Connect with us

ព័ត៌មានជាតិ

ប.ស.ស ប្រកាសឲ្យបុគ្គលស្វ័យនិយោជន៍ទៅប្រើប្រាស់សេវាផ្នែកថែទាំសុខភាព ដោយឥតគិតថ្លៃ ចាប់ពីខែមិថុនា នេះតទៅ

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម (ប​.ស​.ស) បាន​ប្រកាស​ឲ្យ​បុគ្គល​ស្វ័យ​និយោជន៍​មាន​បណ្ណ ប​.​ស​.​ស ទៅ​ប្រើប្រាស់​សេវា​ផ្នែក​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ នៅ​តាម​មូលដ្ឋាន​សុខាភិបាល ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ ប​.​ស​.​ស ចាប់ពី​ថ្ងៃ​ទី ០១ ខែ​មិថុនា ឆ្នាំ ២០២៣ តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗ​នេះ ប​.​ស​.​ស បាន​សម្រេច​ដាក់​ឲ្យ​អនុវត្ត​គម្រោង​សាកល្បង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ ដោយ​ជំហាន​ដំបូង​ធ្វើ​សម្រាប់​តែ​បុគ្គល​ស្វ័យ​និយោជន៍​ជា​អ្នក​បើកបរ​ត្រីចក្រយានយន្ត​ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម ចុះ​ថ្ងៃ​ទី ៤ មិថុនា បាន​ឲ្យ​ដឹង​ថា ប​.​ស​.​ស បាន​ដាក់​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ ចាប់ពី​ថ្ងៃ​ទី ០១ ខែ​មេសា ឆ្នាំ ២០២៣ ក្នុង​ន័យ​នេះ សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និយោជន៍​មាន​សុពលភាព​ចូល​ទៅ​ប្រើប្រាស់​សេវា​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ ប​.​ស​.​ស​, ចាប់ពី​ថ្ងៃ​ទី ០១ ខែ​មិថុនា ឆ្នាំ ២០២៣ តទៅ។

ដើម្បី​អាច​ធ្វើការ​ទូទាត់​ថ្លៃ​សេវា​ជូន​មូលដ្ឋាន​សុខាភិបាល ដែល​បាន​ផ្ដល់​សេវា​ជូន​សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និយោជន៍​មាន​បញ្ហា​សុខភាព​បាន ប​.​ស​.​ស តម្រូវ​ឲ្យ​មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទាំងអស់ រៀបចំ​សំណើសុំ​ទូទាត់​ថ្លៃ​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​របស់​បុគ្គល​ស្វ័យ​និយោជន៍ ដាច់ដោយឡែក​ពី​សំណើសុំ​ទូទាត់​ថ្លៃ​សេវា​របស់​កម្មករ និយោជិត និង​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីត​យុទ្ធជន។

អាស្រ័យហេតុនេះ សូម​លោក លោកស្រី ជា​អគ្គនាយក នាយក និង​ប្រធាន មូលដ្ឋាន​សុខាភិបាល​ទាំងអស់ មេត្តា​ជ្រាប និង​សហការ​អនុវត្ត​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម