ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Nikki Haley បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគាំទ្រដាច់ខាត ឲ្យមានដំណោះស្រាយរដ្ឋពីរមួយចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និង ចំពោះនរណាម្នាក់ដែលគិតថា វាមិនមែនជាកំហុសភ័ន្តច្រឡំ។
ប៉ុន្តែបេសកជនថ្មីអមអង្គការសហប្រជាជាតិរបស់រដ្ឋការលោក ត្រាំវិញ បានប្រាប់អ្នកយកព័ត៌មានថា យើងកំពុងតែគិតចេញពីប្រអប់នោះមកដែលនោះ គឺអ្វីទៅដែលនាំយកភាគីទាំងពីរនេះឲ្យមករួមតុជាមួយគ្នា? អ្វីដែលយើងត្រូវការចាំបាច់ដើម្បីឲ្យភាគី ទាំងនេះ ព្រមព្រៀងទទួលយក?
ការអធិប្បាយរបស់លោកស្រី Haley វាស្ថិតនៅឆ្ងាយពោរពេញទៅដោយអានុភាពនៅក្នុងការគាំទ្រ នូវដំណោះស្រាយឲ្យមានរដ្ឋពីរលើសពី ការលើកយកមកនិយាយដោយលោកប្រធានាធិបតី ដូណាល់ត្រាំ កាលពីថ្ងៃពុធនោះ។ លោកបានលើកឡើងថា ខ្ញុំកំពុងតែសំឡឹងមើលទៅរដ្ឋពីរនិងរដ្ឋមួយ ហើយខ្ញុំពេញចិត្តឲ្យមានរដ្ឋតែមួយដែលភាគីទាំងពីរពេញចិត្ត។ ខ្ញុំអាចរួមរស់តែជាមួយរដ្ឋមួយ។
លោកស្រី Haley បានមានប្រសាសន៍ថា ដំណោះ ស្រាយចំពោះជម្លោះ គឺកើតមានឡើងពីពលរដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប៉ុន្តែលោកស្រីបានមានប្រសាសន៍ប៉ុន្មានដងរួចទៅហើយ ហើយបានទាំងសង្កត់ធ្ងន់ទៀតថា ដាច់ខាតយើងគាំទ្រឲ្យមានដំណោះស្រាយរដ្ឋពីរ។
តាំងពីព្រឹកថ្ងៃព្រហស្បតិ៍មក សហប្រជាជាតិនិងក្រុមប្រទេស Arab League បានចេញសេចក្តី ប្រកាសព័ត៌មានរួមនៅក្នុងការគាំទ្រឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីន ទន្ទឹមគ្នានឹងរដ្ឋអ៊ីស្រាអែលដោយលើកឡើងថា ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយតែ ម្យ៉ាងគត់ដើម្បីទទួលបានការយោគយល់ និង ការបង្កើតឡើងដើម្បីបុព្វហេតុប៉ាឡេស្ទីននោះ៕
AP