ព័ត៍មានទាន់​ហេតុការណ៏
Search

កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​វាយប្រហារ​យ៉ាង​បន្ទាន់​ទៅលើ​តំបន់​ជាយក្រុង​នៃ​ក្រុង Damascus

​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​បាន​បាញ់​រ៉ុក្កែត​ទៅលើ​តំបន់​មួយ​ដែល​កាន់កាប់​ដោយ​ឧទ្ទាម​នៅឯ​ជាយក្រុង​នៃ​ក្រុង Damascus កាលពី​ថ្ងៃអាទិត្យ គឺជា​ការវាយប្រហា​រយ៉ា​ង​បន្ទាន់​មួ​ួ​យ​ដែល​បានចាប់ផ្តើម​រយៈពេល​មួយថ្ងៃ មុន​ហើយ​បានសម្លាប់​មនុស្ស​អស់​១៦​នាក់​។ នេះ​ជាការ​លើកឡើង​ពី​បុគ្គលិក​ពេទ្យ​ម្នាក់​និង​ក្រុម​តាមឃ្លាំមើល​ពេល​កើតសង្គ្រាម​។​

​បុគ្គលិក​ពេទ្យ និង​ក្រុម​តាមឃ្លាំមើល​ការគោរព សិទ្ធិមនុស្ស​ស៊ីរី​(Syrian Observatory for Human Rights) បាន​និយាយថា គឺជា​ការវាយប្រហារ​ដ៏​ធំ​មួយ​ទៅលើ​តំបន់ Qaboun នៅ​ភាគ​ឦសាន​ទីក្រុង​ក្នុង​រយៈពេល​យ៉ាងហោច​ក៏​ពីរ​ឆ្នាំ​កន្លង​ទៅហើយ​។​

​យ៉ាងហោច​ក៏មាន​គ្រាប់ផ្លោង​៣​គ្រាប់ ធ្លាក់​ត្រូវ​នៅ​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​និង​បង្កើយ​និង​កណ្តាល​ក្រុង Damascu ហើយ​នោ​នៅក្បែរ​តំបន់​ជាយក្រុង Qaboun នោះ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​មិនមាន​របាយការណ៍​អំពី​ការ​អន្តរាយ​នោះទេ​។​

​ចំពោះ​ការ​វាយ​ប្រយុទ្ធ​នេះ នៅ​ពំ​ុ​ទាន់​មានការ​អធិប្បាយ​ភ្លាមៗ​ពី​រដ្ឋាភិបាល​ស៊ីរី​​នោះទេ​។​

​ក្រុម​តាមឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស​បាន​និយាយថា មាន​១៦​នាក់​ស្លាប់ នៅក្នុង​ការប្រើ​អំពើហិង្សា​នៅ​ជុំ​វិញ តំបន់​ជាយក្រុង Qaboun ចាប់តាំងពី​ថ្ងៃ​សៅរ៍​មក ដែល​ចំនួន​អ្នកស្លាប់​កើនឡើង​ច្រើន​បំផុត ពី​ការវាយប្រហារ​នៅ​ទីនោះ អស់​រយៈពេល​២​ឆ្នាំ​ជាង​កន្លង​ទៅហើយ​ដែល​ទើបតែ​មានការ​វាយប្រហា​រ​ថ្មី​នេះ​។​

​អ្នក​បាន​ឃើ​ញេ​ហេតុការណ៍​ដោយផ្ទាល់​ភ្នែក​បាន​និយាយថា គ្រួសារ​រាប់រយ​បាន​ចាក់​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​នៅក្នុង​តំបន់ Qaboun ដែលជា​ផ្នែក​នៃ​ទឹកដី​ជាយក្រុង​គឺ​តំបន់ Harasta និង Barza គ្រប់គ្រង​ដោយ​ឧទ្ទាម​ដែល​រង​ការបាញ់​ផ្តក់​ផ្លោង​ពី​កងទ័ព​រដ្ឋាភិបាល ហើយ​ប្រជាជណ​បាន​ស្វែងរក​ការ​ជ្រក​ពួន​គេច​ចេញពី​ការវាយប្រហារ​នោះ នៅឯ​ភាគ​ខាងកើត​នៃ​ជាយក្រុង Ghouta វិញ​។​

​ក្រុម​បុគ្គលិក​សង្គ្រោះបាន​និយាយថា ការបាញ់​ផ្លោង​ពី​សំណាក់​កងទ័ព​រដ្ឋាភិបាល​ក៏បាន​ប៉ះ ត្រូវ​ដល់​សង្កាត់​ជាយក្រុង Douma ផងដែរ ដែលជា​ទីតាំង​ឈរជើង​ដ៏​រឹងមាំ​របស់​ក្រុម​ឧទ្ទាម ស្ថិតនៅ​ខាងកើត​តំបន់ Ghouta ដែល​យ៉ាងហោច​ក៏មាន​មនុស្ស​២​នាក់​បាន​ស្លាប់​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684