ព័ត៍មានទាន់​ហេតុការណ៏
Search

រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ប៉ះទង្គិច​គ្នា​ចំពោះ​ការបង្ហាញ​នូវ​ ការ​គោ​ពរ​ចំពោះ​សព​របស់​ឯកអគ្គរដ្ឋទូត​នៅ​សហប្រជាជាតិ​

រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​អង្គារ ចំពោះ​ការគោរព​ដឹងគុណ​ចំពោះ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ដែល​បម្រើ​ការងារ​អស់​ពេល​ជា​យូរ​មកហើយ នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ លោក Vitaly Churkin ដែល​បានទទួល​មរណភាព​ដែល​បានធ្វើ​ឲ្យ​កើតមានឡើង​នូវ​ក្តី​សោកសង្រេង​នៅឯ​ស្ថាប័ន​កំពូល​ពិភពលោក​នេះ​។​

​ឯកអគ្គរដ្ឋទូត​នៃ​ក្រុមប្រឹក្សា​ទាំងអស់​បានធ្វើការ​ស្មឹង​ស្មា​ធ​អស់​រយៈពេល​១​នាទី ជា​កិត្តិយស​ជូន​ដល់​សព​លោក Churkin ដែលជា​អ្នកការទូត​ជន្មាយុ ៦៤​ឆ្នាំ គឺជា​បេសកជន​ពិសេស​របស់​ប្រទេស​រុស្ស៊ី អង្គការសហប្រជាជាតិ​អស់​រយៈពេល​១​ទសវត្ស​មកហើយ​នោះ​។​

​ឯកអគ្គរដ្ឋទូត អ៊ុយ​ក្រែ​ន លោក Volodymyr Yelchenko ដែល​នៅក្នុង​ខែ​នេះ ឡើងជា​អធិបតី​នៃ​ក្រុមប្រឹក្សា​បាន​សម្តែង​នូវ​ការចូលរួម​មរណទុក្ខ មុនពេល​ដឹកនាំ​ក្រុមប្រឹក្សា​ទាំងមូល​ធ្វើការ​ស្មឹង​ស្មា​ធ​រយៈពេល​១​នាទី ប៉ុន្តែ​អ្វីដែល​ជាការ​ធ្វើឡើង​នោះ​វា​ឆាប់រហ័ស​ពេក​។ ក្រុមប្រឹក្សា​បានចេញ​សេចក្តីប្រកាស​មួយ​ដោយ​និយាយថា ក្រុមប្រឹក្សា​ទាំងមូល​សម្តែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ដោយសារតែ​មរណភាព​របស់លោក Churkin ប៉ុន្តែ​អ៊ុយ​ក្រែ​ន​បាន​បិទ​គម្រោង​ដែល​ត្រូវ​ផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​ក្រុមប្រឹក្សា​ដែលមាន​ទម្ងន់​ជាង​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ថ្លែង​នៅក្នុង​ស​និ្ន​សីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ម៉ូស្គូ​ថា ការបដិសេធ​របស់​អ៊ុយ​ក្រែ​ន​ក្នុងការ​អនុញ្ញាត​ឲ្យ​ធ្វើ​សេចក្តីប្រកាស​ថ្លែងការណ៍​នោះ គឺ​មិនមែនជា​ជន​កាន់​គ្រឹះ​សាសនា​នោះទេ ហើយ​បាន​ទាំង​ដើរ​ហួស​ពី​កម្រិត​នៃ​ព្រះ​និង​បិសាច​ទៅទៀត​។ នេះ​ជា​សេចក្តីរាយការណ៍​តាម Interfax ៕
AFP