ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​អ៊ីរ៉ង់ ​ត្រូវការ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​ នូវ​វាល​ឧស្ម័ន ប៉ុន្តែ​​សួរថា​តើ​វិនិយោគិន​ នឹង​វិនិយោគ​ឬទេ​?

ប្រទេស​អ៊ីរ៉ង់​អង្គុយ​នៅលើ​អ្វីដែល​ត្រូវបាន​គេ​គិតថា ជា​កន្លែង​ឧស្ម័ន​បម្រុង​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក ប៉ុន្តែ​គ្រាន់តែ​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​របស់ខ្លួន​ផ្ទាល់​តែប៉ុណ្ណោះ​។ ចាប់តាំងពី​កិច្ចព្រមព្រៀង​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​តេ​អេ​រ៉ង់​បាន​លើកទឹកចិត្ត​ឲ្យ​លើកលែង​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​នោះមក ប្រទេស​នេះ បាន​ខិតខំ​ដើម្បី​ទាក់ទាញ​កា​រិ​វ​និ​យោគ​បរទេស​នៅក្នុង​ការអភិវឌ្ឍ​វាល​ប្រេង​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ចាស់ៗ​របស់ខ្លួន​នោះ​។​
​ ​
ក្រសួង​ប្រេងកាត​បាន​ជួយ​ធ្វើ​ឲ្យ​ជឿជាក់​អំពី​សន្និសីទ​ឧស្ម័ន​អី​ុ​រ៉ង់ CWC Tran Gas Conference នៅ​សប្តាហ៍​នេះ​នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​ដើម្បី​នាំមក​ជាមួយគ្នា​នូវ​តួលេខ​របស់​រដ្ឋាភិបាល​ទាំងឡាយ និង​វិនិយោគិន​ឯកជន​។ ការប៉ា​ន់​ស្មានថា ឧស្សាហកម្ម​បាន​និយាយថា ប្រទេស​អី​ុ​រ៉ង់​ត្រូវការ​វិនិយោគ​១០០​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​អាជីវកម្ម​ឧស្ម័ន​នេះ​ទាំងស្រុង​។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ នេះ​បាន​ដកយក​ចេញ​នូវ​ការដាក់ទណ្ឌកម្ម​មួយចំនួន​ទៅលើ​ប្រទេស​អ៊ី​រ៉ង់ ប៉ុន្តែ​សំខាន់​គឺ​នៅ​អឺរ៉ុប​។ វា​នៅតែមាន​ការពិបាក​បំផុត​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដើម្បី​ធ្វើ​អាជីវកម្ម​។ នេះ​បើ​យោងទៅតាម​លោក Reiner John អនុប្រធាន​នៃ​សភាពាណិជ្ជកម្ម​អ៊ីរ៉ង់​-​អាល្លឺម៉ង់​និង​អ្នកជំនាញ​អំពី​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​ជាមួយ​អ៊ី​រ៉ង់​បាន​និយាយ​ឲ្យ​ដឹង​។​



​លោក Jahn បាន​បន្តថា “​លុះត្រាតែ​ត្រូវបាន​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ OFAE ដែលជា​អាជ្ញាធរ​ដាក់ទណ្ឌកម្មរ​បស់​អា​េ​ម​រិ​ក​ប៉ុណ្ណោះ​ទេ គឺ​ពំ​ុ​មាន​មធ្យោបាយ​ណា​សម្រាប់​ពលរដ្ឋ​អា​េ​ម​រិ​ក ដើម្បី​ធ្វើការ​ចរចា​ណាមួយ​អំពី​កិច្ចការជំនួញ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នោះទេ​”​។ ដូច្នេះ​ប្រទេស​អី​ុ​រ៉ង់​កំពុងតែ​ស្វែងរក​ប្រទេស​ដទៃទៀត​។​

​តម្រូវការ​របស់​ប្រទេស​ឥណ្ឌា ដើម្បី​ឧស្ម័ន​ត្រូវបាន​ព្យាករ​ថា នឹង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​ក្រុង​តេ​អេ​៉​ង់​មើលឃើញថា ខ្លួន​គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ​។ ក្រុមហ៊ុន​ឯកជន South Asia Gas Enterpirse ឬក៏ SAGE បានធ្វើ​ឲ្យ​ជឿនលឿន​នូវ​ផែនការ​បំពង់​បង្ហូរទឹក​ក្រោម​ដី​ដ៏​ជ្រៅ​បំផុត​នៅលើ​ពិភពលោក ដើម្បី ត​ភ្ជាប់​ប្រទេស​ទាំងពីរ​។​

​នាយក​គម្រោង​លោក Ian Nash បាន​និយាយប្រាប់​គណៈប្រតិភូ​នៅក្នុង​សន្និសីទ​នេះ​ថា “​តាម​ការសិក្សា​អំពី​ការ​ស៊ើប​អង្កេត​របស់​យើង គឺត្រូវធ្វើ​សកម្មភាព​នៅ​ចន្លោះ​ប្រទេស​អូ​ម៉​ង​និង​ប្រទេស​ឥណ្ឌា​។ ជា​អកុសល​នៅពេលនោះ ជើង​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ី​រ៉ង់​មិនត្រូវ​បានធ្វើ​ការសិក្សា​នោះទេ ដោយសារ​ការដាក់ទណ្ឌកម្ម​នេះ​។ SAGE ត្រូវបាន គេ​រំពឹងថា នឹងធ្វើ​សកម្មភាព នៅ​ជើង​ដែល​នៅសល់​នៃ​ការសិក្សា​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​នៅ​ឆ្នាំនេះ​”​។​

​នៅក្នុង​ចម្ងាយ​ផ្លូវ​១.៣០០​គីឡូម៉ែត្រ បំពង់​បង្ហូរ​ប្រេង​តម្លៃ​៥​ពាន់​លាន​ដុល្លារ នឹង​ត្រូវបាន​លាតសន្ធឹង​នៅ​បាតសមុទ្រ​នៅ​ពីក្រោម​ផ្ទៃ​ទឹក​មហាសមុទ្រ​ជម្រៅ ជាង​២.៥០០​ម៉ែត្រ​។ លោក Vincent Groote នៃ​ក្រុមហ៊ុន​វិស្វករ​អាល្លឺម៉ង់ Twister Supersonic Gas Solutions បាន​និយាយ​ដូច្នេះ​៕
VOA



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684