ព័ត៍មានទាន់​ហេតុការណ៏
Search

ស៊ី​រី និង​ក្រុម​ដឹកនាំ​ប្រឆាំង​រិះគន់​ទួរគី ​យ៉ាង​ដំណំ​ទៅលើ​ការ​ស្លាប់​ជន​ស៊ីវិល

រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ដឹកនាំ​ប្រឆាំង​បាន​ថ្កោលទោស​កាលពី​ថ្ងៃ​សុក្រ​ទៅលើ​អ្វី​ដែល​គេ​បាន​ហៅថា​ជា​បទឧក្រិដ្ឋ​របស់​ប្រទេស​ទួរគី​ប្រឆាំង​ទៅ​នឹង​ប្រជាជន​ស៊ីរី នៅ​ក្រុង Al-Bab ភាគ​ខាង​ប្រទេស​ដែល​កាន់កាប់​គ្រប់គ្រង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​។ ទន្ទឹម​ពេល​ជាមួយគ្នា​នោះ មន្ទីរ​យោធា​ជាន់ខ្ពស់​របស់​ទួរគី​បាន​និយាយ​ថា ទីក្រុង​នោះ​ត្រូវបាន​កាន់កាប់​ចំណែក​ភាគ​ច្រើន​បំផុត​ដោយ​ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំងនឹង​របប​គ្រប់គ្រង​ស៊ី​រី។

​កងទ័ព​ទួរគី និង​ក្រុម​អ្នក​ប្រយុទ្ធ​ខាង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ី​រី កំពុងតែ​វាយលុក​ទៅមុខ​ចូលទៅ​ក្រុង al-Bab អស់​ពេល​ជាច្រើន​សប្តាហ៍​មកហើយ ដោយ​ព្យា​យាម​ដណ្តើម​យក​ទីក្រុង​នេះ​ពី​ក្រុម IS មកវិញ ដែល​សមរភូមិ​ប្រយុទ្ធ​បានសម្លាប់​មនុស្ស​អស់​រាប់រយ​នាក់​មកហើយ។

កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ការ​វាយលុក​មួយ​ធ្វើឡើង​ដោយ​ទួរគី ទៅលើ​ទីក្រុង​នោះ​បាន​បង្កើន​ធ្វើឡើង​ក្នុង​គោលបំណង​ដណ្តើម​កាន់កាប់​ទីក្រុង​នោះមក​វិញ ពី​ក្រុម​ជ្រុលនិយម ប៉ុន្តែ​ការ​រុញច្រាន​ទៅមុខ​បែរ ជា​ធ្វើ​ដោយ​សន្សឹមៗ ព្រោះតែ​មានការ​ក្រាញននៀល​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​ប្រយុទ្ធ IS។

សមរភូមិ​មាន​បញ្ហា​ពិបាក​សម្រាប់​កងទ័ព​ទួរគី ដែល​បាន​បាត់បង់​ជីវិត​ទាហាន​ប្រមាណ​៦៥​នាក់ ចាប់តាំងពី បាន​ចូល​មក​វាយ​ប្រយុទ្ធ​នៅលើ​ទឹកដី​សី​ុ​រី តាំងពី​ខែសីហា ភាគច្រើន​បាន​ស្លាប់​នៅ​ក្រុង al- Bab ដែល​ស្ថិត​នៅ​ក្រោម​ការ​វាយប្រហា​រ​ជា​រដឹក​តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​មក៕
AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114