Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ កោះចំនួនពីរក្នុងចំណោមកោះ​៣០​នៅខេត្តព្រះសីហនុមានបណ្តាញអគ្គិសនីប្រើប្រាស់

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមកោះចំនួន៣០នៅខេត្តព្រះសីហនុ មានតែកោះពីរប៉ុណ្ណោះដែលមានបណ្តាញអគ្គិសនីជាតិប្រើប្រាស់ប្រចាំថ្ងៃ។ ក្រៅពីនេះនៅមិនទាន់មាននៅឡើយទេដោយសារកោះខ្លះមិនសូវមានមនុស្សរស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា កោះចំនួនពីរដែលមានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួមមាន កោះរ៉ុង ស្ថិតនៅក្នុងក្រុងកោះរ៉ុងដែល​កោះ​នេះទើបដាក់ឱ្យដំណើរការជាផ្លូវការគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស​ពីខេត្តកោះកុងមកសង្កាត់កោះរ៉ុង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ចំណែកកោះមួយទៀត គឺកោះស្រមោចស្ថិតនៅក្នុងតំបន់រាម។

លោក ឃាង ភារម្យ បានបន្តទៀតថា ក្នុងចំណោមកោះទាំង៣០មានតែកោះចំនួន២ប៉ុណ្ណោះគឺកោះរ៉ុង និងកោះរ៉ុងសន្លឹម
មានប្រជាពលរដ្ឋរស់នៅច្រើនជាងគេ។ ចំណែកកោះផ្សេងៗទៀតមិនសូវមានប្រជាពលរដ្ឋរស់នៅទេ និងកោះតូចៗខ្លះ មិនមានមនុស្សរស់នៅតែម្តង។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុមានកោះចំនួន៣០ ថ្មដុះចំនួន២ និងថ្មប៉ប្រះទឹកចំនួន៥ នៅតាមបណ្តាក្រុងស្រុកចំនួន៤។
ក្នុងនោះ នៅក្នុងក្រុងព្រះសីហនុមានកោះ៥ និងថ្មដុះចំនួន១មានដូចជា កោះដែកគោល កោះពស់ កោះថាស កោះព្រាប កោះត្រេះ និងថ្មដុះអាចម៍សត្វ។ ក្រុងកោះរ៉ុងមានកោះចំនួន១៧ ថ្មដុះ១ និងថ្មប៉ប្រះទឹក៤រួមមានកោះរ៉ុង កោះបង កោះអូន កោះមូល កោះរ៉ុងសន្លឹម កោះតូច កោះកូន កោះព្រីង កោះដូងក្រៅ កោះវៀរ កោះតាង កោះមួយ កោះដំឡូង​កោះពីរលិច កោះពីរកើត កោះពូលោវ៉ៃលិច (កោះតា) កោះពូលោវៃកើត(កោះយាយ) ថ្មដុះត្រងោល ថ្មប៉ប្រះទឹកព្រីង ថ្មប៉ប្រះទឹកសារ៉ាសែន ថ្មប៉ប្រះទឹកចៅ និងថ្មប៉ប្រះទឹកឌឺផុនរីហ្វ។

ស្រុកព្រៃនប់មានកោះ៧រួមមាន កោះចន្លុះ (កោះប្រើស)កោះក្របី កោះតាគៀវ កោះឬស្សី កោះស្រម៉ោច កោះសំពោចនិងកោះថ្មី។ ស្រុកស្ទឹងហាវមានកោះចំនួន១ និងថ្មប៉ប្រះទឹក១ គឺកោះដូងក្នុង និងថ្មប៉ប្រះទឹកអន្លង់ស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម