Connect with us

កីឡា

កីឡាឆ្នេរខ្សាច់ពិភពលោកត្រូវលុបចោលព្រោះតែម្ចាស់ផ្ទះឥណ្ឌូណេស៊ីដកខ្លួន

បានផុស

នៅ

ព្រឹត្តិការណ៍ប្រកួតកីឡាលើឆ្នេរខ្សាច់ពិភពលោក World Beach Games ឆ្នាំ២០២៣ ដែលគ្រោងធ្វើនៅកោះបាលីនៅខែក្រោយត្រូវបានលុបចោល បន្ទាប់ពីឥណ្ឌូណេស៊ីបានដកខ្លួនពីការធ្វើជាម្ចាស់ផ្ទះ ដែលធ្វើឲ្យសមាគមនៃគណៈកម្មាធិការជាតិអូឡាំពិក (ANOC) មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំជម្រើសផ្សេង។

គណៈកម្មាធិការជាតិអូឡាំពិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ៍ថា ៖«វាជារឿងដ៏ភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំងដែល ANOC បានដឹងថា គណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី (KOI) បានដកខ្លួនពីការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាឆ្នេរខ្សាច់ពិភពលោក និងមហាសន្និបាត ANOC នៅខែសីហា ឆ្នាំ២០២៣»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែតុលា ឆ្នាំ២០២១ មហាសន្និបាត ANOC បានជ្រើសរើសប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ពិភពលោកលើកទី២ បន្ទាប់ពីទីក្រុងដូហា ប្រទេសកាតា កាលពីក្នុងឆ្នាំ២០១៩។

តាមការគ្រោងទុក អត្តពលិកប្រហែល ១,៥០០ នាក់មកពី ១០០ ប្រទេសត្រូវបានកំណត់ទៅចូលរួមប្រកួតនៅកោះបាលីចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៥ ខែសីហា សម្រាប់ការប្រកួតដែលផ្តោតលើយុវជនដែលរួមមានកីឡាបាល់ទាត់ឆ្នេរខ្សាច់ វាយកូនបាល់ ទូកក្តោង និងបាល់ទះឆ្នេរខ្សាច់។

គណៈកម្មាធិការជាតិអូឡាំពិកបានបញ្ជាក់ថា ឥណ្ឌូណេស៊ីបានដកខ្លួនចេញពីភារកិច្ចធ្វើម្ចាស់ផ្ទះ ដោយសារបញ្ហាថវិកា ហើយគណៈកម្មាធិការជាតិអូឡាំពិកក៏មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកប្រទេសផ្សេងធ្វើជាម្ចាស់ផ្ទះជំនួសក្នុងរយៈពេលដ៏ខ្លីបែបនេះដែរ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម