ព័ត៍មានទាន់​ហេតុការណ៏
Search

នៅសល់​ផ្លូវ​វែងឆ្ងាយ​ទៀត ​សម្រាប់​យុត្តិធម៌​ និង​ការទទួលខុសត្រូវ​ នៅក្នុង​ប្រទេស​ស៊ី​រី​

កិច្ចពិភាក្សា​សន្តិ​ភាពជា​បន្តបន្ទាប់ ​នៅ​ប្រទេស​ស៊ី​រី​ ត្រូវ​បានកំណត់​ចាប់ផ្តើម ​នៅ​ក្រុង​ហ្សឺ​ណែវ ​នៅ​ថ្ងៃ​ព្រហស្បតិ៍។ ហើយ​ខណៈពេលដែល UN ឧបត្ថម្ភ​កិច្ចពិភាក្សា​នេះ​ប្រហែលជា​តំណាង​ឲ្យ​ឱកាសល្អ​បំផុត​ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ដើម្បី​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​ឆ្ពោះទៅរក​ការបញ្ចប់​ជម្លោះ​នេះ និង​ការ​ចោទសួរ​ដ៏​ក្ដៅគគុក​សម្រាប់​អ្នកសង្កេតការ​ស៊ី​រី​ជាច្រើន​ថា ​តើ​តុលាការ​នឹងត្រូវ​បាន​ពលី​ក្នុងនាម​នៃ​សន្តិភាព​ឬក៏​យ៉ាងណា?

​ការស្រងាកចិត្ត​នៃ​អ្នក​ដែល​សកម្ម ​នៅក្នុង​វិស័យ​ច្បាប់​សិទ្ធិមនុស្ស និង​ការទទួលខុសត្រូវ​គឺ​មិន​ត្រូវបាន​ក្លាយជា​ប្រធានបទ​លេចធ្លោ​នៅលើ​របៀបវារៈ​នោះឡើយ ។​
​អ្នកជំទាស់ និង​មេធាវី​ជនជាតិ​ស៊ី​រី​លោក Anwar al-Bunni បានចាត់ទុក​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ជា “​ការ​ខ្ជះខ្ជាយ​ពេលវេលា​មួយ​” នៅក្នុង​ការចំណាយ​នៃ​ឈាម​របស់​ប្រជាជន​ស៊ី​រី។ លោក​គឺ​ស្ថិតក្នុង​ចំណោម ​អ្នក​ដែល​បាន​ជំរុញ​ ឲ្យ​មានការ​បង្កើត​តុលាការ​ស៊ី​រី​ ដើម្បី​ទប់ស្កាត់ឧក្រិដ្ឋជន​សង្គ្រាម​ពី​ការ​គេចចេញ​ជាមួយ នឹង​និ​ទណ្ឌ​ភាព។​

លោក al-Bunni ដែល​រស់នៅក្នុង​ទីក្រុង Berlin បាន​ប្រាប់ Associated Press ថា “​រហូតមកដល់​ពេលនេះ​យើង​មិនអាច​ផ្ញើ​សារ​ត្រឹមត្រូវ​ទៅកាន់​ជនរងគ្រោះ ឬ​ឧក្រិដ្ឋជន​នោះទេ។ ការដោះស្រាយ​ជម្លោះ​នៅ​ស៊ី​រី​ បានទាមទារ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហគមន៍​អន្តរជាតិ​ទាំងមូល​ថា​ តើ​យើង​កំពុងនិយាយ​អំពី​ការទទួលខុសត្រូវ​ឧក្រិដ្ឋជន ការកសាង​ឡើងវិញ ឬ​ការ​ត្រឡប់មកវិញ​នៃ​ជនភៀសខ្លួន​”។​

ប៉ុន្តែ​នៅពេលដែល​ខ្លួន​មកដល់​តុលាការ​ នៅក្នុង​ប្រទេស​ស៊ី​រី​ សកម្មជន​ដូចជា​លោក al-Bunni អាច​ស្វែងរក​ដោយ​ខ្លួនឯង​ប្រឆាំងនឹង​នយោបាយ​អនុវត្ត​ជាក់​ស្តែង និង​ការព្រងើយ​ក​ណ្តើ​យទាំងស្រុង​នៃ​សហគមន៍​អន្តរជាតិ។ ការរំពឹងទុក​សម្រាប់​ជុំ​ចុងក្រោយ​នៃ​ការជជែក​ពិភាក្សា​នេះ​គឺ​ស្ថិតនៅក្នុង​ក្ដីសង្ឃឹម​តិចតួច​ប៉ុណ្ណោះ។​

