ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Pence ព្យាយាម​ធានា​ដល់​សហភាព​អឺរ៉ុប​និង​អង្គការ​ណា​តូ​

អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence បាន​ជួប​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប​និង​អង្គការ​ណា​តូ​នៅ​ថ្ងៃ​ចន្ទ​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​អឺរ៉ុប​របស់លោក​ដែលមាន​គោលបំណង​ធានា​ដល់​បណ្តា​សម្ព័ន្ធមិត្ត​ដែល​ព្រួយបារម្ភ​ថា លោក​ប្រធានាធិបតី Donald Trump អាច​បោះបង់ចោល​ពួកគេ​។​

នៅពេល​មកដល់​ទីក្រុង​ប្រ៊ុ​ស​សែ​ល​កាលពី​ថ្ងៃអាទិត្យ លោក Pence បាន​និយាយថា គាត់​បាន​សម្លឹងមើល​ឆ្ពោះទៅមុខ​ចំពោះ​កិច្ចប្រជុំ​របស់លោក​ជាមួយ​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​គឺ​លោកស្រី Federica Mogherini, ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk, ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean -Claude Juncker និង​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg ។​

ដំណើរ​ទៅ​ទីក្រុង​ប្រ៊ុ​ស​សែ​ល​គឺ​បាន​កើតឡើង​បន្ទាប់ពី​ដំណើរ​ទៅ​សន្និសីទ​សន្តិសុខ​ទីក្រុង​មូ​និក​ដែលជា​កន្លែង​លោក Pence បាន​ប្រាប់​បណ្តា​មេដឹកនាំ​អឺរ៉ុប​និង​អ្នកជំនាញ​ផ្នែក​ការពារ​ថា “​សហរដ្ឋអាមេរិក​គឺ​ហើយនឹង​នៅតែ​ជា​សម្ព័ន្ធមិត្ត​ធំ​បំផុត​របស់​អ្នក​”​។​

លោក​បាន​និយាយទៀតថា “​លោក​ប្រធានាធិបតី Trump និង​ប្រជាជន​របស់​យើង​គឺ​បាន​លះបង់​យ៉ាងពិត​ប្រាកដ​ចំពោះ​សហភាព​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ករ​បស់​យើង​”​។​
​ការរិះគន់​របស់លោក Trump ថា​អង្គកា​ណា​តូ “​ហួស​សម័យ​”, ការសរសើរ​របស់លោក​ចំពោះ​ការសម្រេចចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​និង​ជម្លោះ​របស់លោក​ចំពោះ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បានធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​អាក់អន់​ចិត្ត​។​

លោកស្រី Mogherini បាន​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Pence គឺជា​សញ្ញា​នយោបាយ​ដ៏​មាន​សារៈសំខាន់​បើទោះបីជា​លោកស្រី​បាន​លើកឡើងថា ទំនាក់ទំនង​អឺរ៉ុប​និង​អាមេរិក​អាច​នឹង​កាន់តែ​ស្មុគស្មាញ​ជាង​ពីមុន​ក៏ដោយ​។​

ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​១០​ថ្ងៃមុន លោកស្រី Moghehrini បាន​ព្រមាន​រដ្ឋបាល​របស់លោក Trump មិន​ឲ្យ “​ជ្រៀតជ្រែក​” ក្នុង​រឿង​នយោបាយ​អឺរ៉ុប​ចំពេល​មានការ​ភ័យខ្លាច​ថា អាមេរិក​បាន​គាំទ្រ​ការបែកបាក់​នៃ​សហភាព​អឺរ៉ុប​ដែលមាន​សមាជិក​២៨​ប្រទេស​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684