ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Atletico Madrid លត់​ក្រុម Bayer Leverkusen ៤-២​នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League

​ខ្សែប្រយុទ្ធ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​បារាំង Antoine Griezmann និង Kevin Gameiro បាន​ទម្លុះ​ខ្សែការពារ​ក្រុម Bayer Leverkusen ដើម្បី​ជួយ​ឲ្យ​ក្រុម Atletico Madrid បោះជំហាន​យ៉ាង​វែង​ឆ្ពោះទៅកាន់​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Champions League ជាមួយនឹង​ជ័យជំនះ​៤-២​នៅក្រៅ​ទឹកដី​ខ្លួនឯង​នៅ កាលពី​ថ្ងៃ​អង្គារ​។​

កីឡាករ Gameiro ជួយ​ឲ្យ​មាន​គ្រាប់​បាល់​របស់​កីឡាករ Griezmann និង​រកបាន​១​គ្រាប់​សម្រាប់​ខ្លួនឯង ក្នុងនោះ​កីឡាករ Saul Niguez ជា​អ្នក​បន្ថែម​គ្រាប់​បាល់​ទី​៣​ឲ្យ​ក្រុម​អេ​ស្ប៉ា​ញ មុនពេល​ដែល​កីឡាករ​បម្រុង Fernando Torres បញ្ចប់​គ្រាប់​បាល់​ឈ្នះ​ចុងក្រោយ​សម្រាប់​ការប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ​។​

កីឡាករ Karim Bellarabi​ដែល​ដណ្តើម​១​គ្រាប់​មកវិញ​ឲ្យ​ក្រុម Leverkusen ដែរនោះ បាន​និយាយថា យើង​តាម​ពីក្រោយ​បានល្អ ហើយ​តែងតែមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ប៉ុន្តែ​យើង​ត្រូវតែទទួលស្គាល់​ការពិត​ថា ក្រុម Atletico ពិតជា​ធ្វើបាន​ល្អ​ជាង​។​

ក្រុម Leverkusen ទទួលរង​សំពាធ​ខ្លាំង​តាំងពី​ដំបូង ដោយសារ​កីឡាករ Benjamin Henrichs ដែល​ទទួលបាន​ការព្រមាន ហើយ​និង​ត្រូវ​អវត្តមាន​ពី​ការប្រកួត​ជើង​ទី​២​នៅក្នុង​ទីក្រុង Madrid បាន Clear​បាល់​សម្រាប់​ការទា​ត់បាល់​ជ្រុង​។ ការ​ស៊ុត​បាល់​របស់​កីឡាករ Griezmann ត្រូវបាន​សង្គ្រោះបាន​ទៀត​ដោយ​អ្នកចាំទី Bernd Leno ។​

លោក Diego Simeone គ្រូបង្វឹក​របស់​ក្រុម Atletico បាន​និយាយថា វា​គឺជា​ការប្រកួត​ដ៏​ល្អ​មួយ​របស់​ពួកយើង​។ តង់​ទី​១ យើង​ពិតជា​ធ្វើ​បានល្អ លេង​ដោយមាន​ជំនឿ​ចិត្ត​ខ្ពស់ និង​ស៊ីចង្វាក់​គ្នា​បំផុត​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684