ព័ត៍មានទាន់​ហេតុការណ៏
Search

ស៊ូដង់​ខាងត្បូង​សន្យាថា មិន​បង្ក​ជា​ឧបសគ្គ​ដល់​ការនាំ​ជំនួយ ព្រោះតែ​ទុរ្ភិក្ស​នោះឡើយ​

​ប្រធានាធិបតី​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​ថា រដ្ឋាភិបាល​របស់លោក នឹង​ធានាថា មិន​បង្ក​ឲ្យ​មានការ​បង្អាក់​ជា​ឧបសគ្គ​រាំងស្ទះ ដល់​រាល់​គ្រប់​អង្គការ​ផ្តល់ជំនួយ​នោះឡើយ គឺ​រយៈពេល​មួយថ្ងៃ​បន្ទាប់ពី​ទុរ្ភិក្ស​នៅក្នុង​ប្រទេស​នេះ ត្រូវបាន​ប្រកាស​អះអាងថា មាន​មនុស្ស​ដល់​ទៅ​ជាង​១០០.០០០​នាក់ ក្នុងប្រទេស​កំពុងតែរ​ង​ការខ្វះខាត​នឹងរង​ក្តី​ឈឺ​ចាប់ពី​សង្គ្រាម​ស៊ី​វិល​ដែល​អូសបន្លាយ​ពេល​រាប់​ឆ្នាំ​មកហើយ​នោះ​។​

​ទាំង​សហប្រជាជាតិ​និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ធ្លាប់តែ​ថ្កោលទោស​ជា​យូរ​មកហើយ ថា​គឺ​រដ្ឋាភិបាល​របស់​ប្រទេស​នេះ ធ្វើកា​រារាំង​និង​កំហិត​ទៅលើ​ការផ្តល់​ជា​ជំនួយ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងកើត East African Nation ។​

​ការកត់សម្គាល់​របស់​ប្រធានាធិបតី Salva Kiir ទៅកាន់​សភាជាតិ​អន្តរកាល​បានធ្វើ​ឡើង បន្ទាប់ពី គ្រោះ​ទុ​រ្ហិ​ក្ស​ត្រូវបាន​ប្រកាស​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​រដ្ឋ​ឯកភាព Unity State ដែល​សម្បូរ​ទៅដោយ​ប្រេងកាត​នេះ​។​

​មាន​មនុស្ស​ដល់​ទៅ​ជាង​១០០.០០០​នាក់ រង​ការប៉ះពាល់​និង​ទុរ្ភិក្ស នេះ​បើ​យោងតាម​ការលើកឡើង​ពី​រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង​និង​ទីភ្នាក់ងារ​សហប្រជាជាតិ​។ គេ​បាន​ទាំង​និយាយ​បន្ថែមទៀតថា នៅមាន​មនុស្ស​ប្រមាណ​១​លាន​នាក់​ទៀត​ក៏​កំពុងតែ ឆ្ពោះទៅរក​សភាព​ស្រេកឃ្លាន​យ៉ាងខ្លាំង​។​
​ ​
ស៊ូដង់​ខាងត្បូង​បាន​សន្យា​ម្តង​ហើយ​ម្តងទៀត ដោយ​អនុញ្ញាត​ផ្តល់នូវ​ទម្រង់​បែបបទ​ពេញលេញ​សម្រាប់​បព្វ​ហេតុ​មនុស្សធម៌​នៅ​ទូទាំងប្រទេស ប៉ុន្តែ​បែរជា​មាន​ប្រសិទ្ធភាព​តិចតួច​ទៅវិញ​ទេ​។ មាន​មន្ត្រី​មួយចំនួន​របស់​រដ្ឋាភិបាល​លោក Kiir បានបង្ហាញ​ពី ភាពឃោរឃៅ​យង់​ឃ្នង់​ទៅរក​សហគមន៍​អន្តរជាតិ ដោយ​ចោទថា ក្រុម​សហគមន៍​ទាំងនោះ​បាន​នឹង​កំពុង​លូកដៃ​ចូលទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ទៅវិញ​។​

​អ្នកសិក្សា​ស្រាវជ្រាវ​នៃ​ក្រុម​សិទ្ធិមនុស្ស Human Rights Watch លោក Jonathan Pedneault បាន​សរសេរ​កាលពី​ថ្ងៃ​អង្គា​រថា ទុរ្ភិក្ស​នេះ​គឺជា​លទ្ធផល​ដែល​កើតមានឡើង​ដោយសារតែ​មនុស្ស​ជា​អ្នកធ្វើ​វា គឺ​លទ្ធផល​នៃ​ជម្លោះ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​បុគ្គលិក​ជំនួយ ព្រមទាំង​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​មាត្រដ្ឋាន​ដ៏​ធំ​។​
​ ​
ក្រសួងការបរទេស​ស​ហ​រដ្ឋ​អា​មេ​រិ​កបាន​សម្តែង​នូវ​ក្តីបារម្ភ​ដោយសារតែ​ការប្រកាស​ពី​ទុរ្ភិក្ស​ដោយបាន​ហៅ​វិបត្តិ​នេះ​ថា ជា​បច្ច័យ​ដោយផ្ទាល់​នៃ​ជម្លោះ​មួយ​ដែល​បានអូសបន្លាយ​ពេល​ដោយសារតែ​ថ្នាក់ដឹកនាំ​ស៊ូដង់​ខាងត្បូង ដែល​មិន​ទុកដាក់​ម​ហិ​ច្ឆិ​តា នយោបាយ​របស់​ពួកគេ​ឲ្យ​នៅ​ដោយឡែក​សិន​សម្រាប់​ភាពល្អប្រសើរ​របស់​ប្រជាជន​នោះ​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684