ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​ប្រទេស​គុយ​វ៉ែត ជនបរទេស​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ថ្មី​ ដែល​ទើប​កសាង​តម្លៃ​ ៩៩៧​លាន​ដុល្លារ​នោះទេ​ ​

មន្ទីរពេទ្យ​ថ្មី លើកដំបូង​របស់​រដ្ឋា​ភិ​បាល​ប្រទេស​គុយ​វ៉ែត ​នៅក្នុង​រយៈពេល​ជាង​៣​ទសវត្ស​មកនេះ នឹង​បើកទ្វារ​ទទួល​អ្នកជំងឺ​នៅក្នុងពេល​ឆាប់ៗ​នេះ ប៉ុន្តែ​សម្រាប់​ប្រជាជន​គុយ​វ៉ែត​តែប៉ុណ្ណោះ​។ នេះ​គឺជា​ជំហាន​ចុងក្រោយ​បំផុត ​នៅក្នុង​ជំហាន​ជា​បន្តបន្ទាប់ ដែល​តម្រង់​ទៅរក​ជនបរទេស ​រួមទាំង​កម្មករ​ដែល​កសាង​អគារ​ដ៏​ខ្ពស់ៗ​នោះ​ផង និង​កម្មករ​បោសសម្អាត​ថ្នល់ សម្អាត​បន្ទប់​អនាម័យ​នៅក្នុង​ប្រទេស​អេ​មី​រ៉ា​ត​ ដ៏​តូច​និង​សម្បូរ​ទៅដោយ​ប្រេង​នេះ គឺជា​ក្រុម​ប្រជាជន​មួយ​ដែលមាន​ចំនួន​ច្រើនជាង​ ប្រជាជន​ដែល​កើត​នៅក្នុង​ប្រទេស​នេះ​។​

​មន្ទីរពេទ្យ Jabar តម្លៃ​៣០៤​លាន Dinar (៩៩៧​លាន​ដុល្លារ​) ដែល​ស្ថិតនៅ​ចម្ងាយ​ពី​ទីក្រុង Kuwait City ដោយ​ជិះ​រថយន្ត​ក្នុង​រយៈពេល​២០​នាទី​នោះ ត្រូវបាន​គេ​រំពឹងថា នឹង​លើក​ដំណើរការ​នៅក្នុងពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ មន្ទីរពេទ្យ​នេះ​គឺជា​មន្ទីរពេទ្យ​លើកដំបូង​របស់​រដ្ឋាភិបាល​ដែល​បាន​កសាង​នៅក្នុង​ប្រទេស​គុយ​វ៉ែត ចាប់តាំងពី​ឆ្នាំ​១៩៨៤​មក​ម្ល៉េះ ដែល​នឹង​ដកយក​ចេញ​នូវ​សម្ពាធ​មួយចំនួន​ នៃ​បន្ទុក​ដ៏​ធ្ងន់​ក្រៃលែង​របស់​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​នោះ​។​
​ ​
ប្រទេស​គុយ​វ៉ែត ដែលជា​សម្ព័ន្ធមិត្ត​រប​ស់អា​មេ​រិ​ក​ ដូចជា​បណ្តា​រដ្ឋ​ នៅ​ឈូង​សមុទ្រ​ផ្សេងៗ​ទៀត​ដែល​សម្បូរ​ទៅដោយ​ប្រេង​នោះ រាប់​ទសវត្ស​មកហើយ បានផ្តល់​នូវ​ការព្យាបាល​ និង​ការថែទាំ​សុខភាព ដល់​ពលរដ្ឋ​របស់ខ្លួន​ដែលមាន​សភាព​ធ្ងន់​ ជាមួយ​តម្លៃ​ព្យាបាល​ជំងឺ​ និង​ឧបត្ថម្ភ​គ្រឿង​ប្រើប្រាស់ ​និង​ផ្តល់​ឲ្យ​នូវ​ផ្ទះសម្បែង​ជាដើម​។​

