Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អ្នកប្រយុទ្ធរបស់ក្រុមទាហានស៊ីឈ្នួលយល់ព្រមចុះកិច្ចសន្យា​ជាមួយក្រសួងការពារជាតិ រុស្ស៊ី

បានផុស

នៅ

លោក Vyacheslav Volodin ប្រធានសភាជាន់ទាបរបស់រុស្ស៊ី ឬសភា Duma បាននិយាយកាលពីថ្ងៃអាទិត្យថា យុទ្ធជនជាច្រើននៃក្រុមទាហានស៊ីឈ្នួល Wagner Group បានយល់ព្រមចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ីហើយ ។

លោក Vyacheslav Volodin

ការយល់ព្រមចុះកិច្ចសន្យានេះកើតឡើង បន្ទាប់ពីប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានទទួលស្វាគមន៍ ក៏ដូចជាអនុញ្ញាតឲ្យក្រុមទាហានស៊ីឈ្នួល Wagner Group ប្រើប្រាស់ជំរំស្នាក់នៅក្នុងប្រទេសរបស់លោក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានចេញបញ្ជាឲ្យមេទ័ពពង្រឹងកម្លាំងការពារនៅភាគខាងជើង ដោយសារតែវត្តមានរបស់មេដឹកនាំក្រុមទាហានស៊ីឈ្នួលលោក Yevgeny Prigozhin នៅក្នុងប្រទេសបេឡារុស ដែលនៅជាប់ខាងគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងអ៊ុយក្រែនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធជនរបស់ក្រុមទាហានស៊ីឈ្នួលដែលអាចចល័តទីតាំងណាមួយនៅក្នុងប្រទេសបេឡារុសដែលមកកៀកៗអ៊ុយក្រែន បន្ទាប់ពីការបះបោរប្រដាប់អាវុធដែលដឹកនាំដោយលោក Prigozhin ត្រូវបរាជ័យនៅក្នុងប្រទេសរុស្ស៊ី ។

គួរបញ្ជាក់ថា បច្ចុប្បន្នមេក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស បន្ទាប់ពីសម្រេចដកទ័ពចេញពីរុស្ស៊ី ក្រោយមានកិច្ចសម្របសម្រួលពីលោក Alexander Lukashenko ដែលបានចរចារកដំណោះស្រាយជាមួយលោក ពូទីន រួចមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Zelensky ថា ព្រោះតែលោកខាងលិច ទើប អ៊ុយក្រែន បរាជ័យវាយ បកលើ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម