ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ហ៊ុន Facebook ចាប់ផ្តើម​ជួល​ការផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​នៅ​អាមេ​រិ​ក ​ឬក៏​បង្ហោះ​អំពី​ការងារ​នៅ​កាណាដា

ក្រុមហ៊ុន Facebook កាលពី​ថ្ងៃ​ពុធ ទី​១៥ ខែកុម្ភៈ បាន​ចាប់​ផ្តើម​ជួល​ការផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​នៅ​អាមេ​រិ​ក​ ឬក៏​បង្ហោះ​អំពី​ការងារ​នៅ​កាណាដា ​និង​កាន់កាប់​ការអនុវត្ត​ទាំងឡាយ​ពី​អ្នកស្វែងរក​ការងារ​ធ្វើ​។ បញ្ហា​នេះ​បាន​ចោទ​នូវ​ការ​ប្រឈម​មួយ​ចំពោះ​ក្រុម​ហ៊ុ​ន Microsoft ដែល​កាន់កាប់ LinkedIn ។

អ្នកប្រើប្រាស់​កម្មវិធី​នឹង​មាន​សមត្ថភាព​ដើម្បី​រក​ឃើញ​ការ​បង្ហោះ​ដែល​ចង់បាន​ការជួល​នៅ​ទំព័រ​ផ្សាយពាណិជ្ជកម្ម​នៅ​លើ Facebook ឬក៏​ដោយ​ការ​ពិនិត្យមើល​មួយ​ភ្លែត​នូវ​ការផ្សាយ​ការងារ​ថ្មី​នៅក្នុង​ការអនុវត្តន៍​ តាម​ទូរស័ព្ទ​ចល័ត​របស់​បណ្តាញ​សង្គម​ឈានមុខ​នេះ។

ក្រុមហ៊ុន​យក្ស​អ៊ី​ន​ធើ​ណេ​ត ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​នេះ​បាន​និយាយ​នៅក្នុង​សារ​តាម​អន​ឡាញ​មួយ​ថា “​អាជីវកម្ម ពាណិជ្ជកម្ម​និង​ប្រជាជន​បាន​ប្រើប្រាស់ Facebook រួចហើយ ដើម្បី បំពេញតម្រូវការ​រប​ស់​ខ្លួន​និង​ការស្វែងរក​ការងារ​ដូច្នេះ​យើង​កំពុង​ចាប់ផ្តើម​បង្ហាញ​នូវ​លក្ខណៈពិសេស​ថ្មី ដែល​អនុញ្ញាត​ឲ្យ​បង្ហោះ អំពី​ការងារ​និង​ការអនុវត្តន៍​ដោយផ្ទាល់​នៅលើ​ទំព័រ Facebook ។ ការ​បង្ហោះ​អំពី​ការងារ អាច​លេចឡើង​នៅក្នុង​ចរន្ត​ថ្មី​មួយ ប្រសិនបើ​ក្រុមហ៊ុន​ទាំងឡាយ​បង់ប្រាក់​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នោះ​។​

យោងទៅតាម​បណ្តាញ​សង្គម​នេះ​បាន​ឲ្យ​ដឹងថា ការ​ចុច​នៅលើ​ប៊ូ​តុង “Apply Now” នឹង​បើក​រូបភាព​អន​ឡាញ​ដែល​បាន​បំពេញ​រួចហើយ​ជាមួយ​ព័ត៌មាន​ដែល​ទាក់ទង​អំពី​ការ​ពិពណ៌នា​នៅលើ​ហ្វេ​ស​ប៊ុ​ក របស់​មនុស្ស​ម្នាក់​។ អ្នកស្នើ​សុំ​បន្ទាប់មកទៀត​គេ នឹងមាន​សមត្ថភាព​ដើម្បី​បន្ថែម​និង​កែតម្រូវ​និង​ពិនិត្យមើល​ឡើងវិញ​នូវ​សណ្ឋាន​នានា​នៅមុន​ពេល​ដាក់​ស្នើ​ទៅ​គេ​។ នេះ​បើ​យោងទៅតាម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ ដឹង​។

​តំណាង​ក្រុមហ៊ុន​គ្រប់គ្រង​ទំព័រ​ពាណិជ្ជកម្ម នៅ​ហ្វេ​ស​ប៊ុ​ក​នឹងមាន​សមត្ថភាព​ដើម្បី​ពិនិត្យមើល​ការអនុវត្ត​និង​បន្ទាប់​មកជួប​ទាក់ទង​បេក្ខជន​ទាំងឡាយ​ដោយ​ប្រើប្រាស់​សេវា​ទំនាក់ទំនង​តាម​អត្ថបទ​សារ​។ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​និយាយថា ខ្លួន​បាន​សាកល្បង​ឧបករណ៍​ថ្មី​នៅ​អាមេ​រិ​ក​ហើយ​និង​ចាប់ផ្តើម​ដំណើរការ​វា​ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត​នៅទីនេះ និង​នៅ​កាណាដា​នៅក្នុង​បណ្តា​សប្តាហ៍​ខាងមុខនេះ​។

ក្រុមហ៊ុន Microsoft នៅពេល​ថ្មីៗ​នេះ​បាន​រាយការណ៍​អំពី​ការកើនឡើង​នៅក្នុង​ប្រាក់ចំណេញ​នៅក្នុង​ត្រីមាស​កន្លងមក​ដោយបាន​បង្ហាញ កំណើន​នៅក្នុង​ការប្រើ​កុំព្យូ​ទ័​រ​និង​វិស័យ​ថ្មីៗ​ផ្សេងៗ​ទៀត នៃ​ការផ្តោត​ការយកចិត្តទុកដាក់​នៅ​ពេលដែល​ខ្លួន​បាន​ស្រូបយក​បណ្តាញ​សង្គម LinkedIn ។ ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា​អាមេ​រិ​ក​នេះ ដែល​បាន​ប្តូរ​ចេញពី​ការពឹង​ផ្អែកទៅលើ​កម្មវិធី software ទៅរក​សេវា​ដ៏​ទូលំទូលាយ​ថែមទៀត​នោះបាន​និយាយថា ការទទួលបាន LinkedIn បាន​ជំរុញ ប្រាក់ចំណូល​របស់ខ្លួន​នៅក្នុង​រយៈពេល​៣​ខែ​កន្លងមក​នៅក្នុង​ឆ្នាំ ប៉ុន្តែ​បានអូសបន្លាយ​ពេល​ប្រាក់ចំណេញ​។

Microsoft ក៏​កាន់កាប់​មួយផ្នែក​តូច​នៃ​ហ្វេ​ស​ប៊ុ​ក​ផងដែរ ដោយសារ​ការវិនិយោគ​មួយ​នៅក្នុង​បណ្តាញ សង្គម​នេះ​ប្រហែល​មួយ​ទសវត្ស​មុននេះ៕
AFP

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684