ពាក់ព័ន្ធ​នឹង​ភាព​ភ័យរន្ធត់​ក្នុងប្រទេស​ស៊ី​រី​ ដែល​បាន​បណ្តាល​ឲ្យ​មាន ការ​បំផ្លិចបំផ្លាញ​លើ​មាត្រដ្ឋាន​ដែល​អង្គការសហប្រជាជាតិ​ បាន​បញ្ឈប់​ការរាប់​ចំនួន​នៃ​ការស្លាប់​នេះ។ ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ប៉ាន់​ស្មានថា មនុស្ស​ជិត​ពាក់កណ្តាល ​មួយ​លាន​នាក់​ បាន​ស្លាប់​នៅក្នុង​ការបញ្ចប់​នៃ​ប៉ះទង្គិច​គ្នា​ដោយ​មនុស្ស​រាប់សិប​នាក់​ បាន​ស្លាប់​រង្គាល​លើ​យុទ្ធនាការ ​ការអូសបន្លាយ ​ការ​ឡោម​ព័ន្ធ និង​ភាពអត់ឃ្លាន ការវាយប្រហារ​គ្រាប់បែក​ធុង និង​អាវុធ​គីមី។​

បើ​យោងតាម​ការស៊ើបអង្កេត​ជាច្រើន​បាន​ឲ្យ​ដឹងថា អ្នកទោស​រាប់ពាន់នាក់​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម ឬ​អត់ឃ្លាន​រហូតដល់​ស្លាប់​ នៅក្នុង​មន្ទីរឃុំឃាំង​របស់​រដ្ឋ។ នៅក្នុង​របាយការណ៍​មួយ​នៅ​ខែ​នេះ​អង្គការ​លើកលែងទោស​អន្តរជាតិ​ បាន​និយាយថា អាជ្ញាធរ​ស៊ី​រី ​បាន​ព្យួរ​ក​​អ្នកទោស​ជាង ១៣,០០០​នាក់​នៅក្នុង​គុក​ក្រុង​ដា​ម៉ាស ​តែមួយ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ស៊ី​រី​ បដិសេធ​ការរកឃើញ​នេះ។​
​នៅក្នុង​ជុំ​ទី​បួន​ នៃ​ការចរចា​នេះ ​នៅ​ក្រុង​ហ្សឺ​ណែវ​ រវាង​រដ្ឋាភិបាល​ស៊ី​រី និង​បក្សប្រឆាំង នយោបាយ​ថ្មី និង​យោធា​ដែលមាន​សក្តានុពល ​គឺមាន​នៅក្នុង​ការធ្វើ​ឡើង​នេះ ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​ដូចគ្នានេះ​ជាច្រើន​នៅតែមាន។​

យោធា​រដ្ឋាភិបាល​ស៊ី​រី ​របស់​ប្រធានាធិបតី​លោក បា​សា អាល់​អាសាដ គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់​ឥឡូវនេះ​បាន​បន្ត​ការកាន់កាប់ ចាប់តាំងពី​ការ​វាយ​ដណ្ដើម​មកវិញ​នៃ​ទីក្រុង​យុទ្ធសាស្ត្រ​អា​ឡេ​ប៉ូ​នៅក្នុង​ខែធ្នូ។ ប្រទេស​គី និង​ប្រទេស​រុស្ស៊ី​ បានកំណត់​ដោយឡែក​ពី​ភាពខុសគ្នា​ក្នុង​គោលបំណង​ដើម្បី​រក្សា​បទ​ឈប់​បាញ់​ដែល​ភាពផុយស្រួយ​នេះ។​

ជម្លោះ​នៅ​ស៊ី​រី​ មានការ​ប្រឈម​យ៉ាងខ្លាំង ​ដល់​ប្រព័ន្ធតុលាការ​អន្តរជាតិ​ ដែល​ត្រូវបាន​ព្យាយាម​សាង​ភាព​តស៊ូ បន្ទាប់ពី​សង្គ្រាមលោកលើកទី​ពីរ។ នេះ​គឺជា​ផ្នែក​មួយ​ដោយសារតែ​ប្រទេស​រុស្ស៊ី​ បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​បញ្ជូន​ស៊ី​រី ​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។​

អង្គការ​អន្តរជាតិ និង​អង្គការសិទ្ធិមនុស្ស​ បាន​បន្ទោស​រដ្ឋាភិបាល​រប​ស់លោក អាសាដ និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ស​ម្រា​ប់​ការស្លាប់​នៅក្នុង​រយៈពេល​ប្រាំ​មួយឆ្នាំ​ នៃ​ជម្លោះ​នៅ​ស៊ី​រី។ មហាសន្និបាត UN នៅ​ខែធ្នូ ​បាន​បោះឆ្នោត​ដើម្បី​បង្កើត​ស្ថាប័ន​ស៊ើបអង្កេត​ ដើម្បី​ប្រមូល​ភស្តុតាង​ ក្នុងការ​រៀបចំ​ករណី​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការរំលោភ​សិទ្ធិមនុស្ស៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684