ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមIS ប៉ុ​ស្តិ៍វីដេអូ​ដែលមាន​រូប​បុរស​ម្នាក់​ ត្រូវបាន​លើកឡើងថា ជា​ជន​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហារ​គ្រិស្ត​អេ​ហ្ស៊ី​ប​

​ក្រុម​រដ្ឋ​ឥស្លាម IS បានចេញ​ផ្សាយ​រូបភាព​វីដេអូ​មួយ​កាលពី​ថ្ងៃអាទិត្យ ដោយ​គំរាមកំហែង​ដល់​គ្រិ​ស្ត បរិស័ទ​អេ​ហ្ស៊ី​ប​ទាំងឡាយ ហើយ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការប្រកាស​ជា​លើកចុងក្រោយ​បង្អស់​រប​ស់បុរ​សម្នាក់​ដែល​ខ្លួន​បាន​និយាយថា ជា​អ្នកទទួលខុសត្រូវ​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ កាលពី​ក្នុង​ខែធ្នូ នៅឯ​ព្រះវិហារ​គ្រឹ​ស្ត Coptic Cathedral ក្នុង​ទីក្រុង​គែរ​។​

​បុរស​ដែល​ពាក់​ម៉ាស់​មុខ​ស្ថិតក្នុង​សំលៀកបំពាក់​ប្រយុទ្ធ​ដែល​ក្រុម IS បានបង្ហាញ​អត្ត​សញ្ញាញ​ឈ្មោះ Abu Abdallah al-Masri ត្រូវបាន​គេ​ឃើញ​កំពុងតែ​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​សកម្មប្រយុទ្ធ​ទាំងអស់ នៅលើ​ពិភពលោក ឲ្យ​ងើបឈរ​ឡើង​ហើយ​បាន​សន្យាថា ក្រុម​រដ្ឋ​ឥស្លាម​និយម​ដែល​ជាប់​ការឃុំ​ឃាំង​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​នោះ នឹង​ត្រូវបាន​ដោះលែង​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ ពេលដែល​ក្រុម IS រំដោះ​បាន​ទីក្រុង​គែរ​។

​លោក​ប្រធានាធិបតី Abdel Fattah al-Sisi បានដឹង​ពី​អត្តសញ្ញាណ​ជន​វាយប្រហារ​ដោយ​គ្រាប់បែក​នោះ រួចទៅហើយ គឺជា​និស្សិត​ម្នាក់​អាយុ​២២​ឆ្នាំ ឈ្មោះ​ហៅថា Mahoud Shafik ហើយ​គេ​ជឿថា ឈ្មោះ Abu abdallah al-Masri នៅ​គ្រាន់តែ​ជា​ឈ្មោះ​ហៅ​តាម​ការ​សន្ម​ត់​ប៉ុណ្ណោះ​។ និស្សិត​រូបនោះ ធ្លាប់​ត្រូវបាន​ឃុំឃាំង​អស់​រយៈពេល​២​ខែ ក្នុង​ឆ្នាំ ២០១៤ មុនពេល​ទៅ​ចូលរួម​ជាមួយ​ក្រុម​តូចៗ​របស់ IS នៅ​តំបន់ Sinai ។ នេះ​ជាការ​លើកឡើង​ដោយ​រដ្ឋាភិបាល​។​យ៉ាងហោច​មាន​មនុស្ស​២៨​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ​ត្រូវ​សម្លាប់​កាលពី​ខែធ្នូ ពេល​គ្រាប់បែក​មួយគ្រា​ប់​បាន​ផ្ទុះ​នៅ​ក្រុង​ព្រះវិហារ​តូច​មួយ​ជាប់​នឹង​ព្រះវិហារ St.Mark’s Cathedral ។​

​ក្រុម​អ្នក​កាន់សាសនា​គ្រឹ​ស្ត Orthodox Copts ដែល​រួមមាន​១០​ភាគរយ​នៃ​ពលរដ្ឋ​អេ​ហ្ស៊ី​ប​សរុប​៩០​លាន​នាក់ គឺជា​សហគមន៍​អ្នក​កាន់សាសនា​គ្រឹ​ស្ត​ដ៏​ច្រើនជាងគេ​បំផុត​នៅ​តំបន់​ម​ជ្ឈឹ​ម​បូ​ពា​។​
​ ​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​នេះ គឺជា​ការវាយប្រហារ​ប​ណ្តា​ល​ឲ្យ​ស្លាប់​ច្រើន​បំផុត​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​ស្ថិតនៅ​ខាងក្រៅ​ឧបទ្វីប Sinai Peninsula ដែល​កើតមាន​ការ​ងើប​បះបោរ​តាំងពី​ឆ្នាំ ២០១៣​មក​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684