ឧត្តរមានជ័យ ៖ នៅវេលាម៉ោង៧និង០០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថ ស្រុកអន្លង់វែង ចំនួន១០នាក់ រថយន្ត៣គ្រឿងដឹកនាំដោយ លោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចុះជួយប្រក់ផ្ទះប្រជាពលរដ្ឋ ក្រីក្រទំហំ៥ម៉ែត្រ គុណ ៦ម៉ែត្រ ម្ចាស់ឈ្មោះពេជ្រ សឹម ភេទប្រុស អាយុ៦៨ឆ្នាំ ប្រពន្ធឈ្មោះថុង នី អាយុ៤៩ឆ្នាំ រស់នៅភូមិយាងខាងត្បូង ឃុំស្រុក អន្លង់វែង ចំណាយថវិកាអស់ចំនួន៦៦ម៉ឺនរៀល។
បន្ថែមពីមួយផ្នែកទៀត គឺលោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ បានជួយឧបត្ថម្ភស្ត្រីមេម៉ាយកំពុងមានជំងឺទឹកនោមផ្អែមចំនួនមួយគ្រួសារ ដោយផ្តល់អង្ករ ៥០គីឡូក្រាម ថវិកា៥ម៉ឺនរៀលទៀតផង៕