ព័ត៍មានទាន់​ហេតុការណ៏
Search

កងទ័ព​មី​យ៉ាន់​ម៉ា រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​ តាម​ព្រំដែន​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​

​មាន​សមាជិក​នៃ​កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​២​នាក់ រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​នៅ​ព្រំដែន​ជាប់​ជាមួយ​រដ្ឋ​រ៉ា​ក់​ឃី​ន​ដ៏​វឹកវ​រប្របូក​ច្របល់​ជាប់​ជាមួយ​ប្រទេស​បង់​ក្លា​ដែ​ស​នោះ​។ នេះ​ជាការ​លើកយក​មក​និយាយ​ពី​ការិយាល័យ​ក្រុមប្រឹក្សារដ្ឋ​មី​យ៉ាន់​ម៉ា ដែល​រឿងនេះ​នាំ​ឲ្យ​កើតមាន​មន្ទិល​ទៅលើ​ការប្រកាស​អះអាង​ពី​រដ្ឋាភិបាល​ថា​ជា​តំបន់​នោះ​មាន​ស្ថិរភាព ហើយ។​

​រដ្ឋាភិបាល​កាលពី​សប្តាហ៍​មុន​បាន​និយាយថា ស្ថានការណ៍​នៅ​ភាគ​ខាង​ជោះ​ងរ​ដ្ឋ​រ៉ាក់​ឃី​ន​បានទទួល​ស្ថិរភាព ហើយ​ថា​ខ្លួន​បានបញ្ចប់​ការបង្ក្រាប​ផ្នែក​សន្តិសុខ​មួយ​ដែល​អូសបន្លាយ​ពេល​ដល់​ទៅ​៤​ខែ​កន្លងមក​។ ទៅលើ​ក្រុម​មូស្លីម​រ៉ូហ៊ី​ង​យ៉ា​នោះ​។​
​ ​
ប្រតិបត្តិការ​សន្តិសុខ​ត្រូវបានធ្វើ​ចាប់តាំងពី​ប៉ូលិស​៩​នាក់​ត្រូវ​សម្លាប់​នៅក្នុង​ការវាយប្រហារ​ជា​ហូរហែ ទៅលើ​ប៉ុស្តិ៍​សន្តិសុខ​ក្បែរ​នឹង​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ថ្ងៃទី​៩ ខែតុលា​។ ចាប់តាំងពី​ពេលនោះ​មកហើយ ដែល​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដល់​ទៅ​ជាង​៦៩.០០០​នាក់ បាន​ភៀសខ្លួន​ចូលទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​ស នេះ​បើ​យោងតាម​ការប៉ា​ន់​ស្មាន​របស់​អង្គការសហប្រជាជាតិ​។​

​សហប្រជាជាតិ​បាន​និយាយ​រួចហើយ​ថា ការបង្ក្រាប​ផ្នែក​សន្តិសុខ​អាចជា​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ហើយ​អាច​និយាយថា ជាការ​បំបាត់​ចោទ​ទាំងស្រុង​នូវ​ជន​អម្បូរ​ឈ​ភាគតិច​។​
​ ​
ទាហាន​២​នាក់​បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ ជាមួយ​ក្រុម​ប្រដាប់អាវុធ​មួយ​នៅ​ព្រំដែន​ជាប់​ជាមួយ​បង់​ក្លា​ដែ​ស កាលពី​រសៀល​ថ្ងៃ​សុក្រ​ដែល​នេះ​ជាការ​លើកឡើង​នៅក្នុង​សេចក្តីប្រកាស​មួយ​របស់​ក្រុមប្រឹក្សារដ្ឋ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។​

​កងកម្លាំង​សន្តិសុខ​នៅតែ​កំពុង​ប្រមូល​ព័ត៌មាន​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​មើលថា​តើ​មាន​សមាជិក​ប៉ុន្មាន​នាក់ ពី​ក្រុម​ប្រដាប់អាវុធ​ដែល​រងរបួស​ឬ​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នោះ​។ នេះ​ជាការ​លើកឡើង​ពី​ការិយាល័យ​ក្រុមប្រឹក្សារដ្ឋ​ដែល​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​យ៉ាងខ្លី​មួយ​៕

VOA
​ស​.​ប​.​ឆ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684