ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​បណ្តុះបណ្តាល​កសិករ​វ័យ​ក្មេង​ដើម្បី​ឲ្យ​ប្រែក្លាយ​កសិកម្ម​ទៅជា​អាជីវកម្ម​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ

​ការ​បណ្តុះបណ្តាល​កសិក​រ​វ័យក្មេង ដើម្បី​ឲ្យ​ប្រែក្លាយ​កសិកម្ម​ទៅជា​អាជីវកម្ម​មួយ​នោះ គឺជា​គន្លឹះ​មួយ​ដើម្បី​លុបបំបាត់​ភាព​ក្រីក្រ និង​ទប់​ការចំណាយ​ក​ស្រុក​ខាង​សេដ្ឋកិច្ច​។ ប្រធាន​ថ្មី​របស់​ភ្នាក់ងារ​អភិវឌ្ឍ​កសិកម្ម​របស់​អង្គការសហប្រជាជាតិ (UN) បាន​និយាយ​ដូច្នេះ​។

៣​ភាគ​៤​នៃ​ប្រជាជន​ដែល​ក្រីក្រ​បំផុត​នៅលើ​ពិភពលោក​រស់នៅក្នុង​តំបន់​ជនបទ ភាគច្រើន​នៅ​អា​សី​ុ និង​នៅ​តំបន់​អនុ​សាហា​រា​អាហ្វ្រិក​និង​ប្រជាជន​ជាច្រើន​ពឹងផ្អែក​ទៅលើ​ការធ្វើ​កសិកម្ម​ដើម្បី​រស់​។ នេះ​បើតាម UN បាន​ឲ្យ​ដឹង​។ ប្រទេស​ទាំងឡាយ​ត្រូវការ​ដើម្បី​ផ្តល់​ឲ្យ​ពួកគេ​នូវ​សម្ភារៈ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ជាង ដើម្បី​អនុវត្ត​ផែនការ​ប្រកបដោយ​ម​ហិ​ច្ឆតា​របស់​មេដឹកនាំ​ទាំងឡាយ​ដើម្បី​បញ្ចប់​ភាពក្រីក្រ​និង​ការអត់ឃ្លាន​នៅក្នុង​ឆ្នាំ​២០៣០​។ នេះ​បើ​យោងទៅតាម​លោក Gilbert Houngbo ប្រធាន​មូលនិធិ​អន្តរជាតិ​ដើម្បី​អភិវឌ្ឍ​កសិកម្ម (IFAD) បាន​ឲ្យ​ដឹង​។

​លោក Houngbo បាន​និយាយប្រាប់​មូលនិធិ Thomson Reuters Foundation ថា “​ការអនុញ្ញាត​ឲ្យ​កើតឡើង​នូវ​ស្មារតី​អាជីវកម្ម​នៅក្នុង​កសិករ​ស្ត្រី និង​បុរស​ជា​ម្ចាស់​ភាគហ៊ុន​តូច​គឺ​សំខាន់​ណាស់​”​។ ការ​វិនិយោគ​របស់​រដ្ឋា​ភិ​បាល​កាន់តែ​ធំ​ត្រូវការ​ធ្វើដំណើរ​ដោយ​កាន់​ដៃ​គ្នា ជាមួយ​គម្រោង​អប់រំ និង​ដៃគូ​វិស័យ​ឯកជន​សំដៅ​ពង្រីក​កាន់តែ​ទូលំទូលាយ​នូវ​មុខជំនាញ​និង​ក្តីសង្ឃឹម​ដល់​ប្រជាជន​វ័យក្មេង។

លោក Houngdo បាន​និយាយ​ដូច្នេះ​។ ឧទាហរណ៍​លោក​បាន​និយាយថា គម្រោង​បណ្តុះបណ្តាល​នេះ អាចជួយ​ដល់​អ្នក​ដាំ​ដើម​ប៉េងប៉ោះ​ឲ្យ​ក្លាយទៅជា​អ្នក​ផលិត​ទឹក​ផ្លែ​ប៉េងប៉ោះ​។​

បើទោះបីជា​លោក Houngbo ពីមុន​មកកាន់​តួនាទី​ជាន់ខ្ពស់​នៅ​អង្គការ​អន្តរជាតិ​ធំៗ​ក៏ដោយ​ក៏​លោក​បាន​និយាយថា លោក​បាន​ធំ​ដឹងក្តី នៅក្នុង​ភូមិ​ដ៏​តូច​មួយ​នៅ​តំបន់​ជនបទ​នៃ​ប្រទេស Togo ជា​ប្រទេស​ក្រីក្រ បំផុត​មួយ​នៅក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​នៅលើ​ពិភពលោក​ដែល​បានរៀបចំ​លោក​ឲ្យ​បានល្អ​បំផុត​សម្រាប់​ការងារ​ថ្មី​របស់លោក​។ លោក Houngbo បាន​បន្តថា “​ខ្ញុំ​ដឹងថា តើ​អ្នកមាន​អារម្មណ៍​ដូចម្តេច​នៅពេល​ពំ​ុ​មាន​សមត្ថភាព​ដើម្បី​បង្កើន​ទិន្នផល​នៅពេល​ចប់​រដូវ នៅពេល​អ្នកមាន​កសិផល​របស់​អ្នក​ហើយ​អ្នក​មិនអាច​នាំយក​ផលិតផល​ទៅកាន់​ទីផ្សារ​ដោយសារ​អ្នក​ពុំ​មាន​ផ្លូវការ​ជនបទ​នោះ​”។

​លោក Houngbo បាន​បន្ថែមថា ជួយ​ប្រជាជន​វ័យក្មេង​ពី​ភូមិ​ទាំងឡាយ​ដូច​ការ​បំពេញ​ផ្ទាល់ខ្លួន​របស់លោក​នូវ​សក្តានុពល​របស់​ពួកគេ​នៅផ្ទះ​និង​ធ្វើ​ឲ្យ​ពួកគេ​មាន​ទំនោរ​តិចតួច​ដើម្បី​ធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេស​អ្នកមាន​។ លោក Houngbo បាន​បន្តទៀតថា “​ខ្ញុំ​ជឿថា ការគិត​ដោយ​ប្រុងប្រយ័ត្ន​អំពី​កម្មវិធី ការងារ​របស់​យុវជន​នៅក្នុង​សកម្មភាព​នៅ​ជនបទ​គឺជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​នៅពេល​មាន​បញ្ហា​ចំពោះ​ការ​ចំណាកស្រុក​ខាង​សេដ្ឋកិច្ច​នោះ៕
VOA



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684