Connect with us

កីឡា

តើ​ក្លិបប្រដាល់ស្តង់ដាអន្តរជាតិ«គុនខ្មែរជើងឯកពិភពលោក»មានអ្វីខ្លះ?

បានផុស

នៅ

ក្លិបប្រដាល់គុនខ្មែរជើង​ឯកពិភព​លោក (Kun Khmer World Champion) របស់​ឧកញ៉ា ស្រី ចាន់ថន ​កំពុង​ត្រូវ​បាន​កសាងរួច​រាល់​ប្រមាណ​៨០​% និង​គ្រោង​បញ្ចប់​នាពេល​ដ៏​ខ្លី​ខាង​មុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប​​ប្រដាល់​មួយ​នេះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​កីឡា​ប្រដាល់​គុន​ខ្មែរ​ដ៏​ធំ និង​កម្រិត​ស្តង់ដា​ជាង​ក្លិប​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​មាន​កន្លែង​ជា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​រីក​ចម្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

តាម​ការ​​​លើក​ឡើង​របស់ឧកញ៉ា ស្រី ចាន់ថន សាលា​ក្បាច់​គុន​នេះ​មានកន្លែង​ហ្វឹក​ហាត់​ដែល​បំពាក់​ដោយ​សម្ភារទំនើប​ៗ និង​គ្រប់​គ្រាន់​ដែល​កសាង​បាន​ប្រមាណ៧០​%។ ជា​មួយ​គ្នា​នេះក៏​មាន​កន្លែង​ស្នាក់​នៅ​សម្រាប់​កីឡាករ កីឡាការិនី​មាន​ចំនួន១៥​បន្ទប់​ត្រូវ​បាន​កសាង​រួច​រាល់។ ក្រៅ​ពី​កន្លែង​ស្នាក់​នៅ ក៏​មានអាហារដ្ឋាន និង​បន្ទប់ទឹក​ដែល​ត្រូវ​បាន​កសាង​រួច​រាល់។ ទី​កន្លែង​ភេសជ្ជៈ និង​កាហ្វេ ព្រម​ទាំង​​ហាង​លក់​សម្លៀក​បំពាក់​កីឡា​ត្រូវ​បាន​កសាង​បាន​ប្រមាណ​៨០​%​។

បន្ថែម​លើ​ទី​កន្លែង​សំខាន់​ៗ​ខាង​លើ ក៏​មានសួន​ច្បារ និង​ចំណត​យានយន្ត​​ដែល​ធ្វើ​ឲ្យ​​ក្លិប​ប្រដាល់​គុន​ខ្មែរ​ជើង​ឯក​ពិភព​លោក​​កាន់​តែ​មាន​សភាព​ស្រស់​ស្អាត​ដែល​នេះ​ស្រប​តាមបែប​ផែន​ទេសចរណ៍​កីឡា​ក្នុង​ការ​ទាក់ទាញជន​បរទេស​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា និង​ហ្វឹក​ហាត់​ប្រដាល់​គុន​ខ្មែរ។

សព្វ​ថ្ងៃ​នេះ ឧកញ៉ា ស្រី ចាន់ថន ក៏កំពុងស្វះ​ស្វែង​រក​គ្រូ​បង្វឹក កីឡាករ កីឡាការិនី និង​ដៃ​គូ​នានា​ទាំង​ក្នុង ​ក្រៅ​ប្រទេស​ដើម្បី​​រៀបចំ​ក្លិប​ឲ្យ​កាន់​តែ​រឹង​មាំ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ ព្រម​ទាំង​បញ្ជូន​អត្តពលិក​គុន​ខ្មែរ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម