ព័ត៍មានទាន់​ហេតុការណ៏
Search

ពួក​អ្នក​ចូលចិត្ត​ ការកម្សាន្ត​សប្បាយ ​នៅក្នុង​ពិធីបុណ្យ Carnival នៅ​ទីក្រុង Rio de Janeiro ស្វែងរក​ការ​តថ្លៃ​ ដើម្បី​ទិញ​សម្លៀកបំពាក់ ​នៅ​ចំពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ ​

ជំនួស​ឲ្យ​សម្លៀកបំពាក់​ដែល​ថ្លៃ និង​រៀបចំ​តុបតែង ​ដោយ​កង​តូចៗ​ដ៏​ភ្លឺ​​នោះ ពួក​អ្នកចូលរួម​សង្ឃឹមថា នឹង​ទិញ​បាន​នូវ​ពុកមាត់​ក្លែងក្លាយ មួក និង​ម្កុដ​កាន់តែ​ថោក​ថែមទៀត​នៅក្នុង​ពិធីបុណ្យ Carnival នៅ​ឆ្នាំនេះ​។​

​ពួក​អ្នក​ចូលចិត្ត​ ការកម្សាន្ត​សប្បាយ​ បាន​ស្វែងរក​ការ​តថ្លៃ​នៅមុន​ពិធីជប់លៀង​ ​នៅលើ​ពិភពលោក​នៅ​ទីក្រុង Rio de Janeiro ដែល​នឹងត្រូវ​ចាប់ផ្តើម​នៅ​ប្រព្រឹត្តទៅ​នៅ​ចំពេល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បានអូសបន្លាយ ហើយ​ដែល​កំពុងតែ​ផ្អែកទៅលើ​មួយ​ផ្នែក​ធំ​ នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ពួកគេ​នោះ​។ សំបុត្រ​ដើរ​ដង្ហែ​ក្បួន​ជាច្រើន​មិនទាន់​ត្រូវបាន​លក់​នោះទេ ពួក​អ្នក​ឧបត្ថម្ភ​ មិន​ព្រម​ចេញ​ប្រាក់​សម្រាប់​​ពិធី​ជប់លៀង​នៅតាម​ដងផ្លូវ ហើយ​សណ្ឋាគារ​ត្រូវបាន​គេ​រំពឹងថា មិនមាន​ភ្ញៀវ ម្នា​ក់នៅ​ដោយសារ​ការខកចិត្ត​ចំពោះ​ការផ្ទុះ​កាលពី​ឆ្នាំទៅ​នូវ​វីរុស Zika ដែល​បានធ្វើ​ឲ្យ​អ្នកទេសចរណ៍​បរទេសមួយ​ចំនួន​ ស្ថិតនៅ​ឆ្ងាយ​ពី​ការ​ស្នាក់នៅ និង​ការធ្លាក់ចុះ​នូវ​ការចំណាយ​ក្នុងស្រុក​ដែល​ធ្វើ​ឲ្យ​អស់សង្ឃឹម​នោះ​។​

​អ្នកស្រី Christina Fritsch ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​រប​ស់​ទីក្រុង Rio បាន​និយាយថា ឆ្នាំកន្លងមក​​ មិនមាន​ភាពល្អប្រសើរ​នោះទេ ប៉ុ​ន្តែ​យើង​នៅតែមាន​ការប្រកួត​កីឡា​អូឡាំពិក យើង​អាចមាន​អារម្មណ៍​ថា មានការ​ថយចុះ​។ បញ្ហា​ស​និ្ត​សុខ ​ក៏​ធ្វើ​ឲ្យ​ប្រជាជន​ព្រួយបារម្ភ​ផងដែរ នៅពេលដែល​បុគ្គលិក​របស់​រដ្ឋ​ រួមទាំង​ប៉ូ​លី​ស​ផង ​កំពុងតែ​គម្រាម​ដើម្បី​ទៅធ្វើ​កូដកម្ម​នោះ​។​



​ភ្នាក់ងារ​ទេសចរ​ណ៍រប​ស់​ទីក្រុង Rio កំពុងតែ​សង្ឃឹម​ដើម្បី​ទាក់ទាញ​បាន​អូស​ទេសចរ​ណ៍ចំនួន​១​លាន​នាក់ ​ដែល​ចំណាយ​ប្រហែល​៣​ពាន់​លាន Real ប្រេ​ស៊ី​ល​(៩៥០​លាន​ដុល្លារ​) នៅក្នុង​ទីក្រុង​នេះ​នៅក្នុង​អំឡុង​ពិធីបុណ្យ​ពីថ្ងៃ​ទី​២៤​ ដល់​២៨ ខែកុម្ភៈ​នោះ​។ ប្រសិនបើ​បញ្ហា​នេះ​អភិវឌ្ឍ​តាម​មធ្យោបាយ​ពិសេស​នោះ នឹង​ទទួលបាន​ចំនួន ​ប្រហាក់ប្រហែល ​នៃ​ប្រាក់ចំណូល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។​

​សណ្ឋាគារ​ទាំងឡាយ​បាន​ប៉ា​ន់​ស្មានថា ពួកគេ​នឹង​បានឃើញ​អត្រា​ស្នាក់​នៅតែ​ចំនួន​៧២​ភាគរយ​ប្រហែល​១៤​ពិន្ទុ​តិចជាង​កាលពី​ឆ្នាំទៅ​។ ជាមួយ​ពិធីបុណ្យ​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ទី​២៤ ខែកុម្ភៈ​នោះ វា​នៅតែមាន​សំបុត្រ​ចំនួន​៨០០​ នៅ​មិនទាន់បាន​លក់​សម្រាប់​ពិធី​ដង្ហែ​ក្បួន​នេះ ដែលជា​ធម្មតា​ត្រូវបាន​លក់​អស់​ បន្ទាប់ពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​នោះមក​។ កន្លែង​អង្គុយ​ជាច្រើន​សម្រាប់​ការ​ហែរ​ក្បួន​ដោយ​រថយន្ត​ដែល​បង្ហាញ​អំពី​សិល្បករ​ល្បីល្បាញ​ក្នុងស្រុក និង​នៅលើ​សកលលោក​នោះ​ត្រូវបាន​បែងចែក​ទៅ​ឲ្យ​សាលារៀន Samba ដែល​នឹង​សម្តែង​នូវ​របាំ​នេះ​។ ពួក​អ្នករៀបចំ​និយាយថា ពួកគេ​ចង់​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា ពុំមាន​កន្លែង​ណា​នៅ​ទំនេរ​នោះទេ សម្រាប់​ការថត​ទូរទស្សន៍​នោះ​។​
​ ​
សេដ្ឋកិច្ច​របស់​ប្រទេស​ដ៏​ធំ​បំផុត​នៅ​អា​មេ​រិ​ក​ឡាទីន​នេះ បាន​ទទួលរង​ការធ្លាក់​ដ៏​អាក្រក់​បំផុត​នៅក្នុង​រយៈពេល​រាប់​ទសវត្ស​។ ធនាគារកណ្តាល​របស់​ប្រទេស​ប្រេ​ស៊ី​ល​ បាន​ប៉ាន់​ស្មានថា សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​រួញ​ចុះ​ជាង​៤​ភាគរយ​ នៅក្នុង​ឆ្នាំ​២០១៦ និង​ភាព​អត់​ការងារ​ធ្វើ​មាន​ប្រហែល​១២​ភាគរយ​៕
AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684