​ប៉ុន្តែ​សេវា​ទាំងនេះ ត្រូវបាន​រសាត់​បាត់​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បើទោះបី​ជាមាន​ប្រាក់​ទ្រនាប់​ការពារ​ជាច្រើន​រយ​ពាន់​លាន​ដុល្លារ ដែល​ប្រទេស​គុយ​វ៉ែត​ បាន​កសាង​សន្សំ​ចាប់តាំងពី​ទសវត្ស​ឆ្នាំ​១៩៧០ មក​ក៏ដោយ ក៏​ភាគច្រើន​នៃ​មូលនិធិ​នេះ គឺ​សម្រាប់​ជំនាន់​មនុស្ស​នៅពេល​អនាគត​នោះដែរ​។ ប្រាក់​នេះ ដែល​ស្ថិតនៅ​ខាងក្រៅ នៃ​ថវិការដ្ឋ​នោះ គឺ​មានន័យ​សម្រាប់​ផ្តល់​ដល់​ប្រជាជន​គុយ​វ៉ែត នៅពេលដែល​ប្រេង​អស់នោះ​។ វា​បាន​ជួយ​ប្រទេស​គុយ​វ៉ែត តាមរយៈ​ការចំណាយ​នៅក្នុង​ការកាន់កាប់​ប្រទេស គុយ​វ៉ែត​រយៈពេល​៧​ខែ ​ដោយ​ប្រទេស​អ៊ី​រ៉ា​ក់ ​និង​សង្គ្រាម​នៅ​ឈូង​សមុទ្រ​ដឹកនាំ​ដោយ​អា​មេ​រិ​ក នៅក្នុង​ឆ្នាំ​១៩៩១ ដែល​បាន​រំដោះប្រទេស​គុយ​វ៉ែត​នោះ​។​
​ ​
ជនបរទេស​ដែលមាន​លំនៅដ្ឋាន​ និង​ទិដ្ឋាការ​ការងារ​នៅ​ប្រទេស​គុយ​វ៉ែត ទទួលបាន​ការឧបត្ថម្ភ​នូវ​ការថែទាំ​សុខភាព​។ កម្មករ​បរទេស​ម្នាក់​ជាធម្មតា​មកពី​ប្រទេស​អា​រ៉ាប់​មួយទៀត ​ឬក៏​ជន​ចំណាកស្រុក​មកពី​អា​ស៊ី និង​បង់ថ្លៃ​មួយ Dinar គុយ​វ៉ែត (៣,២​ដុល្លារ​)​ដើម្បី​បាន​ជួប​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​សាធារណៈ​។ និយោជក​របស់គាត់​ជាធម្មតា​នឹង​សង​ថ្លៃ​ធានា​រ៉ាប់រង​សុខភាព​ប្រចាំឆ្នាំ​ដល់​គាត់​ទៅ​ឲ្យរដ្ឋាភិបាល​ចំនួន​​៥០Dinar ឬក៏​ប្រហែល​១៦០​ដុល្លារ​។​

​ជនបរទេស​មកពី​លោកខាងលិច​ដែល​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​គុយ​វ៉ែត ​មាន​ទំនោរ​ទៅ​មន្ទីរ ពេទ្យ​ឯកជន ដែលជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថែទាំ​សុខភាព​ផ្តល់​ដោយ​និយោជក​របស់​ពួកគេ​។ វេជ្ជបណ្ឌិត Yousef ol- Muhanna ជា​គ្រូពេទ្យ​វះកាត់​បាន​និយាយ​អំពី​កម្មករ​ចំណាកស្រុក​ថា “​ពួកគេ​ផ្តល់​ទិដ្ឋាការ​ឲ្យ​កម្មករ​របស់​ពួកគេ ជនបរទេស​សម​នឹង​ទទួលបាន​ការព្យាបាល​ក្នុង​ភាពថ្លៃថ្នូរ​៕
AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684