ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ​ឆេះ​ផ្ទះ​ចំនួន​២​ខ្នង​ទាំងស្រុង បាត់បង់​ទ្រព្យ​សម្បតិ្ត​អស់​មួយ​ចំនួន​ធំ តែ​សំណាងល្អ​គ្មាន​អ្នករងរបួស

ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង ១១និង៣០នាទី​ មាន​ករណី​ អគ្គិភ័យ​មួយ​កើតឡើង នៅ​ភូមិ​ត្រពាំង​តាវ​ចាស់ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ដោយ​ភ្លើងព្រៃ​រាល​ឆេះ​ផ្ទះ ចំនួន ២ ខ្នង។

+ ផ្ទះ​ទី​១ ម្ចាស់​ឈ្មោះ ភឿង ពេញ អាយុ ៤៤ ឆ្នាំ មុខរបរ​កសិករ ប្រពន្ធ​ឈ្មោះ ជឿន ង៉ែ៎ត អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ សមាជិក​គ្រួសារ ៤នាក់ ស្រីម្នាក់ ការខូចខាត ឆេះ​ផ្ទះ ១ ខ្នង ទំហំ ៦​ម៉ែត្រ​×៥​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស្បូវ , គោយន្ដ ១​គ្រឿង , ម៉ូតូ ២ គ្រឿង និង​សម្ភារៈប្រើប្រាស់​មួយចំនួន។

+ ផ្ទះ​ទី​២ ម្ចាស់​ឈ្មោះ ម៉ៅ គឹម​រ៉ុង អាយុ ៣៥ ឆ្នាំ មុខរបរ កសិករ ប្រពន្ធ​ឈ្មោះ ស្រី ម៉ៅ អាយុ ២៥ឆ្នាំ សមាជិក​គ្រួសារ ៥ នាក់ ស្រី ២ នាក់ ការខូចខាត​ឆេះ​ផ្ទះ​១ ខ្នង ទំហំ ៥​ម៉ែត្រ​×៤​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស្បូវ និង​សម្ភារ​មួយ​ចំនួនធំ​ទៀតផង​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684