Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ ជាង ៦ ខែមកនេះ កូរ៉េខាងជើង បាញ់មីស៊ីលប៉ុន្មានលើកហើយ

បានផុស

នៅ

កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កមួយគ្រាប់​កាលពី​​ថ្ងៃ​ពុធ​ឆ្ពោះទៅ​សមុទ្រ​ជប៉ុន ហើយវាក៏​ជា​លើក​ទី ​១២ ផងដែរ​​ក្នុងរយៈពេលជាង ៦ ខែនៅ​ឆ្នាំ​នេះ ​ដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល ខណៈការ​បាញ់​លើក​ចុង​ក្រោយ​គឺកើតឡើងនៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ។

ចន្លោះខែមករាដល់ខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីលប្រភេទ Hwasong-15 និង Hwasong-17 ក៏ដូចជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ខណៈកាលពីខែមេសា កូរ៉េខាងជើងក៏បានធ្វើការបាញ់សាកល្បងជាលើកដំបូងនូវមីស៊ីលផ្លោងអន្តរទ្វីបប្រភេទថ្មីគឺ Hwasong-18 ជាមីស៊ីល​ប្រើ​ឥន្ធនៈ​រឹង ដែល​អាច​បាញ់​បាន​លឿន​ជាង ​បើ​ធៀប​នឹង​ឥន្ធនៈ​រាវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់មីស៊ីលជាបន្តបន្ទាប់ទៀត ក្រោយពេលដែលទីក្រុង​ព្យុងយ៉ាង​បាន​ព្យាយាម​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​យោធា​ដំបូង​របស់​ខ្លួន​នៅ​ខែឧសភា ប៉ុន្តែ​ដោយសារតែការ​ប៉ុនប៉ង​នោះ​ត្រូវ​បរាជ័យ ទើបធ្វើឲ្យកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ទៀតក្នុងខែមិថុនា ។

ទន្ទឹមនោះ ការបាញ់ផ្លោងមីស៊ីលកាលពីពេលថ្មីៗនេះក៏កើតឡើង ក្រោយយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក បានហោះបំពានដោយខុសច្បាប់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចដែនសមុទ្ររបស់ប្រទេសនេះចំនួន ៨ ដងកាលពី​ថ្ងៃចន្ទ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប្អូនស្រី គីម ជុងអ៊ុន ៖ អាមេរិក ប្រឈមផលវិបាកធ្ងន់ធ្ងរ បើបន្តហោះហើរ​ឈ្លបការណ៍ជុំវិញតំបន់ កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម