Connect with us

ព័ត៌មានជាតិ

អាហារូបករណ៍សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសចូលរួមវគ្គសិក្សានៅសិង្ហបុរី

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសពីអាហារូបករណ៍សម្រាប់គ្រូបង្រៀនភាសាអង់គ្លេស អាចចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាលភាសាអង់គ្លេសរបស់មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៤ខាងមុខ គឺធ្វើឡើងតាមរយៈសិក្សាផ្ទាល់នៅប្រទេសសិង្ហបុរី និងតាមបែបចម្រុះ។ អាហារូបករណ៍នេះ ផ្តល់ជូនដោយមានចម្រុះចំនួន១៦កន្លែង លើឯកទេសជំនាញបង្រៀនភាសាអង់គ្លេស។ សម្រាប់លក្ខខណ្ឌវិញ គឺបេក្ខជនជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ។ ជាមួយគ្នានេះ ក៏ត្រូវមានលិខិតបញ្ជាក់ពី​ប្រធានអង្គភាពសម្រាប់ការអនុញ្ញាតឱ្យចូលរួមវគ្គបណ្តុះបណ្តាលនេះផងដែរ។

ចំពោះដំណើរការជ្រើសរើស គឺមាន៣ដំណាក់កាល។ ដំណាក់កាលទី១ គឺពិនិត្យលើពាក្យដាក់អាហារូបករណ៍សមស្របតាមលក្ខខណ្ឌអាហារូបករណ៍ទេ? ដំណាក់កាលទី២ បន្ទាប់ពីពិនិត្យឃើញមានបុគ្គលមានសមត្ថភាពសមស្របហើយ គឺនឹងធ្វើការតេស្តសមត្ថភាពជាភាសាអង់គ្លេស (Online English Test)។ ដំណាក់កាលទី៣ លទ្ធផលតេស្ត​ នឹងត្រូវផ្ញើតាមរយៈអ៊ីម៉ែលទៅកាន់បេក្ខជនផ្ទាល់។

សូមជម្រាបថា ប្រសិនបើបេក្ខជនមានបំណងចង់ដាក់ពាក្យអាហារូបករណ៍ អាចយកឯកសារដាក់នៅការិយាល័យស៊ីមេអូ នាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន ដែលមានទីតាំងនៅសាលាមធ្យមសិក្សាគោរុកោសល្យមត្តេយ្យមជ្ឈឹម មុនថ្ងៃទី ១៦ ខែតុលាឆ្នាំ២០២៣។ ថ្ងៃផុតកំណត់នេះ សម្រាប់វគ្គបណ្តុះបណ្តាល C111 C112 MTESOL C113 និង C419។ សម្រាប់វគ្គបណ្តុះបណ្តាល C103 C423 C325  នឹងផុតកំណត់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម