ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ កូរ៉េខាងជើង ​ក្នុងប្រទេស​ម៉ាឡេស៊ី​គេច​ចេញពី​ ការយកចិត្តទុកដាក់ ​ក្រោយ​ការសម្លាប់​លោក គីម ជុង​ណា​ម​

ភោជនីយដ្ឋាន​កូរ៉េខាងជើង​តែមួយគត់​ក្នុងប្រទេស​ម៉ាឡេស៊ី​បាន​សន្យាថា​នឹង​បង្ហាញ​ពី​ជីវិត​របស់​រដ្ឋ​ឯកោ​មួយ​នេះ​ប៉ុន្តែ​វា​ត្រូវបាន​គេ​បិទ​ចាប់តាំងពី​ការធ្វើឃាត​បងប្រុស​លោក​គីម​ជុង​អ៊ុន​ខណៈដែល​ឆ្មាំសន្តិសុខ​បាន​ដេញ​អតិថិជន​ចេញទៅ​វិញ​។​

ភោជនីយដ្ឋាន Pyongyang Koryo គឺជា​និមិត្តសញ្ញា​នៃ​សហគមន៍​កូរ៉េខាងជើង​ដែលមាន​គ្នា​ចំនួន ១,០០០​នាក់​ក្នុងប្រទេស​ម៉ាឡេស៊ី​ដែល​បង្កើត​ពី​ពួក​វរជន​អាជីវកម្ម​ព្រមទាំង​កម្មករ​ធម្មតា​ដែល​ទំនងជា​នឹង​ដឹង​តិចតួច​ណាស់​អំពី​ការសម្លាប់​បែប​សង្គ្រាមត្រជាក់​របស់​លោក​គីម​ជុង​ណា​ម​។​
​អ្នករត់​តុ​នៅ​ភោជនីយដ្ឋាន​នេះ​បាន​ស្លៀក​សំលៀកបំពាក់​បែប​ប្រពៃណី​និង​ផ្តល់​ការកំសាន្ត​ដល់​ភ្ញៀវ​ដោយ​ការ​ច្រៀង​និង​រាំ​នៅក្នុង​តំបន់​លំនៅដ្ឋាន​មួយ​នៃ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។​

ប៉ុន្តែ​សូម្បីតែ​នៅពេលដែល​ទ្វារ​ភោជនីយដ្ឋាន​បើកចំហ អ្នកជិតខាង​បាន​និយាយថា នារីៗ​វ័យក្មេង​គឺមាន​ទំនាក់ទំនង​តិចតួច​ណាស់​ជាមួយ​ពិភពលោក​ទាំងមូល​ខណៈ​ដែល​ពួកគេ​ដើរទៅ ​និង​មកពី​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​។​

លោក Jack Liew ដែល​បើកហាង​ជួសជុល​រថយន្ត​ជិត​ភោជនីយដ្ឋាន​នេះ​បាន​និយាយថា “​ខ្ញុំ​បានឃើញ​ស្ត្រី​កំពុង​ដើរទៅ​និង​មកពី​បរិវេណ​នេះហើយ​ពួកគេ​មិនដែល​និយាយ​ទេ​តាមផ្លូវ​ទេ​ឬ​និយាយ​ជាមួយ​នរណាម្នាក់​ឡើយ​”​។ ពលរដ្ឋ​ផ្សេងទៀត​ក៏បាន​និយាយ​ផងដែរ​ថា ពួកគេ​បានឃើញ​កម្មករ​កូរ៉េខាងជើង​ប៉ុន្តែ​មិនដែល​បាន​និយាយ​ជាមួយ​ពួកគេ​ទេ​។​

ជនជាតិ​កូរ៉េខាងជើង​រហូតដល់​ទៅ​១០០,០០០​នាក់​ត្រូវបាន​គេ​ជឿថា​កំពុងធ្វើការ​នៅ​បរទេស​ហើយ​ប្រាក់​បញ្ញើ​របស់​ពួកគេ​គឺជា​ប្រភព​រូបិយប័ណ្ណ​បរទេស​ដែលមាន​តម្លៃ​សម្រាប់​របប​ឯកោ​មួយ​នេះ​។​
​អ្នក​អត្ថាធិប្បាយ​កូរ៉េខាងជើង​ឈ្មោះ Park Sokeel បាន​និយាយថា អ្នករត់​តុ​ភោជនីយដ្ឋាន Pyongyang Koryo ទំនងជា​គ្មាន​គំនិត​អ្វី​ទេ​អំពី​ការសម្លាប់​លោក គីម ជុង​ណា​ម ខណៈដែល​អ្នករស់នៅ​ក្រៅ​ប្រទេស​បាន​ព្យាយាម​គេច​ចេញពី​ប្រព័ន្ធ​ផ្សា​ព្វ​ផ្សាយ​ដោយ​មិន​ចង់​និយាយ​ច្រើន​។​

ហើយ​បើទោះបីជា​កម្មករ​ជាច្រើន​ទទួលបាន​ការចាប់អារម្មណ៍​ពី​អ្នកកាសែត​អន្តរជាតិ​ក៏ដោយ ពួកគេ​យល់ថា​វា​មានការ​លំបាក​ក្នុង​ការដឹង​ពី​ដំណឹង​នេះ​ខណៈ​មនុស្ស​ភាគច្រើន​មិន​ស្គា​ល់ពី​បងប្រុស​របស់​មេដឹកនាំ​ពួកគេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684