ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​លោក Trump ពង្រាង ​ផែនការ​ ដើម្បី​បង្កើន ​ការ​រឹតបន្តឹង​ការ​ជ្រកកោន​ និង​ព​ន្លឿ​ន​ការ​និរទេស​

ក្រសួង​សន្តិសុខ​មាតុភូមិ ​បាន​ត្រៀម​ការណែនាំ​ថ្មី​ សម្រាប់​ភ្នាក់ងារ​អន្តោប្រវេសន៍​ក្នុង​គោលបំណង​បង្កើនល្បឿន​ការ​និរទេស​ដោយ​បដិសេធ​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ដំណើរការ​នេះ​។​
​គោលការណ៍​ណែនាំ​ថ្មី​នេះ​ដែលមាន​នៅក្នុង​សេចក្តីព្រាង​អនុស្សរណៈ​ចុះ​ថ្ងៃទី​១៧​ខែកុម្ភៈ​គឺ​បាន​បង្គាប់​ភ្នាក់ងារ​នេះ​ឲ្យ​អនុម័ត​តែ​អ្នក​សុំណា​ដែលមាន​ឱកាសល្អ​ក្នុងការ​ទទួលបាន​សិទ្ធិ​ជ្រកកោន​ប៉ុណ្ណោះ​ប៉ុន្តែ​មិនបាន​ផ្តល់នូវ​លក្ខណៈវិនិច្ឆ័យ​ជាក់លាក់​ទេ​។​

សេចក្តីណែនាំ​នេះ​បាន​បង្គាប់​ឲ្យ​មន្ត្រី​ផ្នែក​សុំ​សិទ្ធិ​ជ្រកកោន​រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​កំណត់ថា​តើ​អ្នកដាក់ពាក្យសុំ​ពិត​ជាមាន​ភាពភ័យខ្លាច​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​មែន​ឬក៏​អត់​ប្រសិនបើ​វិលត្រឡប់​ទៅផ្ទះ​វិញ​ដែល​នេះ​ជា​ឧបសគ្គ​ដំបូង​ដែល​ត្រូវ​ជួបប្រទះ​ដោយ​ជន​ឥ​ន្តោ​ប្រវេសន៍​នៅតាម​ព្រំដែន​សហរដ្ឋអាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ដែល​កំពុង​ស្នើសុំ​សិទ្ធិ​ជ្រកកោន​។​

ប្រភព​ស្និ​ទ្ធិ​ នឹង​ការធ្វើ​ពង្រាង​សេចក្តីណែនាំ​នេះ​បាន​និយាយថា គោលដៅ​នៃ​សេចក្ដីណែនាំ​ថ្មី​នេះ​គឺ​ដើម្បី​លើកកម្ពស់​បម្រាម​ក្នុង​បញ្ជា​លើកដំបូង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​លើ​តុលាការ​និង​បន្ថយ​ចំនួន​ជន​ឥ​ន្តោ​ប្រវេសន៍​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅក្នុង​សហរដ្ឋអាមេរិក​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ផែនការ​របស់​រដ្ឋកា​រ​នេះ​គឺ​ដើម្បី​ផ្តល់​សេរីភាព​ក្នុងការ​សម្រេច​ឲ្យ​កាន់តែ​ធំ​ដល់​មន្ត្រី​ទទួលបន្ទុក​ផ្នែក​សិទ្ធិ​ជ្រកកោន​ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​កំណត់​កម្មវិធី មានលទ្ធភាព​សំខាន់​ដែល​ត្រូវ​បានអនុម័ត​ដោយ​តុលាការ​អន្តោប្រវេសន៍​។​
​ការណែនាំ​នេះ​ត្រូវបាន​គេ​រាយការណ៍​ជា​លើកដំបូង​ហើយ​បង្ហោះ​លើ​អ៊ិន​ធឺ​ណិ​ត​ដោយ​អង្គភាព​ព័ត៌មាន McClatchy ។​

យោងតាម​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៥ អ្នកដាក់ពាក្យសុំ​សិទ្ធិ​ជ្រកកោន​ត្រឹមតែ​១៨​ភាគរយ​ប៉ុណ្ណោះ​ដែល​ករណីនេះ​ត្រូវបាន​សម្រេច​ដោយ​តុលាការ​អន្តោប្រវេសន៍​គឺ​ត្រូវបាន​គេ​ផ្តល់​សិទ្ធិ​ជ្រកកោន​ឲ្យ​។ អ្នកដាក់ពាក្យ​មកពី​ប្រទេស​ដែលមាន​អត្រា​ខ្ពស់​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​គឺមាន​ឱកាស​ខ្ពស់​ក្នុងការ​ឈ្នះ​ករណី​សុំ​សិទ្ធិ​ជ្រកកោន​របស់​ពួកគេ​។​

គួរ​បញ្ជាក់ថា វិធីសាស្ត្រ​តឹងរ៉ឹង​ជាង​មុន​ចំពោះ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​នេះ​នឹង​ក្លាយជា​ចំណុច​សំខាន់​នៃ​ការសន្យា​របស់លោក​ប្រធានាធិបតី Donald Trump ដើម្បី​បង្ក្រាប​លើ​ជនអន្តោប្រវេសន៍​និង​រឹតបន្តឹង​សន្តិសុខ​នៅតាម​ព្រំដែន​ដែលជា​គ្រឹះ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​និង​ជា​អាទិភាព​កំពូល​នៃ​ខែ​ទីមួយ​របស់លោក​នៅក្នុង​ការិយាល័យ​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684