Connect with us

ព័ត៌មានជាតិ

បណ្ឌិត សួន រ៉ានី ៖ មុនក្លាយទៅជាអ្នកដឹកនាំគេ ត្រូវដឹកនាំខ្លួនឯងជាមុនសិន!

បានផុស

នៅ

លោកបណ្ឌិត សួន រ៉ានី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសមាជិកបម្រុង នៃរាជ​បណ្ឌិត្យ​សភាកម្ពុជា បានលើកឡើងថា មុនក្លាយទៅជាអ្នកដឹកនាំគេ ត្រូវដឹកនាំខ្លួនឯងជាមុនសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បានធ្វើឡើងក្នុងកម្មវិធីបាឋកថាពីតម្លៃនៃភាពជាអ្នកដឹកនាំ សម្រាប់យើងគ្រប់គ្នា ដែលធ្វើឡើងកាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជ​បណ្ឌិត្យសភាកម្ពុជា។

នៅក្នុងកម្មវិធីនេះ លោកបណ្ឌិត សួន រ៉ានី មនុស្សគ្រប់រូបតែងតែប្រាថ្នាក្លាយទៅជាថ្នាក់ដឹកនាំស្ថាប័នមួយ ឬជាមនុស្សសំខាន់នៅអង្គភាពមួយ។ ប៉ុន្តែមិនទាន់បានដឹងច្បាស់ថា មុននឹងក្លាយទៅជាអ្នកដឹកនាំគេបាន តើត្រូវឆ្លងកាត់រឿងអ្វីខ្លះ? លោកបន្តថា ដើម្បីដឹកនាំគេបាន យើងគ្រប់គ្នាត្រូវតែ «ចាប់ផ្ដើមពីខ្លួនឯងជាមុនសិន គ្មានអ្វីធំជាងខ្លួនឯងនោះទេ!» ត្រូវតែស្វែងយល់រៀនសូត្រឲ្យបានច្រើន និង អភិវឌ្ឍខ្លួនជាប្រចាំចំពោះការងាររបស់ខ្លួន ដើម្បីឈានទៅដឹកនាំគេបាន នៅថ្ងៃអនាគតនោះ។

លោកបណ្ឌិត សួន រ៉ានី បញ្ជាក់ថា ការរៀនភាពជាអ្នកដឹកនាំ មិន​មែន​ដើម្បីដឹកនាំគេនោះឡើយ។ ប៉ុន្តែត្រូវរៀនភាពជាអ្នកដឹកនាំ ដើម្បីក្លាយទៅឪពុកម្ដាយ ឬជាគ្រូបង្រៀន ពន្យល់ដឹកនាំគេ ប្រកបទៅសមត្ថភាព និង សីលធម៌ ចេះបត់បែនទៅតាមស្ថានភាព ដែលអ្នកកំពុងតែជួបប្រទះ។

លោកបណ្ឌិតនិយាយថា «កុំចង់ដឹកនាំគេ ប្រសិនបើអ្នកមិនទាន់ធ្វើអ្វីមួយបាន ពីព្រោះដើម្បីដឹកនាំគេបាន ត្រូវបង្ហាញប្រាប់ថាគេថាអ្នកនឹងអាចធ្វើកិច្ចការទាំងនោះបានដោយខ្លួនឯង និងប្រាកដច្បាស់ថាអ្នកអាចធ្វើការងារនោះបានល្អប្រសើរជាង អ្នកដឹកនាំមុនៗ របស់អ្នកទៀតផង»៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម