Connect with us

ព័ត៌មានជាតិ

គ.ជ.ប សម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាង ៨ម៉ឺនាក់ ក្នុងនោះក៏មានមកពីតំបន់អាស៊ានមួយចំនួនដែរ

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជាង ៨ម៉ឺននាក់ ហើយក៏មានអ្នកសង្កេតការណ៍អន្តរជាតិ មកពីប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀត សម្រាប់សង្កេតការណ៍មើលដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា គិតត្រឹមថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួន ៨១,៣១៥នាក់ ក្នុងចំណោមអង្គការ-សមាគមចំនួន ១០៨។ ក្នុងនោះដែរ គ.ជ.ប កំពុងពិនិត្យលើការស្នើសុំរបស់អ្នកសង្កេតការណ៍ជាតិចំនួន ៦,៣៤៩នាក់ ក្នុងចំណោម ១៧អង្គការ-សមាគម។

លោក សោម សូរីដា បានឲ្យដឹងដែរថា គ.ជ.ប ក៏បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៧នាក់ ដែលមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន), គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទីម័រខាងកើត, ស្ថាន ទូតសិង្ហបុរីនៅរាជធានីភ្នំពេញ ហើយ គ.ជ.ប កំពុងពិនិត្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន ២នាក់ទៀត មកពីគណៈ កម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា។ បន្ថែមពីលើនេះ គ.ជ.ប ក៏បានសម្រេចទទួលស្គាល់ជាផ្លូវការនូវភ្ញៀវពិសេសចំនួន ៧នាក់ ដែលមកពី ៤ស្ថាប័នផ្សេងទៀតដែរ។

កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ គឺចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ គឺចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម