ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​បុណ្យសព ​រួម​ប្រព្រឹត្តទៅ​សម្រាប់​ជន​ហៃ​ទី​២០​នាក់ ដែល​បាត់​បង់ជីវិត ​នៅក្នុង​ពន្ធនាគារ​គួរ​ឲ្យ​សង្វេគ​

​សាច់ញាតិ​ក្រុមគ្រួសារ​ ស្រែក​ទ្រហោយំ ដោយ​ការ​សោកសង្រេង​សំឡឹង ​មិន​ដាក់​ភ្នែក ដោយ​មិន​និយាយ​ចេញមក​មួយ​ម៉ាត់​សោះ ពេលដែល​បាច់ផ្កា ត្រូវបាន​យកទៅដាក់​នៅ​ពីលើ​មឈូស​សម្រាប់​មាន​២០​សម្រាប់ នា​ពិធី​បុណ្យសព​ប្រព្រឹត្តទៅ​ជារួម​កាលពី​ថ្ងៃ​អង្គារ ដែល​ក្រុម​អ្នកទោស​ចុងក្រោយបង្អស់​ដែល​បាន​ស្លាប់ទៅ​យ៉ាង​វេទនា ​នៅក្នុង​មន្ទីរ​ពន្ធនាគារ​ដ៏​ធំជាងគេ​បង្អស់​នៃ​ប្រទេស​ហៃ​ទី ហើយ​ដែល​អ្នកទោស​ភាគច្រើន​ទាំងនោះ​ថែមទាំង​មិន​ត្រូវបាន​កាត់ទោស​ពីបទ​ឧក្រិដ្ឋ​ណាមួយ​ផង​ទៅទៀត​នោះ​។​

​អ្នកស្រី Marie Lumane Laurore ដួលសន្លប់​នៅខាងមុខ​មឈូស​សព​កូន​ប្រុស​របស់គាត់​ឈ្មោះ Eddy អាយុ​៣០​ឆ្នាំ ដែល​ធ្លាក់ខ្លួន​ឈឺ​ដោយសារតែ​កើត​របេង​និង​អាកា​រៈ​ជំងឺ​ខ្វះ​គ្រប់​ឈាមក្រហម​ធ្ងន់​ពែ​ល​ត្រូវ​យកមក​ឃុំ​ខ្លួន​នៅឯ​កន្លែង​ឃុំឃាំង National Penitentiary របស់​ប្រទេស​ហៃ​ទី ដែល​មាន​អ្នកទោស​លើសពី​ចំណុះ​ទៅទៀត​ដោយ​រង​ការចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ ហើយ​តុលាការ​ក៏​មិន​ទាំង​បានធ្វើការ​ជំនុំជម្រះ​ផង​ទៅទៀត​នោះ​។​

​នេះ​គឺជា​លើក​ទី​បី​ហើយ​ដែល​ពិធី​បុណ្យសព​អ្នកទោស​នៅ​មន្ទីរ​ឃុំ​ឃាំង National Penitentiary ត្រូ​បានរៀបចំ​ធ្វើឡើង​ដោយ​រដ្ឋអាជ្ញា​ប្រចាំ​ក្រុង Port-au-Prince លោក Danton Leger តាំងពី​ខែមេសា​មក​។ ពិធី​បុណ្យសព​នេះ​ប្រព្រឹត្តទៅ​១​ថ្ងៃ បន្ទាប់ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press បានចេញ​ផ្សាយ​របាយការណ៍​មួយ​និយាយ​ដល់​មន្ទីរ​ឃុំ​ឃាំង​មាន​អ្នកទោស​ដែល​ត្រូវ​ឃុំខ្លួន​ប្រជ្រៀត​ជាន់​លើ​គ្នា​របស់​ប្រទេស​ហៃ​ទីនោះ​៕
AP​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684