Connect with us

សន្តិសុខសង្គម

ខេត្តព្រៃវែងត្រៀមកម្លាំងជាង៤ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់នៅថ្ងៃបោះឆ្នោត

បានផុស

នៅ

ដើម្បីត្រៀមការពារសន្តិសុខសណ្ដាប់ធ្លាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹងនាំនៅថ្ងៃបោះឆ្នោតជ្រើសតាំងដំណាងរាស្ដ្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ខេត្តព្រៃវែងបានត្រៀមកម្លាំងសរុប៤៤៦៨នាក់ មកពីបួនអង្គភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសជាមួយស្ថាប័នសារព័ត៌មានក្នុងស្រុក លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននករបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃបោះឆ្នោតជ្រើសតាំងដំណាងរាស្ដ្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបានត្រៀមកម្លាំងសរុប៤៤៦៨នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំដែលមកចូលរួមបោះឆ្នោត។

លោកឧត្ដមសេនីយ៍ទោស្នងការខេត្តបន្ថែមថា កម្លាំងទាំងអស់នេះមិនមែនមានតែកម្លាំងនគរបាលជាតិនោះទេ គឺទាំងកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងបញ្ជាការសឹករងខេត្ត និងកម្លាំងប្រជាការពារផងដែរ។

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បញ្ជាក់ថា នៅទូទាំងខេត្តព្រៃវែង មានការិយាល័យបោះឆ្នោតសរុបចំនួន១៨៦៩​ការិយាល័យ និងបានបែងចែកកម្លាំងស្នងការនគរបាលខេត្ត កម្លាំងអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ ព្រមទាំងកម្លាំងប្រជាការពារទៅគោលដៅការិយាល័យនីមួយៗរួចរាល់។

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋសូមជួយសហការថែរក្សាសន្តិសុខសណ្ដាប់​ធ្នាប់នៅក្នុងថ្ងៃបោះឆ្នោតឲ្យបានល្អ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម