ព័ត៍មានទាន់​ហេតុការណ៏
Search

Bosch​ចង់​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​ផ្នែក​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ត​ភ្ជាប់​ឧបករណ៍ប្រើប្រាស់​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ​

ភ្នំពេញ ​៖ Bosch ចង់​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​ផ្នែក​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ត​ភ្ជាប់​ឧបករណ៍ប្រើប្រាស់​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត (IoT)​ព្រោះថា Bosch មើលឃើញ​ពី​សក្តានុពល​នៃ​កំណើន​ដ៏​សម្បើម​នៅក្នុង​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​ជំនួយការ​ឌីជីថល​ឆ្លាត​វៃ​។​

Bosch Group​សម្រេចបាន​នូវ​កំណើន​ផល​លក់​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៦​ដោយ​ក្រុមហ៊ុន​ទទួលបាន​កំណើន​ការលក់ ៣.៥ ភាគរយ​នៅក្នុង​ឆ្នាំមុន ដែលមាន​ទឹកប្រាក់​ប្រមាណ ៧៣.១​ពាន់​លាន​អឺរ៉ូ​។

លោក​បណ្ឌិត Volkmar Denner ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Robert Bosch GmbH បាន​មានប្រសាសន៍ថា ​៖ “​យើង​នៅតែ​សម្រេចបាន​កំណើន​ដូច​ការព្យាករណ៍​សម្រាប់​ឆ្នាំ​២០១៦ ទោះ​មាន​លក្ខខណ្ឌ​មិន​អំណោយផល​ជាច្រើន​យ៉ាងណាក្តី​។ Bosch កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ដែល​ពុំ​ធ្លាប់មាន ហើយ Bosch ក៏​កំពុង​មមាញឹក​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូ​រទាំង​វិស័យ​ឧស្សាហកម្ម ទីផ្សារ និង​បច្ចេកវិទ្យា​”​។

នៅពេលដែល​និយាយ​ដល់​បច្ចេកវិទ្យា​ភ្ជាប់​ទំនាក់ទំនង​លើ​បច្ចេកវិទ្យា​ត​ភ្ជាប់​ឧបករណ៍ប្រើប្រាស់​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត (IoT) ហើយនឹង​អន្តរកាល​ឈានទៅរក​យានជំនិះ​ដែល​ប្រើប្រាស់​អេ​ឡិច​ត្រូ​និ​ច​នោះ Bosch ធ្វើការ​វិនិយោគ​ទុកជាមុន​នូវ​ទឹកប្រាក់​រាប់ពាន់​លាន​អឺរ៉ូ​។
​ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​បង្កើន​ការចំណាយ​លើ​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​រហូតដល់​ប្រមាណ ៦.៦​ពាន់​លាន​អឺរ៉ូ​។ ដូច​អ្វីដែល​លោក​បណ្ឌិត Stefan Asenkerschbaumer ដែលជា​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Robert Bosch GmbH បាន​ពន្យល់ថា​៖ “​លទ្ធផល​ដែល​យើង​សម្រេចបាន​ថ្ងៃនេះ នឹង​ជួយ​ទ្រទ្រង់​ផ្នែក​ហិរញ្ញប្បទាន​ដើម្បី​ភាពជោគជ័យ​នៅពេល​អនាគត​”​។

ប្រាក់ចំណេញ​ពី​ប្រតិបត្តិការ (​មុន​បង់ពន្ធ និង​ការប្រាក់​) មាន​ចំនួន​ប្រមាណ ៤.៣ ពាន់​លាន​អឺរ៉ូ នៅក្នុង​ឆ្នាំ​២០១៦ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ផ្នែក​បច្ចេកវិទ្យា និង​សេវាកម្ម ហើយ Bosch ចង់​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​ផ្នែក​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ត​ភ្ជាប់​ឧបករណ៍ប្រើប្រាស់​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត (IoT)​។ Bosch មើលឃើញ​ពី​សក្តានុពល​នៃ​កំណើន​ដ៏​សម្បើម​នៅក្នុង​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​ជំនួយការ​ឌីជីថល​ឆ្លាត​វៃ​។

នាយក​ប្រតិបត្តិ​របស់ Bosch បាន​មានប្រសាសន៍ថា​៖ “​បច្ចេកវិទ្យា​ត​ភ្ជាប់​ឧបករណ៍ប្រើប្រាស់​តាមរយៈ​អ៊ិន​ធឺ​ណិ​ត​(IoT)​កាន់​តែមាន​លក្ខណៈ​ផ្ទាល់ខ្លួន​។ ជាមួយនឹង​ជំនួយ​ផ្នែក​បច្ចេកវិទ្យា​ប្រើ​សិន​ស័​រ​សម្រាប់​ឲ្យ​វត្ថុ​មាន​វិញ្ញាណ (AI) យើង​កំពុង​ប្រែក្លាយ​បច្ចេកវិទ្យា​ភ្ជាប់​ទំនាក់ទំនង​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ផ្ទាល់ខ្លួន​” ។ ដោយសារ​ហេតុផល​នេះហើយ ទើប Bosch ធ្វើការ​វិនិយោគ​ទឹកប្រាក់​ចំនួន​រហូតដល់​ប្រមាណ ៣០០​លាន​អឺរ៉ូ លើ​មជ្ឍមណ្ឌល​ថ្មី​មួយ​សម្រាប់​បច្ចេកវិទ្យា AI ដែល​បំពេញបន្ថែម​លើ​ជំនាញ IoT របស់ខ្លួន​។​

