ៌​ស្ករ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2D-៤៥ ៣២ ដែល​ត្រូវជា​កម្មសិទ្ធិ​របស់​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ​ម៉ា​កនិច ​បើកបរ​ដោយ​យុវជន​ម្នាក់​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១២​និង​ ២៥​នាទី​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៦៣ កែង​នឹង​មហាវិថី​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ប៉ុន្តែ​យ៉ាងណាមិញ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ ឬ​ រងរបួស​ចំពោះ​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា នោះឡើយ​៕