Connect with us

ព័ត៌មានជាតិ

ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សសម្រេច​បាន២៥%

បានផុស

នៅ

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលតភ្ជាប់ពីមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ បានសម្រេចការសាងសង់២៥%ហើយ​ ដែលតាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីមន្ទីរសាធារណៈការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២កក្កដា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ទីរសាធារណៈការរាជធានីភ្នំពេញ គម្រោងនេះជាស្ពានអាកាសកម្ពស់២ជាន់ ដែលនឹងសម្រួលលំហូរចរាចរ​លើដងមហាវិថី ព្រះមុនីវង្ស មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ (ផ្លុវ២៧១) និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិ តេជោ។

គួររំលឹកថា គម្រោងស្ពាន​អាកាស​នេះ ​បាន​ធ្វើពីធីក្រុង​ពាលី​បញ្ចុះ​បឋម​សិលាសុំ​ម្ចាស់​ទឹក​ម្ចាស់​ដីកាលពី​រសៀល​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០២២ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួម​ជាមួយ​​មន្ត្រីអាជ្ញា​ធរ​ដែនដី ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ២០២២ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មី​នេះ​ផង​ដែរ។

default

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ​គ្រោង​ចំណាយ​ថវិកា​ចំនួន ៣៦.៧៧៥.០០០ ដុល្លារ​អាមេរិក ប្រើប្រាស់​រយៈពេល​សាងសង់៣៦ខែ ទទួលសាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម