ព័ត៍មានទាន់​ហេតុការណ៏
Search

លោកហ៊ុន ម៉ា​ណែ​ត ជួប​ឯកអគ្គរដ្ឋទូត​ សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​ អំពី​កិច្ចការ​ប្រឆាំង​ភេរវកម្ម​ ​

ភ្នំពេញ​ ៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​ជួប​ជាមួយ លោក William A. Heidt អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ស្ថានទូត​អាមេរិក​នាទី​ក្រុងភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​កិច្ចការ ប្រឆាំង​ភេរវកម្ម នេះ​បើតាម​ការផ្សព្វផ្សាយ​នៅលើ​គេហទំព័រ Facebook របស់​ស្ថានទូត​អាមេរិក​។​

តាម​ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹងថា “​លោក​ឯកអគ្គរដ្ឋទូត Heidt និង​លោក​ឧ​ត្ត​ម​សេនីយ​ឯក ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​ពិភាក្សាគ្នា​ប្រកបដោយ​ផ្លែផ្កា​មួយ​ក្នុងពេលដែល​លោក​ទាំងពីរ​ពិសា​អាហារ​ថ្ងៃត្រង់​ក្នុងថ្ងៃនេះ នៅ​និវាសដ្ឋាន​របស់លោក​ឯកអគ្គ​រដ្ឋទូត​។ ប្រធានបទ​ពិភាក្សា​រួមមាន​កិច្ចសហប្រតិបត្តិការ​យោធា និង​ការ​ប្រឆាំងនឹង ភេរវកម្ម​”​។​

ជាមួយ​បញ្ហា​នេះដែរ ស្ថានទូត​អាមេរិក ក៏​រំលេច​អំពី​កិត្តិនាម​របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ដែរ​ថា “​លោក ហ៊ុន ម៉ា​ណែ​ត បានទទួល​សញ្ញាបត្រ​ពី​បណ្ឌិតសភាយោធា​របស់​ស​ហ​រដ្ឋ​អាមេរិក ដែលមាន​ឈ្មោះថា West Point នៅ​ឆ្នាំ ១៩៩៩”៕​