Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះកូឡុំប៊ី ២គ្រឿង បុកគ្នាលើអាកាស

បានផុស

នៅ

យន្តហោះធុន T-27 Tucano របស់កងទ័ពអាកាសកូឡុំប៊ី ចំនួនពីរគ្រឿង បានបុកគ្នាលើអាកាស អំឡុងពេលហោះហើរហ្វឹកហាត់នៅជិតមូលដ្ឋានទ័ពអាកាស Apiay កាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដា ។

(រូបថត៖ Twitter)

យោង​តាម​សេចក្តី​ថ្លែងការណ៍​ ចេញ​ដោយ​កង​ទ័ព​អាកាសកូឡុំប៊ីបានឲ្យដឹងថា “អាកាសយានិក​ម្នាក់ដែល​ជា​វរសេនីយ៍​ឯក គឺត្រូវបាត់បង់ជីវិត ហើយគណៈកម្មការត្រួតពិនិត្យត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីកំណត់ពីមូលហេតុនៃការបុកគ្នានេះ” ។

(រូបថត៖ Twitter)

វីដេអូ​មួយ​ដែល​​បង្ហោះ​លើ​បណ្តាញ​សង្គម បាន​បង្ហាញ​ពី​ហេតុការណ៍យន្តហោះជាច្រើនត្រូវបានគេឃើញ កំពុងហោះជិតគ្នា ហើយស្លាបរបស់យន្តហោះមួយគ្រឿង បានផ្ទុះឆេះជាអណ្តាតភ្លើង បន្ទាប់បុកគ្នា ។

គួរបញ្ជាក់ថា អ្នកបើកយន្តហោះ កំពុងហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍តាំងពិពណ៌អាកាសនៅថ្ងៃទី២០ ខែកក្កដាខាងមុខ ក្នុងទីក្រុង Rionegro ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ យន្តហោះមួយគ្រឿងដឹកអ្នកដំណើរពេញ ត្រូវរន្ទះបាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម