ព័ត៍មានទាន់​ហេតុការណ៏
Search

តើ​ក្រុមហ៊ុន​ហ្វីល​ថតរូប Fujifilm នឹង​នៅរស់​ប្រជែង ​ជាមួយ​សម័យកាល​ជឿនលឿន​របស់​ប្រព័ន្ធ​ឌី​ជី​ផល​យ៉ាងដូចម្តេច​?

​ក្នុងឋានៈ​ជា​អ្នកវិទ្យាសាស្ត្រ​ជាមួយ​ហ្វីល​ថត​រូប Fujifilm នោះ អ្នកស្រី Tomoko Tashiro ត្រូវបាន​ប្រគល់​ភារកិច្ច​ជាមួយ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ស្តីអំពី​ក្រដាស​រូបថត​ពណ៌​។ ប៉ុន្តែ​នៅពេលដែល​អ្នកស្រី វិល​ត្រឡប់មក​ធ្វើការ​វិញ បន្ទាប់ពី​ឈប់​លំហែ​មាតុភាព​នៅក្នុង​ឆ្នាំ​២០០៥​មក អ្នកស្រី​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​អ្នកស្រី ត្រូវបាន​ស្នើថា តើ​អ្នកស្រី​ហ៊ាន​សាកល្បង​ប្រឡូក​ខាង​ការផលិត​គ្រឿងសម្អាង​ឬទេ នៅក្រោម​ក្រុមហ៊ុន​ដដែល​នេះ​។​

​អ្នកស្រី Tashiro បាន​និយាយថា “​ខ្ញុំ​មានការ​ភ័យខ្លាច ព្រោះ​ខ្ញុំ​មិន​ប្រាកដថា តើ​គម្រោង​នេះ​អាច​ជឿ​បាន​ឬក៏​ធ្វើ​មិនបាន​នោះទេ​”​។ “​ម្នាក់ៗ​មានការ ព្រួយបារម្ភ​អំពី​ថា​តើ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​នេះ​អាច​ត្រូវបាន​អនុវត្ត​នៅក្នុង​វិស័យ​គ្រឿងសម្អាង​និង​គ្រឿង​បន្ថែម​ផ្សេងៗ​ទៀត​នោះ​”​។ នៅពេល​បច្ចុប្បន្ននេះ គ្រឿងសំអាង​និង​គ្រឿង​ថែទាំ​សុខភាព​គឺជា​ផ្នែក​ដែល​ផ្តល់​ចំណេញ​បំផុត​របស់​ក្រុមហ៊ុន​ដោយបាន​រួមវិភាគទាន​ជាង​៣,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​(៤,៨​លាន​ដុល្លារ​សិង្ហ​បុរី​) នៃ​ប្រាក់ចំណូល​នៅ​រៀងរាល់ឆ្នាំ​។

​បំណង​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ដ៏​គំហុក​បែបនេះ និង​ធ្វើការ​សម្របសម្រួល​តាម​យ៉ាង​ឆាប់រហ័ស ដើម្បី​ផ្លាស់​ប្តីរ​ទីផ្សារ​នេះ គឺជា​អ្វីដែល​បាន​រក្សា​ក្រុមហ៊ុន​ហ្វីល​ថតរូប Fujifilm នៅពេលដែល​ក្រុមហ៊ុន​ហ្វីល​ថតរូប​យក្ស​នេះ នៅរស់​និង​រីកចម្រើន​ក្នុងពេលដែល​សម័យកាល​ឌីជីថល​មាន​លក្ខណៈ​ទំនើប​ជាង​នោះ ស្របពេល​ជាមួយគ្នា​ដែល​គូប្រឆាំង​របស់ខ្លួន គឺ​ក្រុមហ៊ុន​ហ្វីល​ថតរូប Kodak បាន​ក្លាយទៅជា​ល្បីល្បាញ​ជាធម្មតា និង​ជំទាស់​មេរៀន​នៅក្នុង​ការបរាជ័យ​ដើម្បី ច្នៃប្រឌិត​បង្កើត​ថ្មី​នោះ​។​
​ ​
បង្កើត​នៅក្នុង​ឆ្នាំ​១៩៣៤ រាប់​ទសវត្ស​មកហើយ ក្រុមហ៊ុន​នេះ​សប្បាយរីករាយ​និង​ភាព​ជិត​ផ្តាច់មុខ នៅក្នុង​អាជីវកម្ម​ហ្វីល​រូបថត​នៅ​ប្រទេស​ជប៉ុន ។ នៅពេលដែល​រលក​ដំបូង​នៃ​ការធ្វើ​ឲ្យ​ទៅជា​ការថត​តាម​លក្ខណៈ​ឌីជីថល​បាន​មកដល់​នៅក្នុង​ទសវត្ស​ឆ្នាំ​១៩៨០​នោះ ក្រុមហ៊ុន​នេះ​មាន​អារម្មណ៍​ហាក់ដូច​គ្រាន់តែ​ជា​ផ្សារ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​។ Fujifilm ហាក់ដូច​ជាមាន​សមត្ថ​ភាពជឿនលឿន​ជាង​គូប្រឆាំង​របស់ខ្លួន ដោយ​ផ្តល់​ការថត​ដោយ​កាំរស្មី X តាមបែប​ឌីជីថល​ទៅក្នុង​មន្ទីរពេទ្យ​។​

​ប្រធាន​និង​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន លោក Shigetaka Komor បាន​និយាយថា ក្រុមហ៊ុន​សម្រេច​មិន​បដិសេធ​បច្ចេកវិទ្យា​ឌីជីថល​នេះ​ទេ បើទោះបីជា​ការពិត​វា គឺជា​ការប្រកួតប្រជែង​ក្នុង​រង្វង់​ខ្លួនឯង​ក៏ដោយ​ក៏​យើង​ប្រកួតប្រជែង​នៅក្នុង​ផ្នែក​ដូចគ្នា​របស់​យើង​ផ្ទាល់​នោះដែរ​។​

​នៅក្នុង​ឆ្នាំ​១៩៨៨ ក្រុមហ៊ុន​បានចេញ​ផ្សាយ​កា​មេរ៉ា​ឌីជីថល​ទាំងស្រុង​លើកដំបូង​របស់ខ្លួន នៅលើ​ពិភពលោក គឺ​កា​មេ​រ៉ា FUJIXDS1P។ វា​អាច​ស្តុក​ទុក​រូបថត​ពី​៥​ទៅ​១០​រូបថត​នៅ​ខាត​មេម៉ូរី​របស់​វា និង​ដោះស្រាយបាន​ចំនួន​១,១megapixel ។​
​ ​
ប៉ុន្តែ​វា​ថ្លៃ​ខ្លាំងណាស់ គឺមាន​តម្លៃ​ដល់​ទៅ​១០.០០០​ដុល្លារ​អា​មេរិ​ក​នឹង​ត្រូវបាន​ប្រើប្រាស់​ជាសំខាន់​នៅក្នុង​វិជ្ជាជីវៈ​នៅក្នុង​ឧស្សាហកម្ម​ទស្សនា​វ​ដ្តី​និង​សារព័ត៌មាន​។ ដោយ​មិនគួរ​ជឿ​នោះ​ផ្សារ​ហ្វីល​រូបថត​នៅតែ​រីកចម្រើន​។ មកដល់​ឆ្នាំ​២០០១ ២​ភាគ​៣​នៃ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន គឺ​បានមក​ហ្វីល​រូបថត​៕

CNA

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684