Connect with us

វប្បធម៌ ជំនឿ

កម្ពុជា ពិភាក្សា គម្រោងការការពារបណ្ណសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍

បានផុស

នៅ

កម្ពុជា រៀបចំកិច្ចប្រជុំពិភាក្សា ស្ដីពី គម្រោងការការពារបណ្ណសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍ “Safeguarding World Heritage Site Archives in South-East Asia” ជាមួយ អ្នកជំនាញផ្នែកបេតិកភណ្ឌឯកសារអន្តរជាតិ។ នេះបើតាមការផ្ដល់ព័ត៌មានពី អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំមានកិច្ចប្រជុំពិភាក្សា ស្ដីពី គម្រោងការការពារបណ្ណសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍ “Safeguarding World Heritage Site Archives in South-East Asia” ជាមួយ លោក Andrew Henderson អ្នកជំនាញផ្នែកបេតិកភណ្ឌឯកសារអន្តរជាតិ (International Documentary Heritage Expert) នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ។

គម្រោងនេះពិភាក្សាពី ការបង្កើតបណ្ដាញគ្រប់គ្រងឯកសារ រក្សាទុកទិន្នន័យ និងគ្រប់គ្រងបណ្ណសារនៅតំបន់បេតិកភណ្ឌពិភពលោក។ លើសពីនេះ ភាគីពាក់់ព័ន្ធបានពិភាក្សាពីការគ្រប់គ្រង ឯកសារគម្រោង ប្លង់ រូបថត​ វីដេអូឯកសារ​ កំណត់ហេតុប្រចាំថ្ងៃ និងរបាយការណ៍បច្ចេកទេសតាមនាយកដ្ឋាននីមួយៗ ដើម្បីរក្សាទុកក្នុងបណ្ណសារដែលគ្រោងរៀបចំនៅពេលខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ស្វែងរកឯកសារ។

ក្រោយពីកិច្ចប្រជុំរួច លោក Andrew Henderson បានចុះត្រួតពិនិត្យទីតាំងរក្សាទុកឯកសារតាមនាយកដ្ឋានមួយចំនួន ដូចជា នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល​ និងតម្កល់ឯកសារ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ចជាដើម។

បន្ទាប់មកអ្នកជំនាញការបានអញ្ជើញទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម