Connect with us

ព័ត៌មានជាតិ

​សម្ដេចតេជោ ហ៊ុន សែនប្រកាសស្វែងរកម្ចាស់គណនី Tik Tok ដាក់ឈ្មោះសម្ដេច

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣នេះ បានប្រកាសស្វែងរកម្ចាស់គណនីដែលបង្កើត Tik Tok ដាក់ឈ្មោះ សម្ដេច ហើយផ្ដល់ផ្ដល់តួនាទីការងារជាជំនួយការរបស់សម្ដេច ខណៈសម្ដេចចង់បានគណីនោះយកមកប្រើបន្តគ្រាដែលសម្ដេចអះអាងថា ម្ចាស់គណនីមិនមានចេតនាអាក្រក់លើសម្ដេចនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ទើបតែបង្កើតគណី Tik Tok នៅយប់ថ្ងៃទី ២៨ ខែមិថុនា ដែលមានអ្នកចូលរួមជាង ១ ម៉ឺននាក់ ស្របពេលដែលសម្ដេចបានឃើញមានគណនីប្រើឈ្មោះរបស់សម្ដេចដែលមានអ្នកចូលរួមជាង ៣០ ម៉ឺននាក់ និងអ្នកចូលចិត្តជាង ៤ លាន។

សម្ដេចប្រកាសឱ្យអ្នកដែលបានបង្កើត Tik Tok​ ប្រើឈ្មោះសម្ដេច ចេញមុខមកទំនាក់ទំនង ជាមួយជំនួយការសម្ដេច ដែលជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឌួង តារា នឹងផ្ដល់ការងារជាជំនួយការរបស់សម្ដេច ដោះស្រាយលើបញ្ហាឌីជីថល។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «​ខ្ញុំមិនគ្រាន់តែមិនស្ដីបន្ទោសទេ តែខ្ញុំសូមកោតសរសើរ ហើយខ្ញុំនឹងផ្ដល់ការងារជាជំនួយការរបស់ខ្ញុំ ដើម្បីជួយគ្រប់គ្រងទៅលើបញ្ហាបណ្ដាញសង្គមឌីជីថល ​ដូច្នេះប្រសិនលឺការអំពាវនាវនេះហើយ សូមអ្នកដែលបានបង្កើតគណនី Tik Tok របស់ខ្ញុំដើម្បីចូលរួមជាមួយគ្នា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម