Connect with us

ព័ត៌មានជាតិ

សហគមន៍​កសិកម្ម​មួយ​នៅ​ខេត្ត​បាត់ដំបង បង្កើត​​ក្រោយ​គេ លូតលាស់រីកចម្រើនជាងគេ

បានផុស

នៅ

បន្លែសុវត្ថិភាពគ្រប់មុខរបស់សហគមន៍តាសីសាមគ្គីមិនប្រឈមទីផ្សារគ្រោងបញ្ចូលសមាជិកបន្ថែម ខណះបច្ចប្បន្នមានរហូតដល់ ១៧២ នាក់ និងផ្ទះសំណាញ់ចំនួន ៣០០ ខ្នង។

សហគមន៍តាសីសាមគ្គីដែលមានទីតាំងស្ថិត​នៅ​ក្នុងភូមិតាសី ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង គឺជាសហគមន៍មួយ​បានបោះជំហានជាងសហគមន៍ផ្សេងៗទៀតក្នុងខេត្តបាត់ដំបង ដែលមានសរុបជាង ៨០ សហគមន៍ ផ្នែកវិស័យកសិកម្ម បើទោះបីសហគមន៍មួយនេះបានបង្កើតឡើងក្រោយគេក្នុងចំណោមសហគមន៍ក្នុងខេត្តជាង ៨០ ក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ចាន់ថា អនុប្រធានសហគមន៍បានឲ្យដឹងថា សហគមន៍តាសីសាមគ្គីដែលបានរីកចម្រើនរហូតមកដល់ពេល​នេះ​កើតចេញពីការតស៊ូអត់ធ្មត់ផ្តើមពីទំហំ​តូចរហូតឈានដល់កម្រិត​ធំ។ តាំងពីពេលចាប់ផ្តើមពីសមាជិក ៦០ នាក់រហូតបច្ចុប្បន្នមានដល់ទៅ ១៧២ នាក់ ហើយគ្រោងទទួលសមាជិកថ្មីបន្ថែមទៀតនាពេលខាងមុខ។

លោកបន្តថា កសិដ្ឋានកសិកម្មរបស់លោកមានដាំបន្លែសុវត្ថិភាពគ្រប់មុខដើម្បីតម្រូតាមទីផ្សារក្នុងស្រុក ខណះ​បច្ចុប្បន្ន​សហគមន៍​នៅមិនទាន់ឆ្លើយតមតាមតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់នៅឡើយ។

លោកថា សហគមន៍លោកទទួលការឧបត្ថមពីខាងព្រឹត្តិកម្មកសិកម្មកម្ពុជា ដែលបានជួយឧបត្ថមចំនួន ៤០% ដើម្បីសាងសង់ផ្ទះសំណាញ់បានកើនឡើងដល់ ៣០០ ខ្នង ខណះបច្ចុប្បន្នសហគមន៍ប្រឈមទឹកស្រោចស្របខ្លះរួម​ទុនបង្វិល​ផង។

លោកបន្តថា សហគមន៍លោកទទួលបានការគាំទ្រ​ពីមន្ទីរកសិកម្ម និងអតិថិជនក្នុងស្រុកមានកំណើនគួរសម ដែលបានបង្កលក្ខណ:ល្អប្រសើរ​មិនលំបាករឿងទីផ្សារ ស្របតាមបច្ចេកទេសនៃការដាំដុះអនុវត្តន៍តាមស្តង់ដាមានសុវត្ថិភាពល្អ មិន​ប៉ះ​ពាល់ដល់សុខភាព ហើយបានជួយបំប៉នដល់សុខភាពផងដែរ តាមរយះមិនប្រើជីគីមីផ្តេសផ្តាសក្រៅពីជីសរីរាង្គរួម​មានរោងសំណាញ់ការពារត្រឹមត្រូវតាមបច្ចេកទេសស្តង់ដា​ពីមន្ត្រីជំនាញពាក់ព័ន្ធដែល​បាន​គាំទ្រផង។

លោកបន្តថា សហគមន៍របស់លោកបានបង្កើតឡើងនៅលំដាប់លេខរៀង ៨៣ ជាលេខរៀងក្រោយគេ ហើយបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៧។ លោកបន្ថែម​ថា បច្ចុប្បន្នសមាជិកទាំងអស់ក៏មានជីវភាពល្អប្រសើរផងដែរ។

លោក ហេង សិទ្ធ ប្រធានការិយាល័យទទួលបន្ទុកស្ថិតិនៃមន្ទីរកសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ខេត្តបានដំបងមានសហគមន៍សរុប ៨៣ សហគមន៍ តែសហគមន៍ដែលមានកម្រិត​ល្អមាន ២ សហគមន៍គឺសហគមន៍តាសីសាមគ្គី ក្នុងស្រុកថ្មគោល និងសហគគមន៍ពន្លឺពេជ្យចិន្តា ក្នុងស្រុកភ្នំព្រឹក។ ក្រៅពីនេះសហគមន៍ដែលមធ្យមគឺមាននៅក្នុង ស្រុកមោងឫស្សី ស្រុកបាណន់ និង ស្រុកបវេល (ជាសហគមន៍ផលិតពូជ)។

ចំណែកលោក ឈឹម វិច្ចរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានឲ្យដឹងដែរថា សហគមន៍តាសីសាមគ្គី ជាសហគមន៍ឈានមុខក្នុងការដាំបន្លែសុវត្ថិភាពគ្រប់មុខប្រកបដោយបច្ចេកទេសស្តង់ដាល្អ ហើយខាងមន្ទីរនៅតែគាំទ្រ​លើ​ផលិតផល និងបច្ចេកទេសឲ្យកាន់តែមានប្រសិទ្ធិភាពលើទីផ្សារផងដែរ។

ពាក់ព័ន្ធទុនបង្វិល លោកបញ្ជាក់ថា បញ្ហាទុនបង្វិលនេះយើងបានធ្វើការទំនាក់ទំនង ជាមួយធនាគារអភិវឌ្ឍន៍កសិកម្ម កម្ពុជាផងដែរ​សម្រាប់ជាកម្ចីដល់សហគមន៍ ដើម្បីធ្វើការ​សាងសង់ផ្ទះសំណាញ់បន្ថែមតាមតម្រូវការ។ កន្លងមកកម្មវិធីនេះក៏បានការគាំទ្រពីកម្មវិធី (អាស្ពាយ) ហើយក្រៅពីនេះបច្ចុប្បន្នក៏មានការគាំទ្រពីគម្រោងព្រឹត្តិកម្មកសិកម្មកម្ពុជាដែលជាថវិកាបានមកពីធនាគារពិភពលោកផងដែរ។ ហើយខាងមន្ទីរក៏នៅតែគាំទ្រផ្នែកផលិតផលកសិកម្មដែលផ្សាភ្ជាប់ជាមួយវិស្ស័យកសិកម្មឯកជននិងទីផ្សារព្រមទាំងបច្ចេកទេសផ្សេងៗផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១១ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣៥ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម