Connect with us

ជីវិតកម្សាន្ដ

ទូច ស្រីល័ក្ខ បង្ហាញតម្រុយចង់បានអ្នកស្អំបេះដូង

បានផុស

នៅ

មក​ទល់​ពេលនេះ ចំណង​ស្នេហា​ជាង ៥ ឆ្នាំ របស់​តារា​ចម្រៀង ទូច ស្រីល័ក្ខ បាន​បែក​គ្នា ក្រោយ​សាង​សុភមង្គល​ជាមួយ​អតីត​ស្វាមី​ជនជាតិ​បរទេស មាន​រយៈពេល​យូរឆ្នាំ រហូត​ទទួល​បាន​ចំណងដៃ​កូន​ប្រុស​ម្នាក់ ក្រោម​ហេតុផល​មាន​ជន​ទី ៣ ចូល​ជ្រៀតជ្រែក​បំបែក​បំបាក់​ស្នេហា​ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​ចំណង​ស្នេហា​របស់ ទូច ស្រីល័ក្ខ បាន​បែកបាក់​ជាង ៥ ឆ្នាំ ហើយ​ក្ដី ប៉ុន្តែ​កន្លងមក តារា​ស្រី​រូប​នេះ មិន​ដែល​បង្ហាញ​ពី​បំណង​ចង់​មាន​ទំនាក់ទំនង​ស្នេហា​ថ្មី​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ។ អ្វី​ដែល​ចាប់​អារម្មណ៍​ពេលនេះ តារា​ចម្រៀង​ស្រី ទូច ស្រីល័ក្ខ បាន​បង្ហាញ​តម្រុយ​ចង់​បាន​អ្នក​ស្អំ​បេះដូង បន្ទាប់ពី​សម្ពាយ​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ច្រើន​ឆ្នាំ។

ជាមួយ​គ្នា​នេះ​ដែរ តារា​ស្រី ទូច ស្រីល័ក្ខ ក៏​បង្ហាញ​ទំហំ​ទឹកចិត្ត​ធំធេង​ក្នុងនាម​ជា​ម្ដាយ​ស្រលាញ់​កូន ក្រោយ​សំពាយ​ឈ្មោះ​មេម៉ាយ​ច្រើន​ឆ្នាំ។ ស្រីល័ក្ខ បាន​និយាយ​ថា «ខ្ញុំ នៅតែ​ញញឹម ដើម្បី​ធ្វើ​អ្វី​ល្អៗ សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន​របស់​ខ្ញុំ និង​រឹងមាំ​ក្រោក​ឈរ​រហូតមកដល់​សព្វ​ថ្ងៃនេះ អ្វី​ដែល​ខ្ញុំ​សំណាង​ជាងគេ ទទួល​បាន​មកដល់​សព្វថ្ងៃ គឺ​ចំណងដៃ​កូន​ដ៏​សែន​ឆ្លាត​ពូកែ និង​តែងតែ​ផ្ដល់​កម្លាំង​ចិត្ត បាត់​ម៉ាក់​មួយថ្ងៃ និយាយ​ពី​ថា​តេ​រក​សួរ​សុខទុក្ខ បារម្ភ​ខ្លាច​ម៉ាក់​ម្នាក់​នេះ​ឈឺ ម៉ាក់​កុំ​ភ្លេច​ញ៉ាំ​បាយ​ផង»។

អ្នកនាង ទូច ស្រីល័ក្ខ បាន​បញ្ជាក់​ថា «ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ នឹង​ជួប​មនុស្ស​ល្អ​ម្នាក់​ច្បាស់លាស់ អាណិត​ខ្ញុំ​ជា​ខ្ញុំ បារម្ភ និង​ខ្វល់ គិត​ពី​សុខភាព​ផ្លូវចិត្ត​របស់ខ្ញុំ និង​យល់​ខ្ញុំ​ជា​ខ្ញុំ»។

គួរ​បញ្ជាក់​ថា តារា​ស្រី​ចូលចិត្ត​កំប្លុកកំប្លែង និង​លេង​ស្ទាយ៍​បែប​យុវវ័យ អ្នកនាង ទូច ស្រីល័ក្ខ និង អតីត​ស្វាមី​ជា​ជនជាតិ​បរទេស បាន​សម្រេច​បញ្ចប់​ចំណង​ស្នេហា​ជា​ប្ដី​ប្រពន្ធ​រយៈពេល​ប្រមាណ ៥ ឆ្នាំ មក​ហើយ ខណៈ​ចំណង​អាពាហ៍ពិពាហ៍​អ្នក​ទាំងពីរ ទទួល​បាន​កូនប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់។

បើ​តាម​ការ​កត់សម្គាល់ ជារឿយៗ តារា​ស្រី ទូច ស្រីល័ក្ខ តែង​បង្ហាញ​នូវ​អារម្មណ៍​ពាក់ព័ន្ធ​វិបត្តិ​ផ្លូវចិត្ត មួយ​ចំនួន ដែល​រស់នៅ​ជាប់​ឈ្មោះ​ជា​ស្រី​មេម៉ាយ ហើយ​ថែមទាំង​មាន​បន្ទុក​ជាច្រើន​ត្រូវ​រ៉ាប់រង ពិសេស​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនប្រុស​ជាដើម។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា នាង​នៅតែ​ទទួល​បាន​ការ​លើក​ទឹកចិត្ត និង​សរសើរ​ថា ជា​ម្ដាយ​ល្អ រស់​ចិញ្ចឹម​កូន និង​មើលថែ​ផ្ដល់​ការ​រៀន​សូត្រ​បាន​កាន់តែ​ល្អ​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម