ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ម៉ិច​ស៊ិ​ក​ប្រឆាំង​តវ៉ា​ដោយ​យក​មនុស្ស​ធ្វើជា​កំផែង​នៅលើ​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក​

ពលរដ្ឋ​ម៉ិច​ស៊ិក​រាប់ពាន់នាក់ ដៃ​កាន់​ដៃ​បន្ត​គ្នា​ធ្វើជា​កំផែង​មនុស្ស​មួ​យក​នៅលើ​ព្រំដែន​ជាប់​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក នៅក្បែរ​នឹង​ដង​ទន្លេ Rio Grande River ។ មាន​ចម្ងាយ​ពេញ​១,៥​គីឡូម៉ែត្រ កំផែង​មនុស្ស គឺជា​ការប្រឆាំង​តវា​៉​ទៅនឹង​ផែនការ​របស់លោក ត្រាំ ក្នុងការ​សាងសង់​កំផែង​បច្ចុប្បន្ននេះ​។​

​ការប្រឆាំង​តវ៉ា​រៀបចំឡើង​ដោយ​អាជ្ញាធរ​ក្នុងស្រុក​នឹង​ក្រុមគាំទ្រ​ម៉ិច​ស៊ិក ហើយ​មាន​ទាំង​ការចូលរួម​ពី​អភិបាលក្រុង El Paso លោក Oscar Leeser នោះ បាន​ដឹកនាំ​ក្រុមមនុស្ស​រួមគ្នា​ជាមួយ​ការ​កាន់​បាច់ផ្កា ទៅកាន់​ទីក្រុង​នៅ​ព្រំដែន Ciudad Juarez ដែល​ផ្តាច់​ចេញពី​របងលួស​បន្លា ជាប់​ជាមួយនឹង​ក្រុង​របស់​អា​េ​ម​រិ​ក City El Paso ។​
​ ​
មនុស្ស​ជាច្រើន​នៅ​សងខាង​ព្រំដែន​ទាំងពីរ​ឆ្លងកាត់​ទៅវិញ​ទៅមក​ជាប្រចាំ​ថ្ងៃ​។​

​លោក Leeser ដែល​បានប្រសូត​នៅលើ​បន្ទាត់​ព្រំដែន​ខាង​ប្រទេស​ម៉ិច​ស៊ិក​កូ​បាន​និយាយថា ទឹកដី Ciudad Juarez and El Paso គឺជា​ក្រុ​ុ​ង​តែមួយ​យើង​មិនត្រូវ​បែក​ដាច់ចេញ​ពីគ្នា​បានឡើយ​។​

​រីឯ​សម​ភាគី អភិបាលក្រុង Ciudad Juarez លោក Armando Cabana វិញ បាន​និយាយថា ទីក្រុង​របស់លោក នឹង​ជួយ​ឲ្យ​មានការ​តាំងទី​លំនៅ​ថ្មី​ចំពោះ ជនអន្តោប្រវេសន៍​ដែល​បណ្តេញ​ចេញពី​សហរ​ដ្ឋ​អាមេរិក​។​
​ ​
បើ​និយាយ​អំពី​រឿង​សាងសង់​កំផែង​នោះ​វិញ លោក ត្រាំ បានដាក់​បន្ទុក​ទៅលើ​ប្រទេស​ម៉ិច​ស៊ិក​កូ ត្រូវតែ​ចេញ​ចំណាយ​ទៅលើ​ការស្ថាបនា​កំផែង​ដែល​ខាង​ក្រុមមន្ត្រី​ម៉ិច​ស៊ិក​កូ​វិញ និយាយថា គេ​នឹងមិន​ព្រម​ឡើយ​៕
AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684