លោក Denner ដែលជា​នាយក​ប្រតិបត្តិ ហើយក៏​ទទួលខុសត្រូវ​ផងដែរ​លើ​ផ្នែក​ស្រាវជ្រាវ និង​វិស្វកម្ម​ជាន់ខ្ពស់ បាន​មានប្រសាសន៍ថា​៖ “​ដោយសារតែ​បច្ចេកវិទ្យា​សិន​ស័​រ​របស់ខ្លួន Bosch អាចធ្វើ​ឲ្យ​វត្ថុ​នានា​មាន​សមត្ថភាព​បញ្ចេញ​អារម្មណ៍ ហើយ​កាន់តែ​អស្ចារ្យ​ទៀត​នោះ Bosch ធ្វើ​ឲ្យ​វត្ថុ​ទាំងនោះ​មាន​សមត្ថភាព​រៀន និង​បញ្ចេញ​សកម្មភាព​ឆ្លាត​វៃ​បាន​”​។ លោក​បាន​បន្ថែមថា​៖ “​ក្នុង​រយៈពេល​ដប់ឆ្នាំ​ទៀត គ្មាន​ផលិតផល Bosch ណាមួយ​ដែល​នឹង​ដំណើរការ​ដោយ​គ្មាន​បច្ចេកវិទ្យា AI នោះទេ​។ ផលិតផល​ទាំងនោះ នឹងមាន​វិញ្ញាណ​ខ្លួនឯង ឬ​បច្ចេកវិទ្យា AI នឹង​ដើរតួនាទី​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍ និង​ផលិតកម្ម​” ។ Bosch រំពឹងថា​រយៈពេល​ត្រឹម​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ផលិតផល​ដែល​បំពាក់​បច្ចេកវិទ្យា AI នឹងមាន​ចំនួន ១០​ភាគរយ​នៃ​ចំណូល​លក់​ទាំងមូលរ​បស់​ខ្លួន​។ ជំហាន​ដំបូង BCAI នឹង​ជ្រើសរើស​អ្នកឯកទេស​ប្រមាណ​មួយរយ​នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា សហរដ្ឋអាមេរិក និង​ប្រទេស​អាល្លឺម៉ង់​។ ត្រឹម​ឆ្នាំ​២០២១ Bosch នឹង​វិនិយោគ​ចំនួន ៣០០​លាន​អឺរ៉ូ ដើម្បី​ព​ង្រឹ​ក​មជ្ឈមណ្ឌល BCAI បន្ថែម ហើយ​ក្នុង​រយៈពេល​ដូចគ្នានេះ​តម្រូវការ​បុគ្គលិក​សម្រាប់​មជ្ឈមណ្ឌល​នេះ​នឹង​កើន​ប្រាំពីរ​ប្រាំបី​ដង ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Bosch បាន​មានប្រសាសន៍ថា​៖ “Bosch នឹង​ប្រើប្រាស់​បច្ចេកវិទ្យា AI ដើម្បី​ប្រែក្លាយ​វត្ថុ​ទៅជា​ជំនួយការ​ដែលមាន​វិញាណ​។ ផលិតផល​នឹង​លែង​ជាវ​ត្ថុ​ធម្មតា​ទៀតហើយ វា​នឹង​ក្លាយជា​ដៃគូ ជា​មិត្ត​យល់ចិត្ត និង​ជា​ជំនួយការ​ផ្ទាល់ខ្លួន​”​។

ចំណែក​លោក Denner ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Bosch បាន​បន្តថា​៖ “​បច្ចេកវិទ្យា​ជំនួយការ​ឌីជីថល គឺមាន​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​។ ជាមួយនឹង​ផលិតផល​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ត​ភ្ជាប់​គ្នា យើង​អាច​រក្សា​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​អតិថិជន​។ កាន់​ពិសេស​ទៀត​នោះ ពេលណា​យើង​ស្គាល់​អ្នកប្រើប្រាស់​ម្នាក់ៗ​កាន់តែច្បាស់ វា​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​យើង​ផ្តល់​សេវា​កាន់​តែមាន​លក្ខណៈ​ផ្ទាល់ខ្លួន​។​”
​យោងតាម​ការសិក្សា​ថ្មីៗ​របស់​ក្រុមហ៊ុន Bosch និង Prognos បានបង្ហាញ​ឲ្យ​ឃើញថា​យានយន្ត​ដែល​ប្រើ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត នឹង​ផ្តល់ឱកាស​ដល់​អ្នកបើក​បរ​ទទួលបាន​ប្រសិទ្ធភាព និង​ផាសុកភាព​រហូតដល់​ប្រមាណ ១០០​ម៉ោង​ក្នុង​មួយឆ្នាំ​។

លោក Denner បាន​បន្តទៀតថា “​យើង​នឹង​ខិតខំ​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅក្នុង​វិស័យ​យានជំនិះ ហើយ Bosch នឹង​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​ផ្នែក​ផ្គត់ផ្គង់​ដំណោះស្រាយ​យានជំនិះ និង​ឈានមុខ​គេ​ផ្នែក​យានជំនិះ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី​ផងដែរ​”​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Bosch បាន​មានប្រសាសន៍ថា​៖ “​រហូតដល់​ឆ្នាំ​២០២៥ ក្នុងចំណោម​យានយន្ត​ថ្មី មាន​ប្រមាណ​ជាង ៨០​ភាគរយ ទំនងជា​នៅតែ​ប្រើប្រាស់​ម៉ាស៊ីន​ដែល​ប្រើ​ចំហេះ តែ​យ៉ាងណាក៏ដោយ​ម៉ាស៊ីន​ទាំងនេះ​ក៏​ដើរតួនាទី​សំខាន់​ក្នុងការ​កាត់បន្ថយ​កំដៅ​ពិភពលោក​៕” ​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684