Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារពិភពលោក ឲ្យ អ៊ុយក្រែន ខ្ចីលុយ ១.៥ ពាន់លានដុល្លារ ខណៈ ជប៉ុន ជាអ្នកចេញមុខធានា

បានផុស

នៅ

ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោកបានអនុម័តប្រាក់កម្ចីចំនួន ១.៥ ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរដោយសង្គ្រាម ខណៈប្រាក់កម្ចីនេះរដ្ឋាភិបាលនៃប្រទេសជប៉ុន គឺជាអ្នកចេញមុខធានា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “មូលនិធិនេះនឹងជួយផ្តល់ជំនួយដល់ក្រុមគ្រួសារ និងកាត់បន្ថយផលប៉ះពាល់នៃប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន ហើយប្រាក់កម្ចីដែលចេញមុខធានាដោយរដ្ឋាភិបាលនៃប្រទេសជប៉ុននេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមឥណទានដែលត្រូវការចាំបាច់សម្រាប់អ៊ុយក្រែន ឬហៅថា Trust Fund” ។

ទន្ទឹមនោះ ប្រតិបត្តិការផ្តល់ប្រាក់កម្ចីនេះនឹងគាំទ្រផ្នែកសំខាន់ចំនួន ៣ នៃកំណែទម្រង់រដ្ឋាភិបាលអ៊ុយក្រែនដើម្បីកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមលុកលុយរបស់រុស្ស៊ី ។ ទី១ វានឹងជួយដោះស្រាយតម្រូវការរបស់ប្រជាជនក្រីក្រ និងជនភៀសខ្លួនដោយសារសង្គ្រាម ។ ទី២ វានឹងគាំទ្រការកែទម្រង់ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាពនៃការចំណាយធនធានសាធារណៈ ហើយទី៣ វានឹងជួយទីផ្សារអ៊ុយក្រែនឲ្យដំណើរការកាន់តែប្រសើរឡើងទាំងក្នុងអំឡុងពេល និងក្រោយសង្គ្រាម ។

លោកស្រី Antonella Bassani

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី Antonella Bassani អនុប្រធានប្រចាំតំបន់អឺរ៉ុប និងអាស៊ីកណ្ដាលរបស់ធនាគារពិភពលោកបាននិយាយថា “ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក ធនាគារពិភពលោកបានធ្វើការដោយមិនឈប់ឈរជាមួយសហគមន៍ម្ចាស់ជំនួយអន្តរជាតិ ដើម្បីផ្តល់ហិរញ្ញប្បទានសង្គ្រោះបន្ទាន់ជួយដល់រដ្ឋាភិបាលអ៊ុយក្រែន ជាពិសេសរក្សាកុមារឲ្យបានចូលសាលារៀន និងការបើកមន្ទីរពេទ្យឡើងវិញជាដើម” ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក អង្គការពិភពលោកបានរៃអង្គាសប្រាក់ជាង ៣៧.៥ ពាន់លានដុល្លារហើយដើម្បីជួយដល់អ៊ុយក្រែន ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ ដឹងទេ រុស្ស៊ី ដាក់ទ័ពប៉ុន្មាននាក់ប្រឆាំងការបះបោរប្រដាប់អាវុធរបស់ក្រុម ទាហានស៊ីឈ្នួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម