ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រភព ៖ ក្រុមហ៊ុន Apple នឹង​ចាប់ផ្តើម​ធ្វើការ​ផលិត iPhone SE នៅ​ប្រទេស​ឥណ្ឌា​ ​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​

ក្រុមហ៊ុន Apple Inc នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ នឹង​ចាប់ផ្តើម​ដំឡើង​គំរូ iPhone SE តម្លៃ​ទាប​របស់ខ្លួន​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះកិច្ចសន្យា​នៅ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា Bengalura នៅ ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។ ប្រភព​ឧស្សាហកម្ម​មួយ​ដែល​បានដឹង​ដោយផ្ទាល់​អំពី​បញ្ហា​នេះ​បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ កាលពី​ថ្ងៃ​សុក្រ​ទី​១៧ ខែកុម្ភៈ​។​

​Wistron Corp ដៃគូ​ផលិត​តៃ​វ៉ាន់​របស់ Apple កំពុងតែ​បង្កើត​រោងចក្រ​មួយ​នៅ Bengalura​ដើម្បី ផ្តោត​ការយកចិត្តទុកដាក់​តែមួយគត់​អំពី​ការ​ផ្គុំ​ដំឡើង iPhone ។ ប្រភព​ដោយឡែក​មួយ​បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ដើមខែ​នេះ​ដូច្នេះ​។ ទង្វើ​របស់ Apple បានកើត​ឡើង ខណៈដែល​ខ្លួន​ស្វែងរក​ដើម្បី​ជំរុញ ចំណែក​របស់ខ្លួន​នៅក្នុង​ផ្សារ​ទូរស័ព្ទ​ចល័ត​ដ៏​សំខាន់​ដែល​កំពុងតែ​កើនឡើង​ដ៏​ឆាប់រហ័ស បំផុត​នៅលើ​ពិភពលោក​នេះ ដែល​ទូរស័ព្ទដៃ​មានតម្លៃ​ថោក​ជាង iPhone របស់ Apple បាន​គ្រប់​សង្កត់​នោះ​។ វា​ក៏បាន​កើតឡើង​នៅពេលដែល​កំណើន​ការលក់​ស្មាន​ហ្វូ​ន​កំពុង​តែមាន​សភាព​យឺត​នៅ ប្រទេស​ចិន ជាទី​ផ្សារ​ដ៏​ធំ​សម្បើម​មួយទៀត​របស់​អា​ស៊ី​នោះ​។​



​ដើម្បី​បញ្ចុះតម្លៃ​នោះ ក្រុមហ៊ុន Apple បាន​ស្វែងរក​ដើម្បី​បង្កើត​ការផលិត​ក្នុងស្រុក​និង​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​សហព័ន្ធ​ឥណ្ឌា ចំពោះ​បញ្ហា​ទាំងឡាយ​ដូចជា​បញ្ហា​ការធ្វើសម្បទាន​ពន្ធ​ជាដើម​។ ប្រភព​ឧស្សាហ​កម្មបាន​និយាយប្រាប់​រ៉​យ​ទ័​រ​អំពី​សកម្មភាព​ផលិត​ដំបូង​នូវ​គំរូ iPhone SE មិន​ស្ថិតនៅក្នុង​លទ្ធភាព​នៃ​ការធ្វើសម្បទាន​ទាំង​នោះទេ​។ ក្រុមហ៊ុន Apple មិនបាន​ឆ្លើ្​យ​តប​ភ្លាមៗ​ក្នុង​សំណើ​សុំ​ឲ្យ​ធ្វើ​អធិប្បាយ​នោះទេ​។​
​ ​
កាសែត The Economic Times នៅ​ព្រឹក​ថ្ងៃ​សុក្រ បាន​រាយការណ៍​ថា Apple មាន​ផែនការ​ដើម្បី​ផ្គុំ​ដំឡើង​នូវ​ទូរស័ព្ទដៃ iPhone SE ចំនួន​ពី​៣០០.០០០​ទៅ​៤០០.០០០​គ្រឿង​នៅ​ប្រទេស​ឥណ្ឌា​។ ប្រភព​ឧស្សាហ​កម្មបាន​និយាយប្រាប់​រ៉​យ​ទ័​រថា ចំនួន​នេះ​មាន​កម្រិត​ទាប​យ៉ាងខ្លាំង ដើម្បី​ធ្វើការ​ចាប់ផ្តើម​នោះ​។ ប្រភព​កូ៏​បាន​និយាយ​ផងដែរ​ថា វា​ជាការ​ប្រញាប់ប្រញាល់ ​ពេក​ដើម្បី​និយាយ​អំពី​អ្វីដែល​គំរូ​ទូរស័ព្ទ Apple ផ្សេងៗ​ទៀត នឹង​ផ្គុំ​ដំឡើង​នៅ​រោងចក្រ Bengalura ដែរនោះ​។​
​ ​
ក្រុមហ៊ុន Apple បាន​ដឹកជញ្ជូន​ទូរស័ព្ទ​ចំនួន​២,៥​លាន​គ្រឿង​ទៅកាន់​ប្រទេស​ឥណ្ឌា កាលពី​ឆ្នាំ កន្លងមក ដោយ​១​ភាគ​៣​បាន​មកដល់​នៅក្នុង​ត្រីមាស​ខែធ្នូ នេះ​បើ​យោងទៅតាម​អ្នកស្រាវជ្រាវ​ទីផ្សារ Counterpoint ដែល​បាន​ប៉ា​ន់​ស្មានថា ៣​ភាគ​៤ នៃ​ស្មា​ត​ហ្វូ​ណ​បាន​លក់​នៅ​ប្រទេស​ឥណ្ឌា ត្រូវបាន​ផលិត​នៅក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ដូច្នេះ​។ នៅក្នុង​ត្រីមាស​ទី​៤ ក្រុមហ៊ុន Apple ស្ថិតនៅក្នុង​លំដាប់ថ្នាក់​ទី​១០​នៅក្នុង​ផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ នាំមុខ​ការបង់ប្រាក់​ធានា​ជាមួយ​៦២​ភាគរយ នៃ​ចំណែក​ទីផ្សារ​។ Counterpoint បាន​និយាយ​ដូច្នេះ​៕
Reuters




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684