ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​លី​ប៊ី ​ប្រារព្ធ​ខួប​នៃ​ការចាប់ផ្តើម​ ការបះបោរ​បញ្ចប់​ការដឹកនាំ​ផ្តាច់ការ

ពលរដ្ឋ​លី​ប៊ី កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​បាន​ប្រារព្ធ​ខួប​នៃ​ការ​ងើប​បះបោរ​កាលពី​ឆ្នាំ​២០១១ ដែល​បាន​ផ្តួលរំលំ​ជន់​ផ្តាច់ការ Moamar Kadhafi ដោយ​គ្រវីទង់ជាតិ​នៅ​កណ្តាល​ក្រុង Tripoli ដែល​ប្រទេស​នេះ​បាន​ឆ្លង​ផុតពី​ភាព​វឹង​វរ​នយោបាយ​និង​បញ្ហា​សន្តិសុខ​។

​មនុស្ស​រាប់ពាន់នាក់​បាន​មក​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន Martyrs Square នៃ​ក្រុង Tripoli ដោយ​បង្ហូតទង់ជាតិ និង​ធ្វើ​ការបាញ់​កាំជ្រួច​ភ្ញីទៀន​នៅពេល​យប់​។​
​ កងកម្លាំង GNA ដែល​គាំទ្រ​ដោយ​សហប្រជាជាតិ​ឬ​កងកម្លាំង UN-backed Government of National Accord ត្រូវបាន​បញ្ជូន​ឲ្យ​មករ​ក្សា​វិធានការណ៍​សន្តិសុខ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ការ​ប្រារព្ធ​ពិធី​នោះ​។​

​ ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​សម្បូរ​ទៅដោយ​រ៉ែ​ប្រេងកាត​នោះបាន​ធ្លាក់​ចូលទៅក្នុង​សភាព​វឹកវរ ចាប់តាំងពី លោក Kadhafi ត្រូវ​ផ្តួលរំលំ​ទៅ​។ អាជ្ញាធរ​នៃ​ក្រុម​ទំនាស់​មួយ​ដែលមាន​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​ប្រទេស​បាន​បដិសេធ​មិន​ទទួលស្គាល់​កងកម្លាំង GNA នោះទេ ចាប់តាំងពី​កងកម្លាំង​នេះ​មក​បំពេញ​បេសកម្ម​របស់ខ្លួន​នៅ​ក្រុង Tripoli តាំងពី​ខែមីនា ឆ្នាំ ទៅ​មិញ​។​

​ជា​បន្ថែម​ទៅលើ​ទំនាស់​នយោបាយ​នោះ​ការកើនឡើង​នូវ​ចលនា​ជី​ហាដ​និយម និង​វត្ត​មាននៃ​ក្រុម​ជីវពល​ប្រដាប់​អាវុធ​ពោរពេញ​ទៅដោយ​អំណាច​មក​ពលរដ្ឋ​លី​ប៊ី​រស់នៅក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ថែម​ឡើង​តាំងតែ​ពី​ខែមីនា ឆ្នាំ​កន្លងទៅ​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114