ព័ត៌មានជាតិ
អធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាយបំភ្លឺជុំវិញករណីទារលុយ២៥០០ដុល្លារពីមនុស្ស៤នាក់ដែលធ្វើឲ្យឆេះអគារស្លាប់មនុស្សនៅសង្កាត់ផ្សារដេប៉ូទី១
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាយបំភ្លឺជូនសារធារណជនជុំវិញព័ត៌មានដែលថា បានទារលុយមនុស្ស៤នាក់ ក្នុងម្នាក់២៥០០ដុល្លារ ពាក់ព័ន្ធនឹងករណីឆេះអគារបណ្ដាលឲ្យស្លាប់មនុស្ស៨នាក់នៅសង្កាត់ផ្សារដេប៉ូទី១។
ជុំវិញករណីអគ្គិភ័យបណ្ដាលឲ្យមានមនុស្សស្លាប់៨នាក់នេះ អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានបំភ្លឺថា “នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ មានគ្រុប Telegram មួយសរសេរថា មនុស្ស៤នាក់ដែលកម្លាំងអធិការឃាត់ខ្លួនរឿងធ្វើឲ្យឆេះអគារបណ្តាលឲ្យមានមនុស្សស្លាប់នោះ ប៉ូលិសទារលុយម្នាក់២៥០០ដុល្លារ រឿងទារលុយនេះមិនមែនជារឿងពិតនោះទេ ជនដែលបានឃាត់ខ្លួន ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ខណ្ឌទួលគោក រៀបចំឯកសារបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់ ដូចនេះសូមបងប្អូនជ្រាបជាព័ត៌មាន គឺមិនមានការទារលុយម្នាក់២៥០០ដុល្លារដូចការលើកឡើងក្នុងគ្រុប Telegram នោះទេ”។
គួរបញ្ជាក់ផងដែរថា មនុស្ស៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ រួមមានទី១ឈ្មោះ ទី១-ឈ្មោះ ខុម សុផល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២-ឈ្មោះ សយ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ៣-ឈ្មោះ ឡាក់ លីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ។ ៤-ឈ្មោះ ខុន តាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧និង១០នាទី អគ្គិភ័យបានឆាបឆេះអតីតអគារខារ៉ាអូខេ និងសណ្ឋាគារ 6969 ឃីសអ៊ិនធើធេនមិន ឯ.ក ស្ថិតនៅផ្ទះលេខ១៦ (ដំបូលបន្ទប់ជាន់ទី៥) ផ្លូវលេខ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក បណ្ដាលឲ្យមនុស្សប្រុសស្រីសរុប៨នាក់បានបាត់បង់ជីវិត៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង