Connect with us

KPT+

ការស្រាវជ្រាវថ្មី៖ ត្រីដូហ្វីននិយាយជាមួយកូនដោយប្រើសំឡេងញ៉ិកញ៉ក់

បានផុស

នៅ

តាមការស្រាវជ្រាវទៅលើត្រីដូហ្វីនជាមេ ១៩ ក្បាល ពូជ Bottlenose នៅរដ្ឋ Florida នៃសហរដ្ឋអាមេរិក រកឃើញថា ពួកគេនិយាយជាមួយកូនដោយប្រើសំឡេងញ៉ិកញ៉ក់ ផ្ទុយពីការនិយាយជាមួយត្រីដូហ្វីនពេញវ័យទូទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលបញ្ចេញសំឡេងទៅកាន់កូនៗ ត្រីដូហ្វីនជាមេហួចបង្កើតសំឡេងខ្ពស់ជាងធម្មតា បើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Proceedings of the National Academy of Sciences ។

ចំពោះការរកឃើញនេះ អ្នកវិទ្យាសាស្ត្រជឿជាក់ថា ជាវិធីដែលត្រីដូហ្វីនបង្រៀនកូនឲ្យឆាប់ចេះទាក់ទងគ្នា ។ ត្រឡប់ទៅកាន់ការស្រាវជ្រាវនៅអំឡុងឆ្នាំ ១៩៨០ វិញ គេរកឃើញថា កូនក្មេងចាប់អារម្មណ៍សំឡេងខ្ពស់ជាងធម្មតាស្រដៀងកូនត្រីដូហ្វីនដែរ ។

ជីវវិទូសមុទ្រគិតថាវាជារឿងសំខាន់ណាស់សម្រាប់កូនត្រីដូហ្វីន ក្នុងការបែងចែកពេលមេកំពុងនិយាយជាមួយវា ឬនិយាយជាមួយត្រីពេញវ័យផ្សេងៗ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ NBC

ចុចអាន៖ ការពិតសាហាវៗពីត្រីដូហ្វីន ៧ ចំណុចមនុស្សគួរស្វែងយល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម