ព័ត៍មានទាន់​ហេតុការណ៏
Search

ក​ម្ម៉​ង់​ទុក​មុន Huawei GR5 2017 Premium Version ត្រឹមតែ 329$ ទទួលបាន​កាដូ​ម្លៃ​ស្មើ 50$ !

​ភ្នំពេញ​៖ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក និង​ ជា​ម្ចាស់​តំណែង​លេខ​ 1 លើ​ប្រាក់ចំណេញ​ពី Android ស្មា​ត​ហ្វូ​ន Huawei ប្រកាសទទួល​កុម្ម៉​ង់​ទុក​មុនសម្រាប់​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ​ស៊េរី​ថ្មី Huawei GR5 2017 Premium Version ដែលមាន​ល្បឿន​កាន់តែ​លឿន រីឯអង្គ​ចង់ចាំ​កាន់តែ​ធំ (RAM: 4 GB & ROM: 64 GB) ជា​ផ្លូវការ​ចាប់ពី​ថ្ងៃនេះ​តទៅ រហូតដល់​ថ្ងៃទី 28 កុម្ភៈ 2017​។

​ស្មា​ត​ហ្វូ​ន​ដែលមាន​រាង​ស្អាត​ខ្ញង់ ស្តើង ស្រាល ពេញ​ដោយ​អានុភាព​នេះ ត្រូវបាន​រចនា​ឡើង​សម្រាប់អ្នក​និយម​បច្ចេកវិទ្យា​ថ្មីៗ។ Huawei GR5 2017 Premium Version នេះ ជា​ដំណើរ​វិវឌ្ឍន៍​ដ៏​អស្ចារ្យលើស​អ្វីដែល​ធ្លាប់មាន​ពីមុនមក ដោយ​ឥឡូវនេះ​វា​មាន​ល្បឿន​លឿន CPU Octa-Core HiSilicon Kirin 655 អ៊ិន​ធើ​ណិ​ត 4G LTE Cat6 ល្បឿន​លឿន​ដូច​ព្យុះ ថាមពល​ថ្ម​ប្រើ​បានយូរ​ពេញ 1 ថ្ងៃ ទំហំ 3,340 មី​លី​អំពែ អេក្រង់​ភ្លឺ​ច្បាស់​ត្រជាក់ ភ្នែក​កំរិត​ធម្មជាតិ ទំហំ 5.5” ប្រើ​បាន​ស៊ីម​ 2 មាន​បំពាក់​កាមេរ៉ា​ភ្លោះ ទំនើប ថតរូប​ច្បាស់​ក្នុង​ទី​ងងឹត រឺ​ពេលយប់ ថតរូប​បែប Blurred Background រឺ Depth Of Field រឺ Wide Aperture (​អាច​សា​រ៉េ​ផ្ទៃ​ក្រោយ​ច្បាស់ រឺ​ព្រាលៗ​បាន មុន​រឺ ក្រោយពេល​ថត​) ដែល​លក្ខណៈពិសេស​តែមួយគត់ដែល​ស្មា​ត​ហ្វូ​ន​ដទៃទៀត​មិនមាន ថត​បែប Bokeh (​ជាប់​ពន្លឺភ្លើង​) ដោយ​មិនសូវមាន noises បច្ចេកវិទ្យា​ស្កេ​ន​ម្រាមដៃ Fingerprint 3.0 និង មុខងារ​ការពារ​ពន្លឺ​ដែល​ជះ​ដល់​ភ្នែក​។

​លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សាររបស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា ​ដើម្បី​បំពេញតម្រូវការ​អ្នកប្រើប្រាស់ ជាពិសេស​អ្នក​និយម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ Huawei GR5 2017 Premium Version បំពាក់​កាមេរ៉ា​ទំហំ​ភ្លោះ 12MP និង 2MP ជាមួយនឹង​កា​ម៉េ​រ៉ា​មុខ​សែ​ល​ហ្វី​ស្អាត​កប់​ដោយ​មិនចាំបាច់​ប្រើកា​ម៉េ​រា ​360 ទំហំ​8MP ក្នុងតម្លៃ​សមរម្យ មានល្បឿន​ និង ​អង្គ​ចង់ចាំ​កាន់តែ​លឿន ឥឡូវនេះ Huawei នឹង​បង្ហាញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ គឺ Huawei GR5 2017 Premium Version ដែល​ធានាថា​ពិតជា​ត្រូវចិត្ត​ជាក់​ជាមិនខាន​។

ក្រុមហ៊ុន រំពឹងថា​ការបង្ហាញ​ខ្លួន​របស់ Huawei GR5 2017 Premium Version នៅ​កម្ពុជា​នឹងធ្វើ​ឲ្យ ទីផ្សារ ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា​កក្រើក​ម្តងទៀត ដោយសារតែ​ភាពល្អ​ប្រណីត​គុណភាព​សមត្ថភាព​លើសពី​តម្លៃ​។ លោក យុ​ទ្ធូ បន្ថែមថា “​ចាប់ពី​ថ្ងៃនេះ​តទៅ អតិថិជន​អាច​អញ្ជើញ​ធ្វើការ​ក​ម្ម៉​ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​នស៊េរី​ថ្មី Huawei GR5 2017 Premium Version នៅ​គ្រប់​សាខា​ហាង​លក់​ទូរស័ព្ទ​ដែលមាន ស្លាក​សញ្ញា និង​ភ្ងា​ក់​ងារ​លក់​របស់ Huawei ។ សម្រាប់​កា​រក​ម្ម៉​ង់​ទុក​មុន ក្នុងអំឡុង​ពេលនេះ អតិថិជន​នឹង​ទទួលបាន​កាដូរួមមាន កាស​ស្តាប់​ត្រចៀក​ប្លូ​ធូ​ស (Original Huawei Bluetooth Earphone), ស្រោម​ទូរស័ព្ទ​បិទ​បើក (Original Huawei Smart Cover) និង សំបក​ទូរស័ព្ទ (Back Cover) ដែលមាន​តម្លៃ​សរុប​ស្មើនឹង 50 ដុល្លារ​!”៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114