ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក Kuroda នៃ​ធនាគារ​ជប៉ុន​ព្រមាន​អំពី​អត្រា​ទាប​អាច​ធ្វើ​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ថ្មី

​ទេសាភិបាល​នៃ​ធនាគារ​ជប៉ុន (BOJ) លោក Haruhiko Kuroda បាន​និយាយ​ថា ភាព​ដែល​អាច​ផ្តល់​ផលចំណេញ​ទាប​នៅ​ស្ថាបនហិរញ្ញវត្ថុ​អាច​ព្រោះ​គ្រាប់​ពូជ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ថ្មី និង​បាន​ផ្តល់នូវ​ការព្រមាន​ដ៏​ខ្លាំង​បំផុត​របស់​លោក នៅពេល​បច្ចុប្បន្ននេះ​អំពី​គុណវិបត្តិ​នៃ​ភាព​ធូរស្រាល​រូបិយវត្ថុ​ដ៏​បង្ខំ បន្ត​ដោយ​ធនាគារកណ្តាល​ដ៏​សំខាន់ៗ​នោះ​។

ការ​បញ្ចូល​គ្នា​និង​ការពង្រឹង​អាច​ស្ថិតនៅក្នុង ចំណោម​ជម្រើស​ទាំងឡាយ​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​ដើម្បី​ជំរុញ​ភាព​ដែល​អាច​ផ្តល់​ផល​ចំណេញ​។ លោក Kuroda បាន​និយាយ​នៅក្នុង​ការអំពាវនាវ​ដ៏​ស្មោះត្រង់​មិនធម្មតា​មួយ​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ឃើញច្បាស់​នូវ​ជំហាន​ទាំងឡាយ ដើម្បី​ដោះស្រាយ​ជាមួយ​វិស័យ​ធនាគារ​តំបន់​ដែលមាន​យ៉ាងច្រើន​នៅក្នុង​ប្រទេស​ជ​ប៉ុ​ន​នេះ​។

​ប្រឈម​នឹង​អតិផរណា​ទាប​ និង ​កំណើន​សេដ្ឋកិច្ច​មិនសូវ​សាទរ​នោះ ធនាគារ​កណ្តាល​ជាច្រើន​ដូចជា BOJ ធនាគារ​សហព័ន្ធ​អាមេ​រិ​ក និង​ធនាគារ​កណ្តាល​អឺរ៉ុប​ជាដើម​បានជ្រើសរើស​យក​ជំហាន​ធ្វើ​ឲ្យ​ធូរស្រាល​រូបិយវត្ថុ​មិនធម្មតា ចាប់តាំងពី វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ឆ្នាំ​២០០៨​នោះ​មក​។ នៅ​ពេល​ដែល​វិធានការ​ទាំងឡាយ​របស់​ពួកគេ​ផ្ទាល់​មាន​ភាព​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​កំណើន​សេដ្ឋកិច្ច​នោះ លទ្ធផល​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​អត្រា​ប្រាក់​ការ​បាន​ធ្វើ​ឲ្យ​ឈឺចាប់​ដល់​ប្រាក់ចំណេញ​នៅ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដោយ​ធ្វើ​ឲ្យ​កាន់តែ​រួម​តូច​នូវ​ភាព​ខុស​គ្នា​នៃ​កំណើន​។ លោក Kuroda បាន​និយាយ​ដូច្នេះ​។

លោក Kuroda បាន​បន្ត​ថា “​ការ​ប្រឈម​ថ្មី​មួយ​បាន​លេចឡើង​នៅ​ក្នុង​រូបភាព​នៃ​ភាព​ផ្តល់​ផល​ចំណេញ​ទាប​នៅ​ស្ថាប័ន​ហិរញ្ញវត្ថុ​”​។ លោក Kuroda បាន​បន្ថែម​ថា កំណើន​ឆាប់រហ័ស​នៅក្នុង​ធនាគារ​ស្រមោល​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី កំពុងតែ​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​ចំពោះ​បរិស្ថាន​ធនាគារ​សកល។

លោក Kuroda បាន​និយាយ​ប្រាប់​សន្និសីទ​អន្តរជាតិ​មួយ​ស្តីអំពី​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ដាក់​ប្រាក់​បញ្ញើ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែកុម្ភៈ ដោយ​ពុំ​មានការ​រៀបរាប់​ឲ្យ​បាន​ពិស្តា​រថា “​ការអភិវឌ្ឍ​ទាំងនេះ​បាន​និយាយ​ថា ប្រភេទ​ខុសគ្នា​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​អាច​កើតឡើង​នៅ ក្នុង​ពេល​អនាគត​”​។

​ការ​កត់សម្គាល់​នេះ ផ្ទុយគ្នា​ជាមួយ​ការ​អធិប្បាយ​ពីមុន​របស់​លោក Kuroda ដែល​បាន​សង្កត់​ថា ផលប្រយោជន៍​នៃ​គ្រឿង​លើកទឹកចិត្ត​ដ៏​ច្រើន​សម្បើម​ទៅលើ​សេដ្ឋកិច្ច​បាន​សង​ប៉ះប៉ូវ​ភាពអវិជ្ជមាន​ទាំងឡាយ​ដូចជា​ការ​ប៉ះពាល់​ចំពោះ​ធនាគារ​នានា​ជាដើម​។

លោក Kuroda បាន​បន្ថែម​ទៀត​ថា បញ្ហា​នៃ​អត្រា​ការប្រាក់​ទាប​បានធ្វើ​ឲ្យ​ឈឺចាប់​ដល់​ភាព​ផ្តល់​ផលចំណេញ​របស់​ធនាគា​រ គឺជា​បញ្ហា​ជាស​កល​មួយ​ដោយ​ចង្អុល​ទៅរក​ប្រាក់កម្ចី​ដ៏​អាក្រក់​ដែល​បានគរ​ឡើង​នៅ​ធនាគារ​អឺរ៉ុប​មួយចំនួន និង​ធនាគារ​ជប៉ុន​ដែល​រំខាន​ដោយ​ឧបសគ្គ​នានា​ចាប់ពី​ការផ្តល់ប្រាក់​កម្ចី​ដ៏​ស្ពឹក​ស្រពន់​ដែល​អូសទាញ​ដោយ​ប្រជាជន​វ័យចាស់​នោះ៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684