ព័ត៍មានទាន់​ហេតុការណ៏
Search

UN និយាយថា ជន​ស៊ីវិល​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​នៅពេល​ប្រតិបត្តិ​ការវាយលុក​ភាគ​ខាងលិច​ក្រុង Mosul ចាប់ផ្តើម​

កងកម្លាំង​អ៊ីរ៉ាក់ ​បានចាប់ផ្តើម​ការ​វាយលុក​ ដែល​រង់ចាំ​ជា​យូរ​មកហើយ​ដើម្បី​យក​ភាគ​ខាងលិច​ទីក្រុង Mosul មកវិញ​ដែល​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ការវាយលុក​ដ៏​ប្រុងប្រយ័ត្ន​ឆ្ពោះទៅ​ព្រលានយន្តហោះ​របស់​ទីក្រុង​នេះ​មុនពេល​រុលចូល​ទៅក្នុង​តំបន់​លំនៅដ្ឋាន​មាន​ប្រជាជន​ច្រើន​ដែលជា​កន្លែង​យុទ្ធជន​ក្រុម​រដ្ឋ​ឥស្លាម​រហូតដល់​ទៅ​៣,០០០​នាក់​បាន​ប្តេជ្ញា​ការពារ​បន្ទាយ​ចុងក្រោយ​នេះ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។​

ជន​ស៊ីវិល​ប្រមាណ​ជា​៦៥០,០០០​នាក់​ត្រូវបាន​ជាប់​នៅក្នុង​ភាគ​ខាងលិច​នៃ​ទីក្រុង​នេះហើយ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ជាច្រើន​នាក់​កំពុងមាន​ហានិភ័យ​ខ្ពស់​ខ្លាំងណាស់​ខណៈដែល​ប្រេង​និង​ការផ្គត់ផ្គង់​ស្បៀងអាហារ​បាន​ធ្លាក់ចុះ​ហើយ​ទឹកស្អាត​និង​អគ្គិសនី​កំពុង​ខ្វះខាត​។​

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haidar Al-Abadi បានប្រកាស​ពី​ការចាប់ផ្តើម​នៃ​ការវាយលុក​ភាគ​ខាងលិច​ទីក្រុង Mosul នេះ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ប៉ុន្មាន​នាទី​មុន​ពេលដែល​ប៉ូលិស​និង​ទាហាន​អ៊ីរ៉ាក់​រហូតដល់​ទៅ​៣០,០០០​នាក់​បានចាប់ផ្តើម​ប្រតិបត្តិការ​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​បានស្នើ​កងកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ាក់​ឲ្យ​គោរព​សិទ្ធិមនុស្ស​ក្នុងអំឡុងពេល​ប្រយុទ្ធ​នេះ​និង​ថែរក្សា​អ្នក​ដែល​ផ្លាស់​ទីលំនៅ​ដោយ​ការប្រយុទ្ធ​គ្នា​។​

ក្រុមមន្ត្រី​អ៊ីរ៉ាក់​ជឿថា ពលរដ្ឋ​នៅ​ភាគ​ខាងលិច​ទីក្រុង Mosul ត្រូវបាន​គេ​ចាក់​មនោគមន៍​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ភេរវកម្ម​ច្រើនជាង​នៅ​ភាគ​ខាងកើត​ទៅទៀត​។

អ្វីដែល​កាន់តែ​លំបាក​សម្រាប់​កងទ័ព​អ៊ីរ៉ាក់​នោះ​គឺ​វិធី​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ប្រជាជន​រាប់ពាន់នាក់​ដែល​ត្រូវ​រត់គេច​ចេញពី​ការវាយលុក​នេះ​ខណៈដែល​ក្រុម​ជំនួយ​បាន​ជួប​បញ្ហា​រួចទៅហើយ​ក្នុងការ​ផ្តល់​អាហារ ទឹក​និង​ជំរក​ដល់​ជនភៀសខ្លួន​រហូតដល់​ទៅ​២១៧,០០០​នាក់​ដែល​គេច​ចេញពី​ភាគ​ខាងកើត​ទីក្រុង Mosul ចាប់តាំងពី​ថ្ងៃទី​១៧​ខែតុលា​មកម្ល៉េះ​។​

ជនភៀសខ្លួន​ជាច្រើន​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​បានដាក់​នៅក្នុង​ទីតាំង​ចំនួន​បី​នៅ​ភាគខាងត្បូង​និង​ភាគ​និរតី​នៃ​ទីក្រុង​នេះ​ដែលជា​កន្លែង​ជំរក​សម្រាប់​មនុស្ស​រហូត​ដល់​ទៅ​១៥០,០០០​នាក់​នៅតែ​កំពុង​ត្រូវបាន​រៀបចំ​។
​លោក​ឧ​ត្ត​ម​សេនីយ Raad នៃ​កងកម្លាំង​ប្រតិបត្តិការ​ពិសេស​អ៊ីរ៉ាក់​បាន​និយាយថា “​ជនភៀសខ្លួន​នឹង​ផ្លាស់​ទៅ Jeda និង Qayyarah ព្រមទាំង​កន្លែង​ជាច្រើន​ទៀត​ដែល​កំពុង​ត្រូវ​បានរៀបចំ​សម្រាប់​ពួកគេ​នៅ​ទីនោះ​”​។ លោក​បាន​និយាយទៀតថា កងទ័ព​របស់លោក​នឹងមិន​ទទួលបញ្ជា​ទិញ​ឲ្យ​ផ្លាស់​ទី​ទេ​រហូតដល់​ព្រលានយន្តហោះ​ទីក្រុង Mosul ត្រូវបាន​ចាប់យក​។ ព្រលានយន្តហោះ​នេះ​នឹងត្រូវ​បាន​ប្រើ​ធ្វើជា​មូលដ្ឋាន​មួយ​សម្រាប់​ការប្រយុទ្ធ​ដ៏​សំខាន់​ហើយ​ការ​រឹបអូស​បាន​ភូមិ​ចំនួន​ប្រាំ​កាលពី​ថ្ងៃអាទិត្យ​បានធ្វើ​ឲ្យ​ប្រតិ​ប​ត្ដិ​ការ​នេះ​ឆ្ពោះទៅ​មុខមុន​កាលកំណត់​៕ The Guardian


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684