ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​រាប់ពាន់នាក់ ​កាន់ទុក្ខ​បុព្វ​ជិត​មូស្លីម ​ដែល​ត្រូវ​ផ្តន្ទាទោស ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ​១៩៩៣

អ្នក​កាន់ទុក្ខ​រាប់ពាន់នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​ក្នុង ​ទីក្រុង​អេ​ហ្ស៊ី​ប​ ដ៏​តូច​មួយ​កាលពី​ថ្ងៃ​ពុធ ​សម្រាប់​ពិធី​បុណ្យសព​របស់​បុព្វ​ជិត​មូស្លីម​ ដែល​គេ​ស្គាល់​ថា​ជា “blind sheikh” ដែល​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ឃុបឃិត​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ​១៩៩៣​ក្នុង​ទីក្រុង​ញូវយ៉ក New York។​

លោក Omar Abdel-Rahman ដែល​ត្រូវបាន​ផ្តន្ទាទោស​ពី​ការរៀបចំ​ផែនការ​សង្គ្រាម​ភេរវកម្ម​នៅតាម​ទីក្រុង​សហរដ្ឋអាមេរិក​ផងដែរ​នោះ បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ ​នៅ​ពន្ធនាគារ​រដ្ឋ North Carolina ក្នុង​វ័យ​៧៨​ឆ្នាំ​។​ ចលនា​ឥស្លាម​និយម​ នៅ​ទូទាំង​ពិភពលោក ​បានចេញ​សេចក្តីថ្លែងការណ៍​ កាន់ទុក្ខ​គាត់​ហើយ​មេដឹកនាំ​ ជាច្រើន​មកពី​ក្រុម​ឥស្លាម​របស់​ប្រទេស​អេ​ហ្ស៊ី​ប ​ដែល​បាន​ចាត់​គាត់​ថា​ជា​មេដឹកនាំ​សាសនា​ និង​លះបង់​អំពើហិង្សា​ នៅក្នុង​ឆ្នាំ​១៩៩៧​នោះ​ក៏បាន​ចូលរួម​ផងដែរ​។​
​ដោយមាន​កាន់​សញ្ញា​ដែល​សរសេរថា “​យើង​នឹង​ជួបគ្នា​នៅ​ឋានសួគ៌​” និង​ស្រែកថា “​យើង​នឹង​ការពារ​អ្នកជា​មួយ​ឈាម​ និង​ព្រលឹង ឥស្លាម​” អ្នក​កាន់ទុក្ខ​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​នៅ​ស្រុក Al-Gamaliya ដែលជា​ស្រុកកំណើត​របស់គាត់​ ដើម្បី​រង់ចាំ​សព​របស់លោក Abdel-Rahman ខណៈដែល​វា​ត្រូវបាន​គេ​បញ្ជូន​មកពី​ សហរដ្ឋអាមេរិក ​តាមរយៈ​ទីក្រុង​គែរ​។​

លោក Abdel-Rahman ដើមកំណើត​អេ​ហ្ស៊ី​ប ​ដែល​ពិការភ្នែក​ដោយសារតែ​ជំងឺ​ទឹកនោមផ្អែម​កាលពី​កុមារភាព ​និង​បាន​សិក្សា​អក្សរ​ស្ទាប​នៃ​គម្ពីរ​កូ​រ៉ា​ន ​គឺ​នៅតែ​ជា​មេដឹកនាំ​ខាង​វិញ្ញាណ​របស់​ជន​មូស្លីម​រ៉ាឌីកាល់​បើទោះបីជា​គាត់​ជាប់ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​ក៏ដោយ​។​
​នៅពេល​ពេញវ័យ គាត់​បាន​ចូលរួម​ក្រុម​ឥស្លាម​ម៉ឺងម៉ាត់​មួយ​និង​ត្រូវ​ចាប់​ជាប់គុក​ហើយ​ត្រូវ​រង​ការចោទប្រកាន់​នៃ​ការចេញ​បញ្ជា​ឈានដល់​ការធ្វើឃាត​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក Anwar al-Sadat ក្នុង​ឆ្នាំ​១៩៨១​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Abdel-Rahman គឺ​នៅតែ​ជា​ឥស្សរជន ​ដ៏​សំខាន់​នៅក្នុង​ក្រុម​រ៉ាឌីកាល់​សាសនា​ឥស្លាម​ សូម្បីតែ​ក្រោយពេល​ប៉ុន្មាន​ឆ្នាំ​ នៅក្នុង​ពន្ធនាគារ​ក៏ដោយ​។ មួយឆ្នាំ​មុនពេល​ដែល​អ្ន​ក​ដើរ​តាម​ក្រុម​អាល់​កៃ​ដា​របស់គាត់​ បាន​បើក​ការវាយប្រហារ​បំផ្លិចបំផ្លាញ​បំផុត​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ថ្ងៃទី​១១​ ខែកញ្ញា ​ឆ្នាំ​២០០១ លោក Osama bin Laden បាន​ប្តេជ្ញា​ដល់​ក្រុម​ជី​ហាដ​ក្នុងការ​រំដោះ​លោក Abdel-Rahman ចេញពី​ពន្ធនាគារ​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684